រាជធានីភ្នំពេញ ៖ ស្ត្រីមានជំងឺសរសៃប្រសាទម្នាក់ បានធ្វើអារ.កអារ.ដៃសម្លាប់ខ្លួននៅចង្ក្រានបាយ ហើយស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាម។ ហេតុការណ៍ដ៏អកុសលនេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះល្វែង ផ្ទះគ្មានលេខ តាមផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ស្ត្រីរូបនោះឈ្មោះ ញឹក សុវត្តី អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅផ្ទះកើតហេតុខាងលើ។ បើតាមព័ត៌មានអោយដឹងថា ស្ត្រីរូបនេះ បានយកកូនយកកាំបិតចុងស្រួចអារក្បាល អារកនិងអារដៃសម្លាប់ខ្លួន ហើយដេកស្លាប់នៅក្នុងថ្លុកឈាមនៅចង្ក្រានបាយ ហើយបង្កអោយមានការភ្ញាក់ផ្អើលបន្ទាប់ពីកូនស្រីចុះពីលើផ្ទះមកឃើញ។
តាមឈ្មោះ ទ្រព្យ សាន់តាណា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរសិស្ស ជាកូនស្រីជនរងគ្រោះបានឲ្យដឹងថា ម្ដាយរបស់ខ្លួនមានជំងឺសរសៃប្រសាទជាង១០ឆ្នាំមកហើយ និងបានលេបថ្នាំជារៀងរាល់ថ្ងៃ។កន្លងមក ម្តាយរបស់ខ្លួនបានព្យាយាមធ្វើអត្តឃាតលោតពីលើផ្ទះសម្លាប់ខ្លួនម្តងមកហើយ តែត្រូវបានក្រុមគ្រួសារដឹងទាន់ ។
តាមកូនស្រីបានអោយដឹងទៀតថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅផ្ទះនាងនៅតែ២នាក់ម្តាយ បន្ទាប់ពីទិញនំអោយម្តាយពិសាររួច ក៏បានចាក់សោទ្វារផ្ទះ និងដាក់គន្លឹះក្រោយ ។ ហើយនៅវេលាថ្ងៃត្រង់នាង (កូន) ក៏បានឡើងទៅលើផ្ទះងូតទឹកស្លៀកពាក់នៅវេលាម៉ោងប្រមាណ១និង២២នាទីរសៀល ឮសម្លេងទឹកហូរ ក៏ចុះមកមើលឃើញម្តាយដេកក្នុងថ្លុកឈាម ក៏បានទាក់ទងហៅរថយន្តពេទ្យ ដើម្បីសង្គ្រោះតែត្រូវគ្រូពេទ្យថាដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ នៅរសៀលនោះមានការភ្ញាក់ផ្អើល ហើយនគរបាលមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេត និងរាយការណ៍ទៅនគរបាលជំនាញដើម្បីត្រួតពិនិត្យ។
នៅកន្លែងកើតហេតុ នគរបាលបានរកឃើញកូនកាំបិតចុងស្រួចប្រឡាក់សុទ្ធតែឈាម។ តាមការពិនិត្យកន្លែងកើតហេតុ សាកសព និងប្រមូលព័ត៌មានលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានធ្វើការសន្និដ្ឋានថា ស្ត្រីរូបនោះស្លាប់ដោយធ្វើអត្តឃាត (អារក្បាលខាងស្ដាំ, អារ កនិងអារកន្លាក់ដៃខាងឆ្វេង)។សពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ