ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​គ្រូ ជួន កក្ក​ដា​៖ មនុស្ស​ឆ្លាត​ក៏​ត្រូវធ្វើ​ល្ងង់​ខ្លះ​ដែរ

4 ថ្ងៃ មុន
  • ភ្នំពេញ

ព្រះ​គ្រូ ជួន កក្កដា​ បាន​មាន​ថេរ​ដីកា​អប់រំ​ថា ​មនុស្ស​ឆ្លាត​ក៏​ត្រូវធ្វើ​ល្ងង់​ដែរ ពីព្រោះ​មនុស្ស​យើង​កើតមក​មិនមែន​ចេះ​គ្រប់មុខ​នោះ​ទេ ​។ ព្រះ​គ្រូបាន​មាន​ថេរ​ដីកា​តាម​ហ្វេ​ស​ប៊ុ​ក​ កាលពី​ថ្ងៃ​១៣ ​ខែកញ្ញា​…

ព្រះ​គ្រូ ជួន កក្កដា​ បាន​មាន​ថេរ​ដីកា​អប់រំ​ថា ​មនុស្ស​ឆ្លាត​ក៏​ត្រូវធ្វើ​ល្ងង់​ដែរ ពីព្រោះ​មនុស្ស​យើង​កើតមក​មិនមែន​ចេះ​គ្រប់មុខ​នោះ​ទេ ​។

ព្រះ​គ្រូបាន​មាន​ថេរ​ដីកា​តាម​ហ្វេ​ស​ប៊ុ​ក​ កាលពី​ថ្ងៃ​១៣ ​ខែកញ្ញា​ ថា «មិនមែន​ចេះ​តែ​ដឹង​គ្រប់​រឿង​នោះ​ទេ ពេល​ខ្លះ​មនុស្ស​ឆ្លាត​ក៏​ត្រូវ​ធ្វើល្ងង់​ដែរ​» ​។​

ការ​អប់រំ​នេះ​របស់​ព្រះ​គ្រូ​ គឺ​មាន​សារសំខាន់​ណាស់ ​ដែល​យើង​គ្រប់​គ្នា​ចេះ​បើក​បេះដូង​ទទួល​ការ​ពិត​ដែល​ថា​ គ្មាន​មនុស្ស​ណា​ចេះ​គ្រប់មុខ​នោះ​ទេ​ ។

នៅ​ពេល​ប្រអប់​បេះដូង​យើង​បាន​បើក​ទទួលស្គាល់​ការ​ពិត​នេះ វា​នឹង​នាំ​យើង​អោយ​ប្រឹងប្រែង​សិក្សា​បង្កើន​ចំណេះ និងចេះ​សហការ​ជាមួយ​អ្នក​ដទៃ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ ​និង​ជីវិត​រស់នៅ​កាន់តែ​ប្រសើរ​ ។

ចូរ​យើង​ព្យាយាម​រៀនសូត្រ​អោយ​ពេញ​មួយ​ជីវិត ដោយ​ការ​អាន​សៀវភៅ ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​នានា​ ពិសេស​ អ្នក​ដែល​មានចំណេះ​ច្រើន​ជាង​យើង ឬ​ក៏អ្នក​នៅ​ក្នុង​ជំនាញ​ផ្សេង​ពី​យើង​​នឹងស្វែងរក​ជំនួយ បើសិនជា​ចាំបាច់​ ។

យើង​មិន​ចេះ​អ្វី​យើង​ត្រូវ​ព្យាយាម​រក​ការ​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​នោះ តាម​រយ​:​ការ​សិក្សា​បន្ថែម ឬ​ក៏​សុំ​កិច្ច​សហប្រតិបត្តិការ​ពី​អ្នកជំនាញ​ផ្សេង​ ។ ស្មារតី​សហការ​នឹង​ធ្វើ​អោយ​យើង​អាច​បង្កើន​ប្រសិទ្ធភាព​ការងារ​ជាង​យើង​ធ្វើ​ម្នាក់ឯង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ