ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិថៃ២០នាក់ ដែលលួចលាក់ធ្វើការដោយខុសច្បាប់ត្រូវបានចាប់ប្រគល់ជូនអាជ្ញាធរថៃវិញ

12 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ជនជាតិ​ថៃ ចំនួន​២០​នាក់​ស្រី​១១​នាក់​ដែល​លួចលាក់​ធ្វើការ​ដោយ​ខុសច្បាប់​(​គ្មាន​លិខិតឆ្លងដែន​)​ត្រូវ​បាន​ចាប់​ប្រគល់​ជូន​អាជ្ញាធរ​ថៃ​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៤​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា…

បន្ទាយ​មាន​ជ័យ ៖ ជនជាតិ​ថៃ ចំនួន​២០​នាក់​ស្រី​១១​នាក់​ដែល​លួចលាក់​ធ្វើការ​ដោយ​ខុសច្បាប់​(​គ្មាន​លិខិតឆ្លងដែន​)​ត្រូវ​បាន​ចាប់​ប្រគល់​ជូន​អាជ្ញាធរ​ថៃ​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៤​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖​ជនជាតិ​ថៃ​ចំនួន​២០​នាក់ ស្រី​១១​នាក់ ដែល​ពាក់ព័ន្ធ​បទល្មើស​លួច​ឆ្លង​ដែន​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ (​គ្មាន​លិខិតឆ្លងដែន​) ត្រូវ​បាន​កម្លាំង​ស្នាក់​ការ​ត្រៀម​បណ្តេញ​ចេញពី​ខេត្តសៀមរាប​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ត្រូវ​បាន​ប្រគល់​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​មក​ទទួលយក​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កម្ពុជា ដែល​ឈម​ច្រក​ទ្វារ​ខ្ល​ង​លឹ​ក​ប្រទេស​ថៃ ។

លោក​បាន​បញ្ជាក់​ថា ៖ ជនជាតិ​ថៃ​ចំនួន​២០​នាក់​នេះ បាន​បាន​លួច​ឆ្លង​ដែន​មក​ស្នាក់​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ជា​ជនអន្តោប្រវេសន៍​ដោយ​ខុសច្បាប់ (​គ្មាន​លិខិតឆ្លងដែន​) ដែល​ត្រូវ​បាន​ប្រគល់​ជូន​កម្ពុជា មាន​លោក​វរៈសេនីយ៍ទោ សេ​ម មក​រា នាយ​ផ្នែក​នគរបាល​អន្តោរ​ប្រវេសន៍ និង​លោក​អនុសេនីយ៍ឯក ស៊ា​ន រតនា នាយ​រង​ផ្នែក​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ត្រូវ​ប្រគល់​ជូន​ភាគី​ថៃ មាន​លោក​អនុសេនីយ៍ឯក SURAPOS KRUATANKUL នាយ​រង​ផ្នែក​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ខ្ល​ង​លឹ​ក​ស្រុក​អា​រ័​ញ្ញ​ប្រា​ថេ​ត ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា ៖ រយៈពេល​កន្លង​មក​ភាគី​កម្ពុជា បាន​ប្រគល់​ជូន​ជន​អន្តោរ​ប្រវេសន៍​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ហើយ​កម្ពុជា​បាន​ទទួល​ជនអន្តោប្រវេសន៍​កម្ពុជា ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​អោយ​កម្ពុជា​ដូច​គ្នា​នេះ ជា​សហប្រតិបត្តិការ​ល្អ​រវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​.​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ