ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ទី​ហ្វុ​ង Yagi នៅ​វៀតណាម អ្នក​ស្លា​.​ប់​កើន​ជាង ២៦០​នាក់ ខណៈ​៨៣​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន

4 ខែ មុន

វៀតណាម ៖ អាជ្ញាធរ បាន​និយាយ​ថា ចំនួន​អ្នក​ស្លា​.​ប់​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយសារ​ព្យុះ​ទី​ហ្វុ​ង Yagi ទឹកជំនន់ និង​ការ​បាក់​ដី​ភ្លាម​ៗ បាន​កើនឡើង​ដល់…

វៀតណាម ៖ អាជ្ញាធរ បាន​និយាយ​ថា ចំនួន​អ្នក​ស្លា​.​ប់​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយសារ​ព្យុះ​ទី​ហ្វុ​ង Yagi ទឹកជំនន់ និង​ការ​បាក់​ដី​ភ្លាម​ៗ បាន​កើនឡើង​ដល់ ២៦២​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ នេះ​បើ​យោង​តាម​សារព័ត៌មាន​វៀតណាម VnExpress ។

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​វៀតណាម បានឱ្យ​ដឹង​ថា មនុស្ស​ជាង ៨២០​នាក់ បាន​រង​របួស និង ៨៣​នាក់​ទៀត កំពុង​បាត់​ខ្លួន នៅឡើយ ។

អាជ្ញាធរ​ខេត្ត Lao Cai បាន​និយាយ​ថា ក្រុម​ជួយ​សង្គ្រោះ បាន​និង​កំពុង​ស្វែងរក​មនុស្ស ៤១​នាក់ ដែល​បាត់​ខ្លួន​ចាប់តាំងពី​មាន​ទឹកជំនន់ និង​ការ​បាក់​ដី​ភ្លាម​ៗ បំផ្លាញ​ផ្ទះ​ចំនួន ៣៧​ខ្នង នៅ​ក្នុងភូមិ Nu ក្នុង​ខេត្ត Lao Cai ភាគ​ខាងជើង កាលពី​ព្រឹក​ថ្ងៃ​អង្គា​រ៍ ខណៈ​អ្នក​ភូមិ ៤៦​នាក់ បាន​បាត់បង់​ជីវិត ។

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បានឱ្យ​ដឹង​បន្ត​ថា នៅ​ឯ​ភូមិ​មួយទៀត ក្នុង​ខេត្ត Lao Cai មនុស្ស​ចំនួន ១១៥​នាក់ ដែល​បាន​បាត់​ខ្លួន​នោះ នៅ​ពេល​នេះ បាន​ត្រឡប់​មក​វិញ ដោយ​សុវត្ថិភាព​ហើយ បន្ទាប់​ពី​ពួក​គេ​បាន​ជ្រក​នៅ​លើ​ភ្នំ អស់​រយៈពេល​០២​ថ្ងៃ ដោយ​ពួក​គេ​បាន​សង់​តង់​ធ្វើ​ពី​ឫស្សី និង​ក្រណាត់​ជ័រ បន្ទាប់​ពី​ឃើញ​ថា ភូមិ​របស់​ពួក​គេ រង​ការ​គំរាមកំហែង​ដោយ​ទឹកជំនន់ និង​ការ​បាក់​ដី ។

លោក​មេ​ភូមិ វ៉ាង ស៊ឺ​ជូ បាន​ប្រាប់​ថា “​ពួក​យើង​អាច​យក​អង្ករ និង​អាហារ​មក​ជាមួយ ហើយ​នៅ​ពេល ដែល​ពួក​យើង​អស់​អាហារ ពួក​យើង​នឹង​រក​ទំ​ពាំ​ដើម្បី​បរិភោគ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ