ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៣​នាក់ ​ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន និង​រក្សា​ទុក​អាវុធ​ខុសច្បាប់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន និង​រក្សា​ទុក​អាវុធ​ដោយ​ខុសច្បាប់​…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន និង​រក្សា​ទុក​អាវុធ​ដោយ​ខុសច្បាប់​ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ​ជាន់​ទី​១ ​ផ្លូវ​បេតុង ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល និង​បន្ត​ទៅ​ផ្ទះ​គ្មាន​លេខ ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​។

ជនសង្ស័យ​ទាំង​០៣​នាក់ រួម​មាន ៖ ១.​ឈ្មោះ ឈ​ន រតនា​ហៅ​មេឃ ភេទ ប្រុស អាយុ ៤៥​ឆ្នាំ​, ២.​ឈ្មោះ អ៊ី សំអាត ភេទ ប្រុស អាយុ ២៤​ឆ្នាំ​, ៣.​ឈ្មោះ អាន ហុង ភេទ ប្រុស អាយុ ១៨​ឆ្នាំ​ ។

វត្ថុ​តាង​ចាប់​យក ​រួម​មាន ៖ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន១៨​កញ្ចប់ តូច​ធំ​, អាវុធ​ខ្លី ០១​ដើម ម៉ាក K-54 សម្ភារ​សម្រាប់​ច្រក និង​ប្រើប្រាស់​គ្រឿងញៀន រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៣​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ