ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀងរាល់ថ្ងៃ​សុក្រ​ទី​១៣ ពិភពលោក​ខាត​លុយ​ប្រមាណ​៩០០​លាន​ដុល្លារ

3 ខែ មុន

នៅ​កម្ពុជា​ថ្ងៃ​សុក្រ​ទី​១៣ មិនជា​អ្វី​ឡើយ ប៉ុន្តែ​នៅ​លើ​ពិ​ភ​បលោក​ជា​ពិសេស​នៅ​ប​ច្ចឹ​ម​ប្រទេស​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត ហើយ​ពលរដ្ឋ​អឺរ៉ុប​ចាត់​ទុក​ថា​ជា​ថ្ងៃ​ខ្មៅ​សូ​ម្បី​តែ​អាជីវកម្ម​ក៏​យ៉ាប់​ផង​ដែរ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​សូ​ម្បី​តែ​សារព័ត៌មាន The Economic Times ក៏​បាន​ធ្វើ​សេចក្តីរាយការណ៍​អំពី​បញ្ហា​នេះ​ដែរ​ដោយ​ផ្សព្វផ្សាយ​ថា…

នៅ​កម្ពុជា​ថ្ងៃ​សុក្រ​ទី​១៣ មិនជា​អ្វី​ឡើយ ប៉ុន្តែ​នៅ​លើ​ពិ​ភ​បលោក​ជា​ពិសេស​នៅ​ប​ច្ចឹ​ម​ប្រទេស​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត ហើយ​ពលរដ្ឋ​អឺរ៉ុប​ចាត់​ទុក​ថា​ជា​ថ្ងៃ​ខ្មៅ​សូ​ម្បី​តែ​អាជីវកម្ម​ក៏​យ៉ាប់​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​សូ​ម្បី​តែ​សារព័ត៌មាន The Economic Times ក៏​បាន​ធ្វើ​សេចក្តីរាយការណ៍​អំពី​បញ្ហា​នេះ​ដែរ​ដោយ​ផ្សព្វផ្សាយ​ថា ថ្ងៃ​សុក្រ​ទី​១៣ គឺជា​ថ្ងៃ​ដែល​ត្រូវ​គេ​ជឿ​ថា ជា​ថ្ងៃ​ស៊យ​បំផុត​។
ថ្ងៃនេះ ថ្ងៃ​សុក្រ​ទី ១៣ ដែល​ជា​កាលបរិច្ឆេទ​ដែល​មនុស្ស​ជា​ច្រើន​នៅ​ប​ច្ចឹ​ម​ប្រទេស​បាន​ឆ្លងកាត់​វា ដោយ​ក្តី​បារម្ភ​។ ថ្ងៃនេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ថ្ងៃ​អកុសល​ដោយ​មនុស្ស​ជា​ច្រើន ហើយ​អ្នកខ្លះ​ថែម​ទាំង​មានការ​ភ័យ​ខ្លាច ។

របាយការណ៍​បាន​បង្ហាញ​ថា ការ​ភ័យ​ខ្លាច​នៃ​ថ្ងៃ​សុក្រ​ទី ១៣ នាំ​ឱ្យ​អាជីវកម្ម​ខាតបង់​ប្រមាណ ៩00 លាន​ដុល្លារ​រាល់ពេល​ដែល​វា​កើតឡើង ដោយសារ​តែ​មនុស្ស​ជៀសវាង​ការ​ធ្វើ​ដំណើរ រៀបចំ​ព្រឹត្តិការណ៍​សំខាន់​ៗ ឬ​សូ​ម្បី​តែ​ទៅ​ធ្វើការ​។

ប្រភព​ដដែល​បាន​បន្ត​ថា ឫសគល់​នៃ​ការ​ភ័យ​ខ្លាច​នេះ​មិន​ច្បាស់លាស់​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ នៅ​ក្នុង​វប្បធម៌​ប​ច្ចឹ​ម​ប្រទេស លេខ ១៣ ច្រើន​តែ​ត្រូវ​បាន​គេ​មើលឃើញ​ថា​លេខ​ស៊យ​លេខ​អត់​សំណាង ផ្ទុយ​នឹង​លេខ ១២ ដែល​តំណាង​ឱ្យ​ភាព​ពេញលេញ​ជាមួយនឹង​ឧទាហរណ៍​ដូច​ជា​ខែ ១២ នៃ​ឆ្នាំ ។​ល​។

ភាព​ភ័យ​ខ្លាច​នេះ​វា​ក៏​ពាក់ព័ន្ធ​នឹង​ទំនៀមទម្លាប់​ព្រះ​គម្ពីរ​របស់​គ្រិស្តសាសនា ពាក់ព័ន្ធ​នឹង​មនុស្ស​១៣​នាក់​ដោយ​រួម​ទាំង​ព្រះ​យេស៊ូ ដែល​ត្រូវ​បាន​គេ​ចាប់​ធ្វើ​ទារុណកម្ម​នៅ​លើ​ឈើឆ្កាង ហើយ​ក្រៅពី​នោះ​ក៏​មានរឿង​ព្រេង​កថា ជា​ច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​រឿង​អាក្រក់​ៗ​ជា​ច្រើន​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សុខ វាសនា ជា​ប្រជាពលរដ្ឋ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា លោក​ធ្លាប់​ឭ​ហើយ​ក៏​ធ្លាប់​ដឹង​ថា អឺរ៉ុប​គេ​ខ្លាច​ថ្ងៃនេះ​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយនៅ​ខ្មែរ​យើង​ដូច​ជា​មិន​អី​ទេ ។

លោក​បាន​បន្ត​ទៀត​ថា ខ្មែរ​យើង​អាច​ខុស​ពី​ពួក​អឺរ៉ុប ហើយ​ជា​ទូទៅ​ភាគច្រើន​ដូច​ជា​មាន​ជំនឿ​ថា បើ​ថ្ងៃសីល​ប៉ះ​ចំ​ថ្ងៃ​អង្គា​រ៍ គឺ​រាង​រឹង​បន្តិច​ហើយ​ពេល​ខ្លះ​អ្នក​ដែល​មាន​ជំនឿ​សូ​ម្បី​តែ​បូជា​ឫ​បញ្ចុះសព​អី​គេ​ចំ​ថ្ងៃ​នោះ​គេ​ត្រូវ​លើក​អាច​នឹង​មាន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​អ្នកខ្លះ​មិន​ជឿ​នៅ​តែ​មិន​ជឿ ក៏​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ