ខេត្តព្រះសីហនុ ៖ ឃ្លាំងអេតចាយធ្វើអំពីដែកដំបូលស័ង្កសីទំហំ ៦ម៉ត្រ×១២ម៉ត្រត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋទាក់ទងទៅសមត្ថកិច្ចសុំឡានទឹកដើម្បីអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើង ការពីរវេលាម៉ោង២១:៤០នាទី ថ្ងែទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមសមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានអគ្គីភ័យចាបឆេះកំម្លាំងសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុតែម្តង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប ចំនួន០៦គ្រឿង និងប្រើប្រាស់អស់ទឹកចំនួន០៦ឡានស្មើរនិង៤៤.៥ម៉ែត្រគូបទើបរលត់ទាំងស្រុង។
សមត្ថកិច្ចបានអោយដឹងទៀតថា : ជនរងគ្រោះជាម្ចាស់ទីតាំងឃ្លាំងខាងលើមានឈ្មោះអ៑ុច កែវរស្មី ភេទប្រុស អាយុ ៥៨ឆ្នាំជនជាតិខ្មែរ។
ចំពោះសម្ភារៈខូចខាតមានដូចជាគំនរថង់ប្លាស្ទិចប្រហែល ៥តោន តែករណីនេះមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ ចំពោះមូលហេតុដែលបណ្ដាលឲ្យឃ្លាំងខាងលើឆាបឆេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕
ចែករំលែកព័តមាននេះ