ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ជួយ​ព្យាបាល​ជំងឺ​រលាក​សាច់​បំពង់ក រ៉ាំរ៉ៃ របស់​ក្មួយ​ស្រី​ម្នាក់ រស់នៅ​ក្រុង​រុន​តា​ឯក

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​ចាត់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​ចាត់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី នាំ​ក្មួយ​ស្រី រឿ​ន ផូ​លី អាយុ ៨​ឆ្នាំ រស់នៅ​ក្រុង​រុន​តា​ឯក​តេ​ជោ ក្នុង​ខេត្តសៀមរាប ដែល​មាន​បញ្ហា​រលាក​សាច់​បំពង់ក រ៉ាំរ៉ៃ បណ្តាល​ឱ្យ​សាច់​បំពង់ក​រីក​ធំ​ខ្លាំង និង​ថប់ដង្ហើម​ក្នុង​ពេល​ដំណេក យក​មក​ទទួល​ការ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន សុខភាព​ក្មួយ​ស្រី​មាន​ភាព​ប្រសើរ​ទ្បើ​ង ក្រោយ​ទទួល​ការ​ពិនិត្យ ព្យាបាល ដោយ​ក្រុម​គ្រូពេទ្យ​ឯកទេស ដោយ​សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ក៏​បាន​ជួយ​ឧបត្ថម្ភ នូវ​រាល់​ការ​ចំណាយ​ទាំងអស់​ក្នុង​ការ​ព្យាបាល ធ្វើ​ដំណើរ និង​ហូប​ចុក ។

ទឹកចិត្ត​ដ៏​មហា​សប្បុរស​នេះ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មាន​ក្តី​រីករាយ​ជា​ពន់ពេក និង​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ជា​អនេក ព្រមទាំង​លើក​ម្រាមដៃ​ប្រណម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក តាម​ជួយ​បីបាច់​ថែរក្សា និង​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល បវរ​មហាប្រសើរ​ជូន​ចំពោះ សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី កុំបី​ឃ្លៀងឃ្លាត​ទ្បើ​យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ