ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មហន្តរាយ​ជំនន់​ទឹកភ្លៀង​ប៉ះពាល់​​​ពល​រដ្ឋ​៤២៧​គ្រួសារ ដំណាំ​កសិកម្ម និង​ផ្លូវ​ជន​បទ

3 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង​ខេត្ត​តំណាង​ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន អភិបាល​នៃគណៈ​អភិបាលខេត្ត​រតនគិរី​បាន​លើក​ឡើង​ថា គិត​ត្រឹម​ខែសីហា…

ខេត្តរតនគិរី ៖ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង​ខេត្ត​តំណាង​ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន អភិបាល​នៃ
គណៈ​អភិបាលខេត្ត​រតនគិរី​បាន​លើក​ឡើង​ថា គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២៤​នេះ គ្រោះ​មហន្តរាយ​ជំនន់​ទឹកភ្លៀង បាន​ធ្វើ​ឱ្យ​ប៉ះពាល់ ចំនួន​២​ស្រុក ប្រជាពលរដ្ឋ​៤២៧​គ្រួសារ ដំណាំ​កសិកម្ម​៥៣៧​ហិ​កតា និង​ផ្លូវ​ជនបទ​១៤.៤៩០​ម៉ែត្រ ។

ការ​លើ​ឡើង​របស់​ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង​ខេត្ត​នោះ នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែន​ការ​ត្រៀម​បម្រុង​សម្រាប់​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់​គ្រោះ​មហន្តរាយ ទឹកជំនន់ និង​រាំង​ស្ងួត ឆ្នាំ​២០២៤​នៅ​សាល​ប្រជុំ​អគារ​D​សាលាខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ ។

ឯកឧត្តម​អភិបាលរង​ខេត្ត​បាន​បន្ត​ថា ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ខេត្តរតនគិរី មានមុខ​សញ្ញា​គ្រោះថ្នាក់​ជា​ច្រើន ដែល​កំពុង​ជួប​ប្រទះ​ស្ទើរ​ជា​រៀង​រាល់​ឆ្នាំ ដូច​ជា​៖ ជំនន់ ទឹកភ្លៀង រាំង​ស្ងួត ខ្យល់​កន្ត្រាក់ រន្ទះបាញ់ អគ្គី​ភ័យ និង​ជំងឺឆ្លង​រាតត្បាត ។​ល​។

ហើយ​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ក៏​ជា​កត្តា​ជំរុញ​ឱ្យ​គ្រោះ​មហន្តរាយ​ទាំងនោះ កាន់តែ​កើនឡើង​ញឹកញាប់ និង​ផល​ប៉ះពាល់​ថែម​មួយ​កម្រិត​ទៀត ដែល​ត្រូវ​រួម​គ្នា​យកចិត្តទុកដាក់​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តាម​រយៈ​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្​តរាយ​ខេត្តរតនគិរី បាន​បង្ហាញ​ថា​គ្រោះ​មហន្តរាយ​ទឹកជំនន់ បាន​បង្ក ឱ្យ​ប៉ះពាល់​ដល់​គ្រួសារ​ជា​ច្រើន ពិសេស​សហគមន៍​ដែល​រស់នៅ​ជាប់​នឹង​ប្រភព​ទឹកធម្មជាតិ​គឺ​៖ ទន្លេ និង​អូរ ផលដំណាំ​កសិកម្ម​ក៏​ទទួល​រង​ផល​ប៉ះពាល់​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។

ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ សាលារៀន មណ្ឌល​សុខភាព ព្រមទាំង​អាយុជីវិត​មនុស្ស សត្វពាហនៈ ខូចខាត​ផ្ទះសម្បែង ទ្រព្យសម្បត្តិ ជា​ពិសេស​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រកប មុខរបរ​ចិញ្ចឹមជីវិត ក៏​ដូច​ជា​ប្រាក់​ចំណូល​ផង​ដែរ​។ ឯកឧត្តម ម៉ា វិចិត្រ បាន​លើកយក​អនុសាសន៍​ដ៏​មាន​សារៈសំខាន់​មួយ​ចំនួន របស់ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា ណែ​ត នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ ដែល​បាន​ប្រគល់​ភារកិច្ច​ជូន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​សម្របសម្រួល និង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ដូច​តទៅ​៖

ទី​១-​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ត្រៀមលក្ខណៈ ក្នុង​ការ​ដាក់​ចេញ​នូវ​កិច្ច​អន្តរាគមន៍​ជា​បន្ទាន់ និង​ទាន់​ពេល វេលា​ដល់​ប្រជា​កសិករ ប្រសិនបើ​មាន​គ្រោះ​មហន្តរាយ​កើតឡើង ជា​ពិសេស​គ្រោះ​ទឹក ជំនន់ ដើម្បី​ធានា​ថា ប្រជា​កសិករ​យើង អាច​បង្កបង្កើន​ផល ក្នុង​រដូវវស្សា​នេះ ប្រកបដោយ ប្រសិទ្ធភាព និង​ទិន្នផល​ខ្ពស់​។

ទី​២-​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រសួង​ធនធានទឹក និង ឧតុនិយម និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ បន្ត​ពង្រឹង និង​ព​ន្លឿ​ន​បន្ថែម​នូវ​ការងារ​រៀបចំ ប្រព័ន្ធ​រំដោះ​ទឹកជំនន់ ជា​ពិសេស​ពី​ជំនន់​ទឹកភ្លៀង ចំពោះ​ទីតាំង​សំខាន់​ៗ ដែល​មាន សក្តានុពល​សេដ្ឋកិច្ច ហើយ​ងាយ​រង​គ្រោះ​។

ទី​៣-​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់​ព័ ព​ន្លឿ​ន​ការ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព និង​ការ​ពង្រីក​ទៅ​កាន់​បណ្តា​សហគមន៍ នូវ​ប្រព័ន្ធ ប្រកាស​ឱ្យ​ដឹង​មុន​នូវ​គ្រោះអាសន្ន និង​គ្រោះ​មហន្តរាយ​គ្រប់​ប្រភេទ ទាំង​គ្រោះ​មហន្តរាយ ដែល​បណ្តាល​មក​ពី​ធម្មជាតិ ដូច​ជា​៖ គ្រោះ ទឹកជំនន់ ខ្យល់ព្យុះ និង​ជំងឺ​រាតត្បាត ក៏​ដូច​ជា គ្រោះ​មហន្តរាយ​ដែល​បណ្តាល​មក​ពី​ឧបទ្ទវហេតុ​ផ្សេង​ៗ រួម​មាន​៖ អគ្គី​ភ័យ និង​គ្រោះថ្នាក់ ចរាចរណ៍ ជាដើម​។

ទី​៤-​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ពង្រឹង​កិច្ចសហការ​ក្នុង​ការ​ចុះ​អន្តរាគមន៍​ដល់​ប្រជាជន​រង​គ្រោះ ដោយ​ការ​ផ្ទុះ​ឡើង​នូវ​សត្វល្អិត​ចង្រៃ ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​លើ​ផ្ទៃដី​ដាំ​ដំណាំ និង​ត្រូវ​គិតគូរ​លើ​ភាព​ចាំបាច់​នៃ​ការ​ផ្តល់​ជំនួយ ដូច​ជា​៖ គ្រាប់ពូជ ឬ​ធនធាន​ចាំបាច់​ដទៃ​ទៀត ដល់​ប្រជា​កសិករ រង​គ្រោះ ដើម្បី​ឱ្យ​ពួក គាត់​អាច​បន្ត​ការ​ដាំ​ដុះ​ឡើង​វិញ​បាន​។

ទី​៥-​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ គិតគូរ​លើ​ការ​រៀបចំ ផែនការ​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្តរាយ នៃ​ការ​ផ្ទុះ​ឡើង​សត្វល្អិត​ចង្រៃ ក៏​ដូច​ជា​យន្តការ​ចាំបាច់​នានា ដើម្បី​ពង្រឹង​ជីវភាព​ដល់​ប្រជា​កសិករ ឱ្យទាន់​ពេលវេលា ពង្រឹង​ប្រសិទ្ធភាព នៃ​ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ