ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទុកទេ ! ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីកាន់កា.ប់ ឬដឹកជញ្ជូនអាវុ.ធ ដោយគ្មានការអនុញ្ញាត

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីកាន់កា.ប់ ឬដឹកជញ្ជូនអាវុ.ធ ដោយគ្មានការអនុញ្ញាត ។ នេះបើយោងតាមក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​ នាថ្ងៃទី១២ខែកញ្ញានេះ…

រាជធានី​ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីកាន់កា.ប់ ឬដឹកជញ្ជូនអាវុ.ធ ដោយគ្មានការអនុញ្ញាត ។ នេះបើយោងតាមក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​ នាថ្ងៃទី១២ខែកញ្ញានេះ ។

នា​វេលា​ម៉ោង​ប្រហែល​០១​និង​០០​នាទី​រំលង​អធ្រាត្រ នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះ​អនុវត្ត​ត្រួតពិនិត្យ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ស្ថិត​នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​ទួល​គោក សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ថា ករណី​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ ជិះ​ម៉ូតូ​ម៉ាក Honda C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប 1X-7004 ជិះ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់​ត្រួតពិនិត្យ និង​ឆែកឆេរ​រក​ឃើញ​កាំបិត​បុ័ងតោ ចំនួន​០២​ដើម សៀត​នៅ​ចង្កេះ​ខោ របស់​ជនសង្ស័យ​ខាងលើ​ម្នាក់​១​ដើម ទើប​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ជាក់ស្ដែង និង​ចាប់​យក​វត្ថុ​តាង បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ។

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ខាងលើ​នេះ​មាន ៖ ១-​ឈ្មោះ ប្លែ​ត យ៉ុ​ង ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

២-​ឈ្មោះ ផា​ន់ សុ​ខើ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវ​បេតុង ភូមិ​ទួល​គោក សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។ ចំពោះ​វត្ថុ​តាង​ចាប់​យក​មាន ៖ ម៉ូតូ​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប 1X-7004 និង​កាំ​បិ​.​ត​បុ័ងតោ ចំនួន​០២ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ