រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់លោក/លោកស្រីជាម្ចាស់ ឬអ្នកគ្រប់គ្រងមន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមូលដ្ឋានសេវាសុខាភិបាលឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ឲ្យជ្រាបថា ក្នុងសប្ដាហ៍កន្លងមកនេះ មានបុគ្គលម្នាក់ ឬពីរនាក់ បានតាំងខ្លួនជាមន្ត្រីសុខាភិបាល មកពីក្រសួងសុខាភិបាល ចុះមកពិនិត្យទីតាំងរបស់លោក/លោកស្រី រួចទារ ឬសុំថវិកា ជាថ្នូរនឹងការមិនចុះពិនិត្យ។ ប្រសិនបើបានជួបករណីនេះ សូមលោក/លោកស្រីសួរនាំរកលិខិតឧទ្ទេសនាមឱ្យចុះមកបំពេញការងារ។ បើគ្មានលិខិតឧទ្ទេសនាមទ សូមលោក/លោកស្រីឃាត់ខ្លួនបុគ្គលនោះ រួចជូនដំណឹងមកមន្ត្រីមានសមត្ថកិច្ច ដូចជា ប៉ូលិសប៉ុស្តិ៍ ឬអាជ្ញាធរសង្កាត់ ឬមកមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ (លេខទូរសព្ទទំនាក់ទំនង ៖ 012 913 041 ឬ 012 938 087 ។
មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា បុគ្គលក្លែងបន្លំ នឹងបញ្ឈប់សកម្មភាពល្មើសច្បាប់នេះ ហើយសូមលោក/លោកស្រីម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជន សហការចាប់បុគ្គលកំហូចទាំងនេះ ៕
ចែករំលែកព័តមាននេះ