ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៨ចំណុចដែលម្ចាស់យានយន្តគ្រប់រូប ត្រូវប្រកាន់ភ្ជាប់ពេលធ្វើដំណើរដើរលេងភ្ជុំបិណ្ឌ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​ប្រ​ណៃ​ជាតិ​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ពលរដ្ឋ​ខ្មែរ​គ្រប់​ៗ​រូប ដែល​មានឱកាស​ជួបជុំ​ក្រុម​គ្រួសារ សាច់ញាតិ និង​ធ្វើបុណ្យ​ទាន ប្រកបដោយ​ភាព​រីករាយ និង​ស្នាមញញឹម ចាប់​តាំង​តែ​ពី​បិណ្ឌ​១…

រាជធានី​ភ្នំពេញ ៖ ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​ប្រ​ណៃ​ជាតិ​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ពលរដ្ឋ​ខ្មែរ​គ្រប់​ៗ​រូប ដែល​មានឱកាស​ជួបជុំ​ក្រុម​គ្រួសារ សាច់ញាតិ និង​ធ្វើបុណ្យ​ទាន ប្រកបដោយ​ភាព​រីករាយ និង​ស្នាមញញឹម ចាប់​តាំង​តែ​ពី​បិណ្ឌ​១ រហូត​ដល់​បិណ្ឌ​១៥ ។

ទន្ទឹម​នឹង​ភាព​រីករាយ​នា​ឱកាស​នេះ​ភាព​មមាញឹក​នៃ​ចរាចរណ៍​តាម​ដងផ្លូវ​ទូ​ទាំង​ប្រទេស​ដែល​មានការ​កើនឡើង​យ៉ាង​គំហុក ជា​ពិសេស​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​វត្ត​អារាម ទៅ​ស្រុក​កំណើត និង​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​នោះ តែងតែ​បង្ក​ឱ្យ​មាន​វិ​ប្ប​សារី សប្បាយ​ក្លាយជា​ទុក្ខ ប្រសិនជា​អ្នកបើកបរ​យាន្ត​គ្រប់​ប្រភេទ​ធ្វេសប្រហែស​ត្រឹមតែ​១​វិនាទី​។

ដោយសារ​កំណើន​ចរាចរណ៍​ដ៏​មមាញឹក​កំឡុង​បុណ្យ​ទាន គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​សង្កេត​ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក៏​មាន​កំណើន​ដូច​គ្នា​ដែល​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​បាត់បង់​ជីវិត របួស និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​គួរ​ឱ្យ​កត់សម្គាល់ ។ ភាគច្រើន​នៃ​មូលហេតុ​បង្ក​អោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​មក​ពី​កត្តា​មនុស្ស ដែល​បើកបរ​មិន​គោរព​ច្បាប់ ឬ​ធ្វេសប្រហែស ជា​ពិសេស​បើកបរ​លើស​ល្បឿន​កំណត់ ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ មិន​គោរព​សិទ្ធិ​អាទិភាព និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ។

ដូច្នេះ​ហើយ ដើម្បី​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ ចាប់ពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ដល់​ថ្ងៃ​ទី​៣ ខែតុលា​នោះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​សូម​មេត្តា​ខិតខំ​យកចិត្តទុកដាក់​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ផ្លូវគោក ដោយ​អនុវត្ត​វិធានការ​ទាំង ៧​ចំណុច​នេះ ៖

១-​អ្នកបើកបរ​ត្រូវ​បន្ថយល្បឿន​បើកបរ​តាម​ច្បាប់​កំណត់ និង​តាម​ស្ថានភាព​ជាក់ស្តែង ដូច​ជា ទីប្រជុំជន សាលារៀន ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចំណោត ឬ​ផ្លូវ​រអិល​។​ល ។ ២-​អ្នកបើកបរ​ត្រូវ​បើកបរ​បន្ថយល្បឿន នៅ​ពេល​ជិត​ដល់​ផ្លូវ​ប្រសព្វ និង​ត្រូវ​គោរព​សិទ្ធិ​អាទិភាព​នៅ​ត្រង់ ផ្លូវ​ប្រសព្វ តាម​ច្បាប់ ផ្លា​ក​សញ្ញា​សិទ្ធិ​អាទិភាព និង​ការ​យោគយល់​អា​ធ្យា​ស្រ័យ ។

៣-​អ្នកបើកបរ​រថយន្ត និង​អ្នក​រួម​ដំណើរ ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ​ជាប់​ជា​ប្រចាំ ។ ៤-​អ្នកបើកបរ​មុន​នឹង​វ៉ា​ជែង ត្រូវ​ដឹង​ច្បាស់​ថា ផ្លូវ​ខាង​មុខ​ទំនេរ​អាច​ជែង​បាន​ដោយ​សុវត្ថិភាព ចៀសវាង ការ​វ៉ា​ជែង​ដោយ​ប្រថុយប្រថាន ។

៥-​ត្រូវ​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​យានយន្ត​ជា​ប្រចាំ ពិសេស​ត្រួតពិនិត្យ​កង់ ចង្កូត ហ្វាំ​ង ភ្លើង​បំភ្លឺ​។ ល​។ ៦-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជា​និច្ច ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត​ទោះ​ជិត ឬ​ឆ្ងាយ​គ្រប់ពេលវេលា ។ ៧-​ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្ត​ដឹក​ទំនិញ សូមកុំ​ផ្ទុក​មនុស្ស ឬ​ទំនិញ​លើស​ច្បាប់​កំណត់ ជា​ពិសេស​រថយន្ត​ដឹក​អ្នកដំណើរ មិន​ត្រូវ​ផ្ទុក​មនុស្ស​នៅ​លើដំបូល ។

៨-​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​គោរព​ច្បាប់ ប្រុង​ប្រយ័ត្ន​ជា​និច្ច សីលធម៌​រក្សា​សុវត្ថិភាព និង​ការ​យោគយល់ អធ្យាស្រ័យ​ក្នុង​ការ​បើកបរ ។ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​សម្តែង​នូវ​សេចក្តី​សង្ឃឹម និង​ជឿ​ទុកចិត្ត​លើ ស្មារតី​ប្រុង​ប្រយ័ត្ន​របស់​សាធារណជន​ក្នុង​ការ​អនុវត្ត​សេចក្តី​អំពាវនាវ​នេះ ដើម្បី​នាំ​មក​នូវ​សុវត្ថិភាព និង​សេចក្តីសុខ​សប្បាយ រីករាយ​ជាមួយ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ​កុំឱ្យ​ថ្ងៃ​សប្បាយ​ក្លាយជា​ថ្ងៃ​កើតទុក្ខ ។

សេចក្តី​អំពាវនាវ ស្តី​ពី​ការ​ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ដល់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៤ លេខ ៣៣ គ​.​ស​.​ច​.​គ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ថ្លែង​នូវ​ការ​កោតសរសើរ​ប្រកបដោយ​ក្តី​មោទនភាព ជាទី​បំផុត ចំពោះ​អ្នក​ប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុសផុល រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​បាត់​បង់ជីវិត រង​របួស និង​ការ​ខូចខាត ទ្រព្យសម្បត្តិ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នា​ពេល​កន្លង​ទៅ ៕ អត្ថបទ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

កែសម្រួលដោយ