ពេលនេះកម្លាំងនគរបាលចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿនកំពុងតែអន្តរាគមន៍ជួយដល់អ្នកដំណើរផ្លូវនេះ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ សូមមានការប្រុងប្រយ័ត្ន ! នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រ K168…
ខេត្តព្រះសីហនុ ៖ សូមមានការប្រុងប្រយ័ត្ន ! នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រ K168…
ខេត្តព្រះសីហនុ ៖ សូមមានការប្រុងប្រយ័ត្ន ! នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខណៈដែលភ្លៀងកំពុងបង្អុរយ៉ាងខ្លាំង ។ នេះបើយោងតាមហ្វេសប៊ុកលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហោះនាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ ។
កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បានកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុដោយ ដោយអ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ ។
សូមអ្នកបើកបរដោយប្រុងប្រយ័ត្ន និងត្រូវគោរពការបញ្ជាចរាចរណ៍របស់នគរបាល និងមើលផ្ទាំងLED ដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន និងព័ត៌មានផ្សេងៗ ។
សូមបញ្ជាក់ថា ៖ ព្យុះទី១៤ មានឈ្មោះ ពូលឡាសាន បានបន្តធ្វើកម្ពុជា មានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៨ ដល់២០ ខែកញ្ញា ឆ្នាំ២០២៤ ៕
ចែករំលែកព័តមាននេះ