ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តតាកែវ​ ៖ ​គ្មាន​ការ​បង្ខិត​បង្គោល​ព្រំដែន នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​ភ្នំ​ដិ​ន ​ដូច​ការ​ចោទប្រកាន់​របស់​ក្រុមប្រឆាំង​ឡើយ

3 អាទិត្យ មុន

ខេត្តតាកែវ ៖ អភិបាល​ខេត្តតាកែវ បាន​ធ្វើការ​ច្រានចោល​ទាំងស្រុង​ ចំពោះ​ការ​ចោទប្រកាន់​ថា មានការ​បង្ខិត​បង្គោល​ព្រំដែន​ជាង ១​ពាន់​ម៉ែត្រ នៅ​ច្រក​ទ្វា​រអន្តរជាតិ​ភ្នំ​ដិ​ន ស្ថិត​នៅ​ក្នុងស្រុក​គី​រី​វង់ ខេត្តតាកែវ​…

ខេត្តតាកែវ ៖ អភិបាល​ខេត្តតាកែវ បាន​ធ្វើការ​ច្រានចោល​ទាំងស្រុង​ ចំពោះ​ការ​ចោទប្រកាន់​ថា មានការ​បង្ខិត​បង្គោល​ព្រំដែន​ជាង ១​ពាន់​ម៉ែត្រ នៅ​ច្រក​ទ្វា​រអន្តរជាតិ​ភ្នំ​ដិ​ន ស្ថិត​នៅ​ក្នុងស្រុក​គី​រី​វង់ ខេត្តតាកែវ​ ដូច​ការ​លើក​ឡើង​របស់​ក្រុមប្រឆាំង ​នោះ​ទេ ​។

ថ្លែង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តតាកែវ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាល នៃ​គណៈអភិបាល​ខេត្តតាកែវ បាន​លើក​ឡើង​បន្ថែម​ថា ការ​ចោទប្រកាន់​នេះ គឺជា​រឿង​មិន​ពិត​នោះ​ទេ​។ ស្ថានភាព​បង្គោល​ព្រំដែន​ លេខ​២៧៥ នៅ​ច្រក​ទ្វា​អន្តរជាតិ​ជាតិ​ភ្នំ​ដិ​ន គឺ​នៅ​ដដែល គ្មាន​ការ​ដក ឬ​បង្ខិត​បង្គោល ដូច​ការ​ចោទប្រកាន់​របស់​ក្រុមប្រឆាំង​ នោះ​ទេ ​។

លោក​អភិបាល​ខេត្តតាកែវ ក៏​បាន​ថ្លែង​បន្ត​ថា បន្ទាប់​ពី​មានការ​ចោទប្រកាន់​របស់​ក្រុមប្រឆាំង​ថា មានការ​បង្ខិត​បង្គោល​ព្រំដែន នៅ​ច្រក​ទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន មាន​ក្រុម​អង្គការ​សង្គម​ស៊ី​វិល ក្រុម​យុវជន និង​ក្រុម​ជំនួយការ​របស់​ថ្នាក់ដឹកនាំ បាន​ចុះ​ទៅ​ដល់ទី​តាំង​បង្គោល​ព្រំដែន ​លេខ​២៧៥ ហើយ​បាន​ជួប​ជាមួយ​អាជ្ញាធ ​និង​សមត្ថកិច្ច ​ដែល​ឈ​ជើង នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន និង​បានឃើញ​ដោយ​ផ្ទាល់​បង្គោល​ព្រំដែន គឺ​មិន​មានការ​បង្ខិត​បង្គោល​អ្វី​ទាំងអស់ ​។

ជាមួយ​គ្នា​នោះ​ដែរ​ លោកអភិបាល​ខេត្តតាកែវ ក៏​បាន​ផ្ដាំផ្ញើ​ដល់​ក្រុមប្រឆាំង​ ដែល​នៅ​តែ​មិន​ជឿ​ថា មិន​មានការ​បង្ខិត​បង្គោល​ព្រំដែន ​នៅ​ច្រក​ទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន សូម​ទាក់ទង​មក​អាជ្ញាធ​ខេត្ត ហើយ​អាជ្ញាធ​ និង​ជូន​ពួក​គាត់​ចុះ​ទៅ​ពិនិត្យ​មើល​ដល់ទី​តាំង​បង្គោល​លេខ២៧៥ ​នៅ​ច្រក​ទ្វា​ព្រំដែន ដោយ​ការ​ធ្វើ​ដំណើរ និង​ការ​ហូប​ចុក ​អាជ្ញាធ​ខេត្តតាកែវ ជា​អ្នករ៉ាប់រង​ថ្លៃ​ចំណាយ​ទាំងអស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ