ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​ត្មាត​១​គូរ បង្ហាញខ្លួន​នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់

3 ខែ មុន
  • ភ្នំពេញ

ត្មាតភ្លើង ឫ​ស្តេច​ត្មាត​មួយគូរ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ភូមិសាស្ត្រ​ភូមិ​ស្រែ​ជ្រៃ នៃ​ដែនជម្រកសត្វព្រៃ​លំ​ផាត់ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤​កន្លង​ទៅ ។ អង្គការ​នេះ…

ត្មាតភ្លើង ឫ​ស្តេច​ត្មាត​មួយគូរ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ភូមិសាស្ត្រ​ភូមិ​ស្រែ​ជ្រៃ នៃ​ដែនជម្រកសត្វព្រៃ​លំ​ផាត់ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤​កន្លង​ទៅ ។

អង្គការ​នេះ បាន​អះអាង​ថា ការ​បង្ហាញខ្លួន​សត្វ​ត្មាត​ដ៏​ស្រស់​ស្អាត​១​គូរ​នេះ បាន​លើកទឹកចិត្ត​ជា​ខ្លាំង​ដល់​ក្រុមការងារ​អភិរក្ស ខណៈ​ដែល​សត្វ​នេះ គឺជា​បក្សី​កម្រ​មួយ​ប្រភេទ ។

អង្គការ​នេះ បាន​បន្ថែម​ថា តាម​លទ្ធផល​ជំរឿន​ឆ្នាំ​២០២៣ កម្ពុជា មាន​វត្តមាន​ត្មាត ៣​ប្រភេទ គឺ​ត្មាតផេះ ត្មាត​ត្នោត និង​ត្មាតភ្លើង សរុប​ចំនួន​១៣២​ក្បាល ។

សត្វ​ត្មាតភ្លើង មាន​ចំនួន​តិច​ជាងគេ ពោល​គឺ​ក្នុង​ចំណោម​១៣២​ក្បាល គឺ​មាន​សត្វ​ត្មាតភ្លើង​តែ​១៤​ក្បាល​តែ​ប៉ុណ្ណោះ​។ ហេតុនេះ ការ​កត់ត្រា​បាន​សត្វ​ត្មាតភ្លើង ចំនួន​២​ក្បាល ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់​នេះ គឺ​មាន​សារៈសំខាន់​ណាស់ និង​ជា​សញ្ញា​នៃ​សេចក្តី​សង្ឃឹម​របស់​ក្រុមការងារ​អភិរក្ស ។

ត្មាតភ្លើង ជា​បក្សី​មួយ​ប្រភេទ មាន​ដងខ្លួន​ពណ៌​ខ្មៅ ក្បាល​ត្រងោល និង​ជើង​ក្រហម ភ្លៅ​មាន​រោម​ពណ៌​ស និង​មាន​ឆ្នូត​.​ស តាម​បណ្ដោយ​កណ្ដាល​ស្លាប​។

បក្សី​ប្រភេទ​នេះ ជា​ទូទៅ​រស់នៅ​តំបន់​ព្រៃ​លំហរ ព្រៃរបោះ ហើយ​ស៊ី​សា​.​កស​.​ព​សត្វ​ជា​អាហារ​។ ត្មាតភ្លើង​ច្រើន​បង្ហាញខ្លួន​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​៤ គឺ​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្ត​មណ្ឌល​គី​រី និង​ខេត្ត​រតនៈគីរី ហើយ​វា​ច្រើន​បន្ត​ពូជ ចាប់ពី​ខែតុលា ដល់​ខែមេសា​។

ត្មាតភ្លើង គឺជា​បក្សី​ដែល​មាន​ភាព​ឆ្លាត​វៃ ហើយ​ពពួកសត្វ​ត្មាត​ឯទៀត ពុំ​សូវ​ហ៊ាន​ប្រឈម​ត​.​ទល់​នឹង​វា​ឡើយ រីឯ​ពេល​វា​ស៊ី​ចំណី ក៏​វា​ពុំដែល​ចុះ​មក​ដណ្តើម​គេ​ស៊ី​ពី​គ្រា​ដំបូង​ដែរ វា​ច្រើន​តែ​ទុក​ពេល​អោយ​ត្មាត​ផ្សេង​ៗ​ទៀត​ស៊ី​មួយសន្ទុះ​សិន ទើប​វា​ចុះ​មក​ស៊ី​តាម​ក្រោយ ។

សត្វ​បក្សី​ប្រភេទ​នេះ អាច​មាន​ទម្ងន់ ចន្លោះ​ពី​៣,៥០ គ​.​ក្រ ដល់​៦,៣០​គ​.​ក្រ វា​មាន​បណ្តោយ​ដងខ្លួន ប្រមាណ​០,៧៦​ម ដល់ ០,៨៦​ម និង​មាន​ប្រវែង​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ដល់ ចុង​ស្លាប​ម្ខាង​ទៀត​២​ម​.​ដល់​២,៦០​ម នៅ​ពេល​វា​លាតសន្ធឹង​ស្លាប​ហើរ និង​មាន​កម្ពស់​របស់​វា​ប្រមាណ​ជា​០,៦០​ម ទៅ​០,៧០​ម ប៉ុណ្ណោះ​។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ