ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​លោក ​គឹ​ម​វុ​ទ្ធា ​ដក​គ្រឿងចក្រ​យ៉ាង​លឿន​ ទំនង​មាន​មេខ្យល់​ប្រាប់​ឱ្យ​ដក​ថយ​សិន​

3 ខែ មុន
  • តាកែវ

ខេត្តតាកែវ ​៖ ក្រោយ​កាសែត​កោះសន្តិភាព​ បាន​ចេញផ្សាយ​រឿង​អំពើ​ពុក​រលួយ​របស់​ក្រុមហ៊ុន​លោក​គឹម ​វុ​ទ្ធ​ធា ​ក្នុង​នោះ​ ក៏​មាន​ពាក់​ព័ន្ធ​​ក្រុម​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ផង​ដែរ ​រឿង​កាយ​ភ្នំ​រដ្ឋ​​យក​ដី​ទៅ​ចាក់​ផ្លូវ​ ​​ដែល​​ខ្លួន​ដេញ​ថ្លៃ​បាន​ដោយ​បើក​លុយ​ពី​រដ្ឋ​យក​ទៅ​ចែក​គ្នា​ធ្វើ​ព្រងើយ​…

ខេត្តតាកែវ ​៖ ក្រោយ​កាសែត​កោះសន្តិភាព​ បាន​ចេញផ្សាយ​រឿង​អំពើ​ពុក​រលួយ​របស់​ក្រុមហ៊ុន​លោក​គឹម ​វុ​ទ្ធ​ធា ​ក្នុង​នោះ​ ក៏​មាន​ពាក់​ព័ន្ធ​​ក្រុម​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ផង​ដែរ ​រឿង​កាយ​ភ្នំ​រដ្ឋ​​យក​ដី​ទៅ​ចាក់​ផ្លូវ​ ​​ដែល​​ខ្លួន​ដេញ​ថ្លៃ​បាន​ដោយ​បើក​លុយ​ពី​រដ្ឋ​យក​ទៅ​ចែក​គ្នា​ធ្វើ​ព្រងើយ​ ​ស្រាប់តែ​ដំណឹង​នេះ ​​​ដឹង​ដល់​ថ្នាក់លើ​ប្រុង​​ចុះ​ទៅ​ក្របួច​តែ​ក្របួច​ ​បាន​តែ​ខ្យល់ ​ព្រោះ​មាន​​មេ​ខ្យល់​មេខ្លោង​​អោយ​ការ​ទៅ​លោក​គឹ​ម ​វុ​ទ្ធ​ធា ​ដក​​គ្រឿង​ចក្រ​រត់​បាត់​ស្រមោល​អស់​ទៅ​ដេក​អោបពង​ធ្វើព្រងើយ ​។

បើ​យោង​តាម​កា​អះអាង​ពី​ក្រុម​មន្ត្រី​តូចតាច​បានអោយ​ដឹង​ថា ​គ្រាន់តែ​កាសែត​ចេញផ្សាយ​ភ្លាម​ក្រុមហ៊ុន​លោក​គឹ​ម ​វុ​ទ្ធ​ធា ​ឆ្លេឆ្លា​ និង​ឆ្លង​យោបល់​ក្រុម​អាជ្ញាធរ​ពាក់​ព័ន្ធ​ជា​មេ​ខ្យល់​ជួយ​ ​ដើម្បី​រក​វិធី​ដោះស្រាយ​ហើយ​ក្រុម​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​ ​ទំនង​ផ្ដល់​យោបល់​អោយ​លោក​គឹ​ម ​វុ​ទ្ធ​ធា​ ដក​គ្រឿងចក្រ​រត់​អោយ​បាត់​សិន​ទៅ ។ ​បើ​ថ្នាក់លើ​ក្របួច​ជាប់​អាច​និង​នាំ​ទុក​ដល់​ពួក​គេ ​ដូ​​ច្នេះ​ លោក​គឹ​ម ​វុ​ទ្ធ​ធា ​ដក​គ្រឿងចក្រ​​រត់​បាត់ស្រមោល​មុន​ថ្នាក់លើ​ចុះ​ទៅ​ដល់ ​។

គួ​ររំលឹក​ថា​ ៖  ក្រុមហ៊ុន​គឹ​ម​ វុ​ទ្ធ​ធា​ កាយ​ភ្នំ​រដ្ឋ​ចាក់​ផ្លូវ​គំរោង​របស់​ខ្លូ​ន​ដេញថ្លៃ​បាន​ពី​រដ្ឋ​បើក​លុយ​រដ្ឋ​ចំណេញ​កប់​ៗ។ យោង​តាម​ប្រភព​ច្បាស់ការ​ពី​ព្រ​ជា​ពលរដ្ឋ​ ក៏​ដូច​ជា​មន្ត្រីរាជកា​មួយ​ចំនួន​នៅ​ស្រុក​គី​រី​វង់​បាន​ទម្លាយ​អោយ​ដឹង​ថា ​ក្រុមហ៊ុន​គឹ​ម​វុ​ទ្ធ​ធា​ដេញថ្លៃ​គំរោង​មូលនិធិ​ឃុំ​-សង្កាត់​បាន​ផ្លូវ​ក្រាល​ក្រួស​​ធម្មជាតិ​១​ខ្សែ​ ស្ថិត​នៅ​ឃុំ​ព្រៃ​រំដេង ​ស្រុក​គី​រី​វង់​ តែ​បែរ​ជា​ក្រុមហ៊ុន​ខាងលើ​យក​គ្រឿងចក្រ​ទៅ​កាយ​ភ្នំ​តាក​យ​នៅ​ភូមិ​ព្រៃ​លាប​ ឃុំ​ព្រៃ​រំដេង​ យក​ក្រួស​​ក្រហម​ទៅ​ធ្វើ​ផ្លូវ​ដែល​ខ្លួន​ដេញថ្លៃ​បាន​យ៉ាង​រំភើយ​ ។

ចំណែក​ភ្នំ​តាកយ​ត្រូវបាន​​កាយ​យក​អស់​មិន​តិចទេ បើកបរ​ដឹក​ខ្ទេច​អស់ហើយ​ផ្លូវតំបន់នោះ ។ អាជ្ញា​ធរ​ស្រុក​សង្ស័យ​គេច​មិន​រួច​ពី​ការ​ពាក់ព័ន្ធ​ជាមួយ​អំពី​ល្មើស​​របស់​ឈ្មួញ​ឡើយ…​ហេ! ហេ!

ប្រភព​ដដែល​បានអោយ​ដឹង​ទៀត​ថា ​ក្រុមហ៊ុន​ណា​ក៏​ដោយ ​អោយ​តែ​ដេញថ្លៃ​គំរោង​ធ្វើ​ផ្លូវ​ក្រាលក្រួស​​ធម្មជាតិ​បាន​ហើយ​ គឺ​ត្រូវ​តែ​ទៅ​ទិញ​ក្រួស​​ដែល​មាន​អាជ្ញា​ប័​ណ្ណត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ​មិនមែន​នាំ​គ្នា​ទៅ​កាយ​​ក្រួស​ភ្នំ​របស់​រដ្ឋ​ដោយ​មិន​អស់​លុយ​នោះ​ទេ​ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ក្រុមហ៊ុន​លោក​គឹម វុ​ទ្ធ​ធា​ បច្ចុប្បន្ន​ កំពុង​តែ​ធ្វើ​នំ​អត់​ប្រើ​ម្សៅ​ ដោយ​គ្រាន់តែ​​យក​ភ្នំ​រដ្ឋ​កាយ​ចាក់​ផ្លូវ​រដ្ឋ ​រួច​បើក​លុយ​រដ្ឋ​ឃុបឃិត​គ្នា​ ជាមួយ​ក្រុម​ម​ន្ក្រី​ពាក់​ព័​ន្ធ​របស់​រដ្ឋ​ជា​ការ​ស្រេច ។

ប្រភព​បន្ត​អោយ​ដឹង​ទៀត​ថា​ លោក​គឹម វុ​ទ្ធ​ធា​ មិន​ត្រឹមតែ​កាយ​ចាក់​ផ្លូវ​ទេ ​ថែម​ទាំង​កាយ​យក​ទៅ​លក់​អោយ​ពលរដ្ឋ​យក​ទៅ​ចាក់​តាម​ចម្ការ​​ស្ទើ​ពេញ​ស្រុក​គី​រី​វង់​តែម​ទៀត​ផង ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ ​។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​ លោក​គឹ​ម ​វុ​ទ្ធ​ធា​ ជា​ម្ចាស់​ក្រុមហ៊ុន​បានអោយ​អ្នកកាសែត​ដឹង​ថា ​លោក​ពិតជា​បាន​យក​គ្រឿង​ចក្រ​​ទៅ​កាយ ​និង​ដឹក​យក​ដី​ក្រួស​​ក្រហម​​នៅ​ចំណុច​ភ្នំ​ខាងលើ​មែន ​តែ​យក​ទៅ​ចាក់​ផ្លូវ​ដែល​លោក​ដេញ​ផ្លូវ​បាន​ តែ​លោក​បាន​សុំ​អាជ្ញាធរ​ឃុំ​-ស្រុក​រួច​ហើយ​ ។  

ជុំវិញ​ករណី​ខាងលើ ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ងួ​ន ​ឌី​ណា​ ចៅហ្វាយស្រុក​គី​រី​វង់​បាន​ទេ​ដោយ​ទូរ​ស័ព្ទចូល​គ្មាន​អ្នក​ទទួល​ ។

ចំណែក​មន្ត្រី​នៃ​មន្ទី​ររ៉ែ​ និង​ថាមពល​ខេត្តតាកែវ​ សុំ​មិន​ប​ញ្ចេញ​​ឈ្មោះ​​បានអោយ​ដឹង​ថា ​លោក​គឹ​ម​ វុ​ទ្ធ​ធា​ពិតជា​បាន​កាយ​ដី​ភ្នំ​នៅ​​ទី​តាំង​​ខាងលើ ​ពិតមែន​គឺ​ពុំ​មានច្បាប់​អនុញ្ញាត​ឡើយ​ តែ​លោក​ត្រឹម​មន្ត្រី​តូចតាច​គ្មាន​សិទ្ធិ​អ្វី​ទៅ​ហាមឃាត់​ទេ​ តែបើ​តាម​ដឹង​ គឺ​លោក​ គឹ​ម​វុ​ទ្ធ​ធា ​រត់កា​រួចរាល់​ហើយ​ ។

តើ​ថ្នាក់​ក្រសួងមាន​លូក​ដៃ​លូក​ជើង​ជាមួយ​​​មន្ទីរ​រ៉ែ​ និង​ថាមពល​​ខេត្ត​ដែរទេ ? សង្ស័យសម័យ​​នេះ​ហើយ មាន​មន្ត្រី​ជើង​ដប់​​​ទេ​ដឹង? សង្ស័យ​សម័យ​នេះ​ហើយ​ មាន​មន្ត្រី​ជើង​ដប់​ទេ​ដឹង?

ព័ត៌មាន​បន្ថែម​នឹង​មានផ្សាយ​នៅលើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ