ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីបង់​ហាម​អ្នក​ដំណើរ​យក​ឧប​ករណ៍​ចល័ត​ចេញ​ទៅ​ក្រៅ​តាម​យន្ត​ហោះ

3 អាទិត្យ មុន

ទី​ក្រុង​បេរូត​៖ ថ្ងៃ​នេះ អាជ្ញា​ធរ​លីបង់​​ហាម​​​អ្នក​ដំណើរ​យ​ក​​​​ឧបករណ៍​បញ្ជូ​សារ​ និង​វិទ្យុ​ទាក់​ទងដាក់​តាម​ខ្លួន​ដើម្បី​ធ្វើ​ដំណើរ​​​ចេញ​ពី​អាកាស​យាន​ដ្ឋាន​ទី​ក្រុង​បេរូត​ទេ​​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ផ្ទុះ​ឧប​ករណ៍​ផ្ញើ​សារ​ចល័ត​កាល​ពី​ថ្ងៃ​អង្គារ​​ស្លាប់យ៉ាង​តិច​​១២​នាក់​ និង​របួស​២៨០០​នាក់​។ មួយ​ថ្ងៃ​ក្រោយ​មក​មាន​ហេតុ​ការណ៍​ផ្ទុះ​វិទ្យុ​ទាក់​ទង​វិញ​ម្ដង​ស្លាប់​​២០​នាក់​ និង​របួស​៤៥០​នាក់​។ ​​​អាកាស​ចរណ៍​ស៊ីវិល​លីបង់​អំពាវ​នាវ​​ឱ្យ​​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​ដែល​ត្រូវហោះ​ចេញ​​ពី​​ទី​ក្រុង​បេរូត​​សូម​ជម្រាប​ប្រាប់​អ្នក​ដំ​ណើរ​របស់​ខ្លួន​ថា​ហាម​យក​​វិទ្យុ​ទាក់​ទង និង​ឧប​ករណ៍​ផ្ញើ​សារ​ចល័ត​ចេញ​ជា​ដាច់​ខាត​​។…

ទី​ក្រុង​បេរូត​៖ ថ្ងៃ​នេះ អាជ្ញា​ធរ​លីបង់​​ហាម​​​អ្នក​ដំណើរ​យ​ក​​​​ឧបករណ៍​បញ្ជូ​សារ​ និង​វិទ្យុ​ទាក់​ទងដាក់​តាម​ខ្លួន​ដើម្បី​ធ្វើ​ដំណើរ​​​ចេញ​ពី​អាកាស​យាន​ដ្ឋាន​ទី​ក្រុង​បេរូត​ទេ​​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ផ្ទុះ​ឧប​ករណ៍​ផ្ញើ​សារ​ចល័ត​កាល​ពី​ថ្ងៃ​អង្គារ​​ស្លាប់យ៉ាង​តិច​​១២​នាក់​ និង​របួស​២៨០០​នាក់​។ មួយ​ថ្ងៃ​ក្រោយ​មក​មាន​ហេតុ​ការណ៍​ផ្ទុះ​វិទ្យុ​ទាក់​ទង​វិញ​ម្ដង​ស្លាប់​​២០​នាក់​ និង​របួស​៤៥០​នាក់​។

​​​អាកាស​ចរណ៍​ស៊ីវិល​លីបង់​អំពាវ​នាវ​​ឱ្យ​​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​ដែល​ត្រូវហោះ​ចេញ​​ពី​​ទី​ក្រុង​បេរូត​​សូម​ជម្រាប​ប្រាប់​អ្នក​ដំ​ណើរ​របស់​ខ្លួន​ថា​ហាម​យក​​វិទ្យុ​ទាក់​ទង និង​ឧប​ករណ៍​ផ្ញើ​សារ​ចល័ត​ចេញ​ជា​ដាច់​ខាត​​។ ត្រូវ​រង់​ចាំ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី​។ ឧបករណ៍​ទាំង​នេះក៏​ត្រូវ​ហាម​ឃាត់​​មិន​​ឱ្យ​ដឹក​ចេញ​តាម​យន្ត​ហោះ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​លីបង់​។

រហូត​មក​ដល់ពេល​នេះ មនុស្ស​​យ៉ាង​តិច​៣៧​នាក់​​​ស្លាប់​ និង​ជាង​បី​ពាន់​នាក់​រង​របួស​ដោយ​សារ​ហេតុ​ការណ៍​ផ្ទុះ​ទាំង​២​លើក​​។ អ្នក​រង​គ្រោះ​ភាគ​ច្រើន​ជា​យុទ្ធ​ជន​ និង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​របស់​​ក្រុម​ហេស្បូឡា​។ រដ្ឋាភិបាល​លីបង់ និង​ក្រុម​ហេស្បូឡា​ចោទ​ប្រកាន់​ថា​នេះ​ជា​ស្នា​ដៃ​របស់​អ៊ីស្រាអែល​។ ប៉ុន្តែ​អ៊ីស្រាអែល​មិន​បាន​បញ្ចេញ​ប្រតិ​កម្ម​តប​ត​ដោយ​ពាក្យ​សម្ដី​ទេ​។

កង​ទ័ព​លីបង់​ថ្លែង​ថា​ខ្លួន​បាន​ចុច​បំផ្ទុះ​ឧប​ករណ៍ផ្ញើ​សារ​ចល័ត​ និង​ឧបករណ៍​ទូរ​គមនា​គមន៍​ទាំង​ឡាយ​ណា​ដែល​គួរ​ឱ្យ​សង្ស័យ​ថា​មាន​បង្កប់​គ្រឿង​ផ្ទុះ​នៅ​​ក្នុង​នោះ​។ ពួក​គេ​ក៏​បាន​អំពាវ​នាវ​ឱ្យ​​ជន​ស៊ីវិល​រាយ​ការណ៍​ប្រាប់​ទៅ​ថ្នាក់​លើ​បើ​សិន​សង្ស័យ​ថា​ឧបករណ៍​ណា​មួយ​គួរ​ឱ្យ​សង្ស័យ​ថា​មាន​បង្កប់​គ្រឿង​ផ្ទុះ​​។ ការ​ចោទ​ប្រកាន់​របស់​ហេស្បូឡា​ចំពោះ​អ៊ី​ស្រាអែល​មិន​មែន​ឥត​ហេតុ​ផល​ទេ​។ ភាគីទាំង​២​ជា​គូ​បដិ​បក្ខ​នឹង​គ្នា ហើយ​បាន​ប៉ះ​ទង្គិច​គ្នា​​ប្រដាប់​អាវុធ​នៅ​តាម​ព្រំ​ដែន​​ជិត​មួយ​ឆ្នាំ​ហើយ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ