ខេត្តបន្ទាយមានជ័យ ៖ ចោ១ក្រុមមានកាំបិតពូថៅចូលលួចអីវ៉ាន់មិនខ្លាចកាមេរ៉ាសុវត្ថិភាព ថែមទាំងកាប់ចោលអស់២ទៅ៣គ្រឿងទៀត ។
ហេតុការណ៍ខាងលនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋបានប្រាប់ថា រយៈពេលនេះមានសកម្មភាពចោលលួចអីវ៉ាន់ច្រើនទើបដាក់កាំមេរ៉ាសុវត្ថិភាព ដើម្បីតាមមើលសកម្មភាពចោលួចនិងរកមុខសញ្ញា នៅពេលមិនទាន់បានប៉ុន្មានថ្ងៃផងស្រាប់តែមានចោ១ក្រុមប្រមាណ៥ទៅ៦នាក់មានកាំបិងពូថៅសឹងគ្រប់ដៃបានធ្វើសកម្មភាពលួចអីវ៉ានដែលធុងក្លាស្សេភេជ្ជៈនៅតូបមុខផ្ទៈ ហើយកាប់កម្ទេចកាមេរ៉ាខូចអស់២ទៅ៣គ្រឿង នៅពេលលឺសម្លេងកាប់និងគាស់ធុងក្លាសេបានស្រែកឆោឡោឡើងរត់ចែកជើងគ្នាអស់ដែលលួចមិនបានសម្រេច។
ប្រជាពលរដ្ឋសុំអោយសមត្តកិច្ចក្រុងប៉ោយប៉ែតក្រោយឃើញសកម្មភាពចោលួចដែលមានកាំបិតពូថៅសឹងគ្រប់ដៃអាចជាក្មេងទំនើងសុំអោយសមត្តកិច្ចត្រូវស្រាវជ្រាវរកចាប់ចោលួចយ៉ាងសកម្មនៅក្រុងប៉ោយប៉ែតដែលបង្កអសន្តិសុខនៅក្នុងមូលដ្ឋានជាការព្រួយបាម្មរបស់ប្រជាពលរដ្ឋភូមិ/ឃុំគ្មានសុវត្ថិភាព។
មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ផ្សារកណ្តាលបានប្រាប់ថា មិនទាន់បានទទួលពាក្យបណ្តឹងពីម្ចាស់ផ្ទៈនៅឡើយទេ តែឃើញសកម្មភាពរបស់ក្រុមជនសង្ស័យត្រូវបានគេបង្ហោះតាមបណ្តាញសង្គមហើយកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាចាប់ក្រុមចោលួចនេះអោយបាន ៕
ចែករំលែកព័តមាននេះ