ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ដោយ​ទឹក​ជំនន់ និង​ការ​បាក់​ដី​នៅ​វៀត​ណាម​កើន​ដល់​១៥៥​នាក់

4 ខែ មុន

ទី​ក្រុង​ហាណូយ៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​​​ទឹក​ជំនន់, ​បាក់​ដី​ និង​ដើម​ឈើ​សង្កត់​លើ​នៅ​​​វៀតណាម​​កើន​ឡើង​ដល់​១៥៥​​នាក់​ហើយ​។ នេះ​​គិត​តែ​ចំនួន​សាក​សព​​​ដែល​រក​ឃើញ​តែ​ប៉ុណ្ណោះ​ ខណៈ​ដែល​​​មនុស្ស​រាប់​សិប​នាក់​ទៀត​នៅ​​បាត់​ខ្លួន​នៅ​ឡើយ​ដោយ​សារ​​ឥទ្ធិ​ពល​នៃ​ខ្យល់​ព្យុះ​យ៉ាជី​ដែល​វាយ​ប្រហារ​យ៉ាង​ពេញ​បន្ទុក​​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​។ រដ្ឋាភិបាល​វៀត​ណាម​ប្រកាស​ថា​ដោយ​សារ​​​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្ត​បន្ទាប់​​។​​ ដូច្នេះ​ធ្វើ​ឱ្យ​មាន​ហេតុ​ការណ៍​បាក់​ដី​កើត​ឡើង​ជា​ហូរ​ហែ​នៅ​តាម​ភូមិ​តូច​ៗ​​។ ក្រៅ​ពី​នេះ ទឹក​ជំនន់​​បន្ត​កើត​មាន​យ៉ាង​ល្ហ​ល្ហាច​នៅ​ទី​ក្រុង​ហាណូយ​មិន​ទាន់​ស្រក​ទៅ​វិញ​ទេ​។​…

ទី​ក្រុង​ហាណូយ៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​​​ទឹក​ជំនន់, ​បាក់​ដី​ និង​ដើម​ឈើ​សង្កត់​លើ​នៅ​​​វៀតណាម​​កើន​ឡើង​ដល់​១៥៥​​នាក់​ហើយ​។ នេះ​​គិត​តែ​ចំនួន​សាក​សព​​​ដែល​រក​ឃើញ​តែ​ប៉ុណ្ណោះ​ ខណៈ​ដែល​​​មនុស្ស​រាប់​សិប​នាក់​ទៀត​នៅ​​បាត់​ខ្លួន​នៅ​ឡើយ​ដោយ​សារ​​ឥទ្ធិ​ពល​នៃ​ខ្យល់​ព្យុះ​យ៉ាជី​ដែល​វាយ​ប្រហារ​យ៉ាង​ពេញ​បន្ទុក​​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​។

រដ្ឋាភិបាល​វៀត​ណាម​ប្រកាស​ថា​ដោយ​សារ​​​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្ត​បន្ទាប់​​។​​ ដូច្នេះ​ធ្វើ​ឱ្យ​មាន​ហេតុ​ការណ៍​បាក់​ដី​កើត​ឡើង​ជា​ហូរ​ហែ​នៅ​តាម​ភូមិ​តូច​ៗ​​។ ក្រៅ​ពី​នេះ ទឹក​ជំនន់​​បន្ត​កើត​មាន​យ៉ាង​ល្ហ​ល្ហាច​នៅ​ទី​ក្រុង​ហាណូយ​មិន​ទាន់​ស្រក​ទៅ​វិញ​ទេ​។​ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ ភូមិ​ដាច់​ស្រយាល​តូច​មួយ​​មាន​មនុស្ស​រស់​នៅ​​១៥០​នាក់​កៀក​នឹង​ព្រំ​ដែន​ប្រទេស​​ចិន​​កំពុង​រង​គ្រោះ​ដោយ​សារ​ការ​បាក់​ដី​។​ ​​ផ្ទះ​ល្វែង​១​កន្លែង​ត្រូវ​ដី​​គ្រប​សង្កត់​​ជិត​ឈឹង​។ គ្មាន​សង្ឃឹម​​ថា​អ្នក​រស់​នៅ​ក្នុ​ងនោះ​​មាន​ជីវិត​រស់​នៅទេ​​​។

នៅ​ម្ដុំ​ៗ​នោះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ខិត​ខំ​ជីក​កកាយ​អាច​ម៍​ដី និង​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​២២​នាក់​។ ​ការ​បាក់​ដី​លើក​នេះ​បាន​សម្លាប់​មនុស្ស​ដ៏​ច្រើន​មិន​ធ្លាប់​មាន​។ ខាង​លើ​នេះ​ជា​ពាក្យ​សម្ដី​របស់​ស្ត្រី​ជន​ជាតិ​វៀតណា​ម​ឈ្មោះ​ញូធី​ថាម (Nhu Thi Tam) ប្រាប់​អ្នក​សារ​ព័ត៌​មាន​តាម​ទូរ​ស័ព្ទ​។ កំពុង​និយាយ​សុខ​ៗ គាត់​ឈប់​និយាយ ហើយ​​ប្រញាប់​ដឹក​ជញ្ជូន​​សាច់​ញាតិ​របស់​ខ្លួន​​ និង​របស់​របរ​មាន​តម្លៃ​​ចាក​ចេញ​ជា​បន្ទាន់​នៅ​ពេល​​មាន​សញ្ញា​ថា​ហេតុ​ការណ៍​បាក់​ដី​នឹង​កើត​មាន​ជា​ថ្មី​ម្ដង​ទៀត​។​​

ក្រឡេក​ទៅ​មើល​ទិដ្ឋ​ភាព​នៅ​រដ្ឋ​ធានី​ហាណូយ​ បេះ​ដូង​របស់​ប្រទេស​វៀតណាម​ឯ​ណោះ​វិញ អាជ្ញា​ធរ​​កំពុង​ជាប់​រវល់​​ខ្លាំង​​ក្នុង​ការ​​ជួយ​សម្រួល​ចរាចរណ៍​ និង​បញ្ចៀស​ទិស​ដៅ​ធ្វើ​ដំណើរ​របស់​ប្រជា​ជន​ក្រោយ​ពេល​បាក់​ស្ពាន​ជា​ច្រើន​កន្លែង​។ រហូត​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​មិន​ទាន់​បញ្ចេញ​របាយ​ការណ៍​ថា​ខ្យល់​ព្យុះនេះ​បាន​​បង្ក​ការ​ខូច​ខាត​កម្រិត​ណា​ទេ​​។ ប៉ុន្តែ​អ្នក​វិភាគ​វាយ​តម្លៃ​ថា​​នេះ​ជា​គ្រោះធម្ម​ជាតិដ៏​មហន្ត​​រាយ​បំផុតដែល​ប្រទេស​វៀតណាម​ពុំ​ដែល​ជួប​ប្រទះ​ពី​មុន​មក​​​។

ទី​ភ្នាក់​ងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ថ្នាក់​ជាតិ​របស់​វៀតណាម​អះ​អាង​ថា​ជន​រង​គ្រោះ​ដែល​ស្លាប់​ភាគ​ច្រើន​ស្លាប់​ដោយ​សារ​ការ​បាក់​ដី និង​ជំនន់​ទឹក​ភ្លៀង​។ ខេត្ត​ឡាវ​កាយ​រង​គ្រោះ​ខ្លាំង​​ និង​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​។ គ្រាន់​តែ​នៅ​​មួយ​ខេត្ត​នេះ​​គេ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​៤៥​នាក់​។ ក្រៅ​ពីនេះ មនុស្ស​ជា​ច្រើន​នាក់​ទៀត​នៅ​​​បាត់​ខ្លួន​។​ ទាហាន​វៀតណាម​រាប់​ពាន់​នាក់​បាន​ចុះ​ទៅ​ខេត្ត​នោះ​ ហើយ​ចាប់​ផ្ដើម​ជម្លៀស​មនុស្ស​ជា​បន្ត​បន្ទាប់​។

អ្នក​ខ្លះ​កំពុង​ព្រួយ​បារម្ភ​ថា​គ្រោះ​ទឹក​ជំនន់​អាច​នឹង​កើត​មាន​បន្ថែម​ទៀត​ព្រោះ​ទំនប់​ទឹក​ធំ​ៗ​នៅ​តាម​ស្ថានីយ​វារី​អគ្គិសនី​របស់​វៀតណាម​​​ពេញ​ប្រៀប​ដោយ​ទឹក​។ នៅ​ពេល​​​ទ័ល​ច្រក​ខ្លាំង វៀតណាម​អាច​នឹង​បង្ហូរ​ទឹក​ចេញ​ពី​ទំនប់​។ អ្នក​ខ្លះ​ប្រាប់​ថា​ទោះ​បី​ពួក​គេ​ចង់​ទៅ​ណា​ក៏​ទៅ​មិន​កើត​ដែរ​ព្រោះ​គ្រប់​ទី​កន្លែង​សុទ្ធ​តែ​ល្ហ​ល្ហេវ​ដោយ​វាល​ទឹក​។ ដូច្នេះពួក​គេ​ត្រូវ​តែ​បង្ខំ​​ចិត្ត​រស់​នៅ​ក្នុង​ទឹក​ត​ទៅ​ទៀត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ