ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​នៅ​ភូមិភាគ​ឥ​សាន្ត​មាន​តម្លៃ​ថោក ខណ​:​ក្តី​សង្ឃឹម​នៅ​ខាង​មុខ

3 ខែ មុន
  • ភ្នំពេញ

តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ មិន​ទាន់​កម្រើក​ឡើង​នៅឡើយ ដោយ​ដីចំការ ឥឡូវ​មាន​ត្រឹមតែ​១​ម៉ឺន​ដុល្លារ​អី​អាច​ទិញ​បាន​១ ហិ​កតា​ហើយ ។ លោក មៀ​ច មាន ជា​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តរតនគិរី…

តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ មិន​ទាន់​កម្រើក​ឡើង​នៅឡើយ ដោយ​ដីចំការ ឥឡូវ​មាន​ត្រឹមតែ​១​ម៉ឺន​ដុល្លារ​អី​អាច​ទិញ​បាន​១ ហិ​កតា​ហើយ ។

លោក មៀ​ច មាន ជា​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តរតនគិរី បាន​អះអាង​ថា សកម្មភាព​ទិញ​លក់​នូវ​អចលនទ្រព្យ​ក្នុង​ខេត្ត​នៅ​មិន​ទាន់​កម្រើក​ឡើង​នៅឡើយ​។​លោក មៀ​ច មាន បានអោយ​កម្មវិធី​លុយ នៃ​សារព័ត៌មាន​កោះសន្តិភាព ដឹង​ថា «​ដីចំការ​កៅស៊ូ​អី ១​ម៉ី​ន​ក្នុង​មួយ​ហិច​តា ស្វាយចន្ទី​អាច​ក្រោម​នេះ គឺ​៥០០០ ទៅ​៦០០០​ដុល្លា​ឥ​ចឹ​ង​ទៅ​»​។

លោក មៀ​ច មាន បន្ថែម​ថា ដី​លំនៅ​ស្ថាន​ធម្មតា​ភាគច្រើន​លក់​ចេញ​ជា​ម៉ែត្រ​អូស មិនមែន​គិត​ជា​ម៉ែត្រការ៉េ​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​នៅ​ក្នុង​ទីប្រជុំជន ក្នុង​ផ្សារ នៅ​ក្នុង​ក្រុង គេ​លក់​ជា​ម៉ែត្រការ៉េ​ដូច​គ្នា​តែ​មាន​តិចតួច​បំផុត​។

ទោះបីជា​នៅ​ពេល​នេះ​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​ភូមិភាគ​ឥ​សាន្ត​មិន​កម្រើក​ក៏​ពិតមែន ប៉ុន្តែ​អ្នក ជំនាញ​សង្ឃឹមថា នៅ​ពេល​អនាគត​អាច ។

ដោយឡែក លោក​បណ្ឌិត ហុង វណ្ណៈ អ្នកវិភាគ​សេដ្ឋកិច្ច នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា បានអោយ​ដឹង​ថា ប្រសិនបើ​ហេ​ដ្ឋា​រចនា​សម្ព័​ន​សាធារណៈ​ដែល​បង្កើត​ឡើង​ដោយ​មូលនិធិ​រួចរាល់ នឹង​មាន​សារៈ​ប្រយោជន៍​ច្រើន​លើ​ផ្នែក​សេដ្ឋកិច្ច ជា​ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខេត្ត​ទាំង​បួន រួម​មាន​ខេត្តស្ទឹងត្រែង ក្រចេះ រតនគីរី និង​មណ្ឌល​គី​រី​។

លោក​បណ្ឌិត ហុង វណ្ណៈ បានអោយ​កម្មវិធី​លុយ នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា «​ប្រជាពល រដ្ឋ​ក្នុង​តំបន់ នឹង​មានឱកាស​កាន់តែ​ប្រសើរ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ការ​ប្រកប​មុខរបរ​ដឹក​ជញ្ជូន ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់​ជា​ប្រចាំ​គាត់​នឹង​បាន​ស្រួល​ច្រើន​ជាង​ពេល​បច្ចុប្បន្ន ដែល​ផ្លូវ​មួយ​ចំនួន​មានការ​លំបាក​»​។

អ្នកវិភាគ​សេដ្ឋកិច្ច​រូប​នេះ បន្ថែម​ថា អ្នក​ថ្មី​អាច​នឹង​ធ្វើ​ដំណើរ​ទៅ​រស់នៅ​តាម​បណ្តោយ​ព្រំដែន ដែល​អាច​តាំងទី​កន្លែង​ស្នាក់​នៅ​ថ្មី​នៅ​តំបន់​នោះ ដែល​ជា​កន្លែង​សម្រាប់​ប្រកប​របរ​ទទួលទាន ប្រចាំ​ថ្ងៃ ហើយ​ប្រសិនបើ​រាជរដ្ឋាភិបាល​គ្រប់គ្រង​បាន និង​លើក​ជា​គម្រោង​ផែនការ​បាន​ជាក់លាក់​នោះ ប្រាកដជា​ជំរុញ​សេដ្ឋកិច្ច​តំបន់​នោះ​។

លោក​បណ្ឌិត ជ័យ តិច អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ក៏​បាន​លើក​ឡើង​ថា​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័​ន​នៅ​តំបន់ត្រីកោណ​អភិវឌ្ឍ ក៏​នឹង​ជំរុញ​កំណើន​ឧស្សាហកម្ម ក៏​នឹង​អាច​កើត​មាន​ឡើង​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​ទាក់ទាញ​វិនិយោគ​លើ​ឧស្សាហកម្ម សម្រាប់​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​។

លោក​បណ្ឌិត ជ័យ តិច បន្ថែម​ថា ៖«​តំបន់​នោះ​ក៏​នឹង​មាន​លំហូរ​ប្រជាជន​មក​រស់នៅ​ក្នុង​តំបន់​នោះ​កាន់តែ​ច្រើន ដោយសារ​តែ​បង្កើត​មាន​ឡើង​នូវ​ការងារ តាម​រយៈ​វិស័យ​ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ក៏​ដូច​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​ចំណុច​ដែល​សំខាន់​នោះ​គឺ វិស័យ​អចល នទ្រព្យ​ក៏​នឹង​មានការ​កើនឡើង​នូវ​តម្លៃ​នៃ​អចលនទ្រព្យ​។

ដូច្នេះ​ទេ ​ក្រោយ​ការ​បង្កើត​នូវ ហេ​ដ្ឋា​រចនា​សម្ព័​ន​នូវ​តំបន់​នោះ​ហើយ ជា​រួម​គឺ​នឹង​ទាក់ទាញ​ការ​ធ្វើ​អាជីវកម្ម ការ​ធ្វើ​កសិកម្ម ការ​វិនិយោគ ក៏​ដូច​ជា ទេសចរណ៍​ដែល​នឹង​ចូលរួម​ចំណែក យ៉ាង​សំខាន់​ក្នុង​ចំណែក​នៃ​វិស័យសេដ្ឋកិច្ច​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ