ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​គ្រូ គូ សុភាពៈ សូម​ប្រយ័ត្ន​នៅ​ក្នុង​ការ​អួត​ទ្រព្យសម្បត្តិ

3 អាទិត្យ មុន
  • ភ្នំពេញ

ព្រះ​គ្រូ គូ សុភាព មាន​ថេរ​ដីកា​អប់រំ​ នៅ​ថ្ងៃនេះថា សូម​ប្រយ័ត្ន​ក្នុង​ការ​បង្អួត​ទ្រព្យសម្បត្តិ ពីព្រោះ​វា​មិន​ប្រាកដ​ថា​ មនុស្ស​គ្រប់​គ្នា​ត្រេកអរ​នោះ​ទេ​ ។ តាម​រយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃនេះ…

ព្រះ​គ្រូ គូ សុភាព មាន​ថេរ​ដីកា​អប់រំ​ នៅ​ថ្ងៃនេះថា សូម​ប្រយ័ត្ន​ក្នុង​ការ​បង្អួត​ទ្រព្យសម្បត្តិ ពីព្រោះ​វា​មិន​ប្រាកដ​ថា​ មនុស្ស​គ្រប់​គ្នា​ត្រេកអរ​នោះ​ទេ​ ។ តាម​រយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃនេះ ព្រះ​គ្រូ មាន ថេរ​ដីកា​រថា«​មិន​ប្រាកដ​ថា ​គេ​ត្រេកអរ ​ចំពោះ​ភាព​មានបាន​របស់​អ្នក​ទេ សូម​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បង្អួត​បង្ហាញ​ទ្រព្យសម្បត្តិ​របស់​អ្នក» ​។

ហេតុ​អ្វី​មនុស្ស​មិន​ត្រូវ​អួត​ទ្រព្យសម្បត្តិ​របស់​ខ្លួន?

ជា​ធម្មជាតិ​របស់​មនុស្សជាតិ​នៅ​ពេល​ដែល​មនុស្ស​ឃើញ​នរណា​ម្នាក់​មាន​ស្ថានភាព​ខុស​ពី​ស្ថានភាព ដែល​ខ្លួន​កំពុង​តែ​មាន វា​អាច​បង្ក​ឱ្យ​មាន​អារម្មណ៍ និង​គំនិត​រិះគិត​ជា​ច្រើន ដោយ​ឈរ​នៅ​លើ​ទស្សនៈ​និង​មូលដ្ឋាន​នៃ​ការ​គិត​ផ្សេង​ៗ​គ្នា ។ នៅ​ក្នុង​ស្ថានភាព​ទាំងនេះ​សម្រាប់​អ្នកខ្លះ​អាច​កោតសរសើរ​គេ ហើយ​ខិតខំ​កែប្រែ​ខ្លួនឯង​ដើម្បី​ឲ្យ​ដូច​គេ ។ អ្នកខ្លះ​វិញ អាច​ដុះ​ចេញ​នូវ​មាន​អារម្មណ៍​ច្រណែន ឬ​អាក់អន់ចិត្ត​និង​ខកចិត្ត ឬ​រិះគិត​ហើយ​ប្រៀបធៀប​ទៅ​នឹង​អយុត្តិធម៌​សង្គម​។ អ្នកខ្លះ​ទៀត​គឺ​បាន​កើត​ទៅ​ជា​ការ​សង្ស័យ​អំពី​ទំនាក់ទំនង​រវាង​ទ្រព្យសម្បត្តិ​និង​សុភមង្គល​ទាំងនេះ ហើយ​រិះគិត​ប្រៀបធៀប​រក​ប្រភព​នៃ​ភាព​ហ៊ឺហារ​ដែល​ខ្លួន​ឃើញ ។

ទឡ្ហីករណ៍​ទាំង​អស់នេះ​ហើយ​ដែល ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​សង្គម​កាន់តែ​ទូលំទូលាយ ដែល​អាច​នឹង​នាំ​ឲ្យ​ពួក​គេ​រិះគិត អំពី​បញ្ហា​យុត្តិធម៌​សង្គម និង កំណែទម្រង់ ។ នៅ​ពេល​ដែល​គេ​សប្បាយ​មួយ​ពេល​លើស​ខ្លួនឯង​រក​ចំណូល​បាន​ដល់​ទៅ​រាប់​ខែ ពួក​គេ​នឹង​ចាប់ផ្តើម​ដាក់​សំពាធ​ខ្លួនឯង​ហើយ​ក៏​បង្កើត​ឲ្យ​ពួក​គេ​មានគំនិត​រិះគិត​ដល់​វិសមភាព​សង្គម​កាន់តែ​ឆ្ងាយ​ដែល​នាំ​ឲ្យ​សង្គម​កម្ពុជា​មាន​បញ្ហា​ព្រោះតែ​វិសមភាព​និង​គម្លាត​សង្គម នេះឯង​។

សរុប​មក​វិញ​ប្រសិនបើ​អស់លោក​/​លោកស្រី​មានបាន​ហើយ​សប្បាយ​អី​ក៏​សប្បាយ​ទៅ ធ្វើ​អ្វី​ក៏​ធ្វើ​ទៅ វា​គឺជា​សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំងអស់​គ្នា ប៉ុន្តែ​គ្រាន់តែ​ថា ប្រសិនបើ​អាច​ស្ងាត់​ៗ​តែ​គ្នា​ឯង​នឹង​បាន​ហើយ កុំ​ប្រើប្រាស់​បណ្តាញ​សង្គម​មក​ធ្វើ​ជា​វេទិកា​អួតអាង​ទៅ​បាន​ហើយ ។ ការ​អួត​ការ​អាង​តាម​បណ្តាញ​សង្គម អំពី ភាព​មានបាន​ភាព​ហ៊ឺហារ​របស់​អ្នក​ទាំងអស់​គ្នា​ប្រហែលជា ចំណុច​ចាប់ផ្តើម​នៃ​រង្វាស់រង្វាល់​នូវ​គម្លាត​នៃ សង្គម​និង​ការ​បណ្តុះ​គំនិត​សង្ស័យ​និយម​កើត​មាន​ឡើង ។ នៅ​ក្នុង​សង្គម​មួយ នៅ​ពេល​ដែល​គម្លាត​សង្គម កាន់តែ​ធំ អយុត្តិធម៌​សង្គម​កាន់តែ​កើន នោះ​គ្រោះថ្នាក់​របស់​សង្គម​ក៏​កាន់តែ​ផុយ​ស្រួយ ។ ម្យ៉ាងទៀត ការ​អួត​ទ្រព្យសម្បត្តិ​តាម​បណ្តាញ​សង្គម​ក៏​អាច​ធ្វើ​ប៉ះពាល់​ដល់​ស​វត្ថិ​ភាព​ផ្ទាល់ខ្លួន​ផង​ពី​ឧក្រិដ្ឋជន​ដែល​អាច​ជា​ចោរប្លន់ ឬ ចោរលួច​ដែល​នឹង​ស្រក់ទឹកមាត់​ដោយសារ​ការ​ឃើញ​ទ​លុយ​ដ៏​ច្រើន​ដែល​គេ​អួត​នោះ​។

ដូច្នេះ អ្នក​អួត​តាម​បណ្តាញ​សង្គម​ប្រហែល​គិត​ថា​វា​ធ្វើ​អោយ​ពួក​គេ​សប្បាយចិត្ត​ដែល​បាន​រស់នៅ​ក្នុង​ជីវិត​ដ៏​ឡូយឆាយ​។ ប៉ុន្តែ​ទិដ្ឋភាព​អួតអាង​នោះ​នឹង​ត្រូវ​បកស្រាយ​តាម​ផ្លូវ​ផ្សេង​ពី​សំណាក់​ប្រជាជន​ដែល​មាន​ជីវភាព​ខុស​ពី​នោះ​។ សម្រាប់​អ្នក​អួត គេ​អាច​គិត​ថា​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​។ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ទទួលស្គាល់​នោះ​គឺ​មនុស្ស​ច្រើន​មាន​ភាព​រំជើបរំជួល​ផ្លូវ​អារម្មណ៍​ជា​ជាង​ការ​គិត​ដោយ​សម​ហេតុផល​។

អារម្មណ៍​របស់​ពួក​គេ​គឺ​ទាក់ទង​នឹង​ស្ថានភាព​ដែល​ពួក​គេ​កំពុង​ប្រឈម​មុខ​។ ឧទាហរណ៍ ពួក​គេ កំពុង​តែ​អត់​លុយ ហើយ​ពពួក​អ្នកមាន​អួត​អំពី​លុយ​និង​ភាព​ហូរហៀរ​អោយ​ពួក​គេ​ឃើញ​។ ភាព​លម្អៀង​នៃ​អារម្មណ៍​របស់​មនុស្ស​អាច​ធ្វើ​អោយ​ពួក​គេ​គិត​តូចចិត្ត​ហើយ​មាន​ប្រតិកម្ម​ក្រោ​មូ​ប​ភាព​ផ្សេង​ៗ​ដូច​ជា​ចោទសួរ​អំពី​ថា​អ្នក​អួត​ទាំងនោះ​ធ្វើ​អ្វី​បាន​មាន​ខ្លាំង ហើយ​ហេតុ​អ្វី​បានជា​សង្គម​ខ្មែរ​មាន​ភាព​ខុស​គ្នា​ខ្លាំ​ដូច​ច្នេះ​។

ប៉ុន្តែ​សំខាន់​ដូច​គ្នា​នេះ មនុស្ស​គ្រប់​រូប​ត្រូវ​ប្រកាន់​យក​ការ​គិត​បែប​វិជ្ជមាន​ហើយ​មិន​មានការ​ច្រណែន​។ បាន​ន័យ​ថា​ការ​ឃើញ​ភាព​មានបាន​ទាំងនោះ​គួរតែ​ជា​ការ​លើកទឹកចិត្ត​ដល់​ខ្លួន​អោយ​ប្រឹងប្រែង​ដើម្បី​មានបាន​នឹង​គេ ជា​ជាង​ការ​គិត​តូចចិត្ត​។ គេ​អាច​មានបាន យើង​ក៏​អាច​មានបាន​ដូច​គ្នា បើ​យើង​តស៊ូ​អោយ​ដល់​កម្រិត​ ។ ដូច្នេះ យើង​គូរ​គប្បី​ដក​ចេញ​អារម្មណ៍​អវិជ្ជមាន ហើយ​សំឡឹង​ឃើញ​អ្វី​ៗ​គ្រប់យ៉ាង​ក្នុង​ផ្លូវ​វិជ្ជមាន​ដែល​ជា​កម្លាំងចិត្ត​សម្រាប់​យើង​ដើម្បី​ធ្វើ​អោយ​ជីវិត​របស់​យើង​កាន់តែ​ប្រសើរ​។ ការ​តូចចិត្ត ការ​ច្រណែន មិន​បាន​ជួយ​អ្វី​ដល់​ខ្លួន​យើង​ទេ​។ អ្វី​ដែល​អាច​ជួយ​ខ្លួន​យើង​បាន​គឺ​ផ្លាស់​ប្តូរ​ការ​គិត​ពី​អវិជ្ជមាន​ទៅ​ជា​វិជ្ជមាន​ហើយ​សំឡឹង​ឃើញ​ឱកាស​គ្រប់​ស្ថានភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ