ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលទិញអីវ៉ាន់ភ្លេចដកសោ ចេញមកវិញក៏បាត់ម៉ូតូ ឆោឡោរកតាម GPS ប្រទះឃើញ​នៅផ្លូវ​រថភ្លើង​

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈប់​ម៉ូតូ ចូល​ទិញ​ឥ​វ៉ា​ន់​ភ្លេច​ដក​សោរ ស្រាប់តែ​ចេញ​មក​វិញ​ក៏​បាត់​ម៉ូតូ ផ្អើល​ឆោ​​ឡោដល់​សមត្ថកិច្ចជួយ​រក​មើល​តាម​ប្រព័ន្ធ​ជី​ភី​អេស ប្រដេញ​តាម​រក​ឃើញ​វិញ​នៅ​ផ្លូវ​រថភ្លើង ។ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈប់​ម៉ូតូ ចូល​ទិញ​ឥ​វ៉ា​ន់​ភ្លេច​ដក​សោរ ស្រាប់តែ​ចេញ​មក​វិញ​ក៏​បាត់​ម៉ូតូ ផ្អើល​ឆោ​​ឡោដល់​សមត្ថកិច្ចជួយ​រក​មើល​តាម​ប្រព័ន្ធ​ជី​ភី​អេស ប្រដេញ​តាម​រក​ឃើញ​វិញ​នៅ​ផ្លូវ​រថភ្លើង ។

ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១ នឹង ៣០​នាទី​ព្រឹក​ថ្ងៃ​ទី ១១ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ផ្ទះ​លក់​ឥ​វ៉ា​ន់​ចាបហួយ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ដែល​ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​០២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៍​មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ មួយ​គ្រឿង ម៉ាក ហុងដា​ប៊ីត ព​ណ៍​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1JK-7644 ជិះ​ម៉ូតូ​ចេញពី​ការ គោលបំណង​ទិញ​ឥ​វ៉ា​ន់​ដើម្បី​យក​ទៅ​ផ្ទះ ។ ខណៈ​មក​ដល់​ផ្ទះ​លក់​ឥ​វ៉ា​ន់​ចាបហួយ​មួយ​កន្លែង លើ​ផ្លូវ​វេ​ង​ស្រេង ដែ​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​០២ បាន​ឈប់​ទិញ​ឥ​វ៉ា​ន់​មួយ​ចំនួន​ដើម្បី​យក​ទៅ​ផ្ទះ ។

តាម​ប្រភព​ពី​ដដែល​បាន​បន្ត​ទៀត​ថា ក៏​ស្រាប់តែ​មាន​ជន​ឆ្លៀត​ឱកាស បានឃើញ​ម៉ូតូ​ជាប់​សោរ​ក៏​ឡើង​ជិះ​រត់គេច​ខ្លួន​តែ​ម្តង ។ ភ្លាម​ៗ ស្ត្រី​រង​គ្រោះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ប្រដេញ​តាម​ជី​ភី​អេស រហូត​មក​ដល់​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ស្រះ​ចក ទើប​រក​ឃើញ​ម៉ូតូ​វិញ​នៅ​ខាងក្រោម​តង់ ដោយ​យក​ក្រណាត់​រុំ​ជុំវិញ ។ ចំណែក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុ​ស្តិ៍​ស្រះ​ចក​បាន​មក​ដល់ រួច​ធ្វើ​កំណត់ហេតុ ប្រគល់​សំណុំរឿង​ទៅ​កាន់​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​ទី​០២ ដែល​ជា​ម្ចាស់​ករណី ដើម្បី​នាំ​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង ស្រាវជ្រាវ​រក​ជនសង្ស័យ ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ