ប្រកាសតែងតាំងលោក សំ សារ៉ាវុធ ជាអភិបាលរង ខណ្ឌពោធិសែនជ័យ
រាជធានីភ្នំពេញ ៖ លោក សំ សារ៉ាវុធ អតីតនាយករង រដ្ឋបាលសាលាខណ្ឌពោធិសែនជ័យ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី១០…
រាជធានីភ្នំពេញ ៖ លោក សំ សារ៉ាវុធ អតីតនាយករង រដ្ឋបាលសាលាខណ្ឌពោធិសែនជ័យ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី១០…
រាជធានីភ្នំពេញ ៖ លោក សំ សារ៉ាវុធ អតីតនាយករង រដ្ឋបាលសាលាខណ្ឌពោធិសែនជ័យ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ ជំនួសលោក អ៊ិត ជំនិត ដែលត្រូវទៅកាន់តួនាទីថ្មី ជាប្រធានក្រុមប្រឹក្សាខណ្ឌពោធិសែនជ័យ ។
ពិធីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក កើត ឆែ អភិបាលរង រាជធានី និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។
លោគ កើត ឆែ ថ្លែងថា ដើម្បីបន្តនិរន្តរភាពរដ្ឋបាល និងបន្តពង្រឹងស្នាដៃការងារឲ្យកាន់តែល្អផូរផង់ទៀតនោះ លោកអភិបាលរងខណ្ឌ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនាពេលនេះ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ និងការទទទួលខុសត្រូវ ក្នុងការបំពេញតួនាទីភារកិច្ច ក៏ដូចជាត្រូវពង្រឹងកិច្ច សហប្រតិបត្តិល្អ ជាមួយនឹងបណ្តាអង្គភាពរដ្ឋ, មន្ទីរអង្គភាពជំនាញ, វិស័យឯកជន និងអង្គការសង្គមស៊ីវិល នឹងត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច ។
លោកអភិបាលរង បញ្ជាក់ថា ពិធីប្រកាសតែងតាំងក្នុងថ្ងៃនេះ ធ្វើឡើងជាធម្មតានៅក្នុងដំណើរការមុខងារសាធារណៈ សម្រាប់អាជីពជាមន្ត្រីរាជការស៊ីវិលដែលតែងតែមានការតែងតាំង ប្រគល់ភារកិច្ច ផ្ទេរភារកិច្ច សម្រួលភារកិច្ច និងចូលនិវត្តន៏ ទៅតាមនិតិវិធី ដែលកំណត់ដោយច្បាប់ ។
លោក កើត ឆែ គូសបញ្ជាក់ថា ធ្វើជាមន្ត្រីកុំឱ្យមនសិកាក្បត់ឆន្ទៈ, មនសិកា, ឆន្ទៈ និងសុខភាពត្រូវដើរទន្ទឹមគ្នា ។ ធ្វើជាមន្ត្រីបម្រើប្រជាពលរដ្ឋ ត្រូវចាត់ទុកថា អ្នកនៅជុំវិញយើង, អ្នកក្រោមបង្គាប់យើងសុទ្ធតែជាគ្រូរបស់យើងពួកគាត់មានទស្សនៈល្អៗ យើងត្រូវទទួលយក នឹងបន្តខិតខំស្រាវជ្រាវពីគោលការច្បាប់ដើម្បីបម្រើប្រជាពលរដ្ឋឲ្យចំគោលដៅ ។
អភិបាលរងរាជធានី បានអំពាវនាវដល់មន្ត្រី អាជ្ញាធរ ក្រុមប្រឹក្សាខណ្ឌ ក៏ដូចប្រជាពលរដ្ឋក្នុងខណ្ឌពោធិសែនជ័យ ត្រូវបន្តចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបានបើកការដ្ឋានកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល និតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តគាំទ្រសមិទ្ធិផលមួយនេះ ដើម្បីផលប្រយោជន៏ខ្មែរសុទ្ធសាធ និងជាទ្រព្យសម្បត្តិមហាសាលរបស់ប្រជាជនកម្ពុជា ។ ជាមួយគ្នានេះ ត្រូវបន្តផ្សព្វផ្សាយ ឪ្យិបានទូលំទូលាយដល់ប្រជាពលរដ្ឋ ក្នុងការគាំទ្រសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងកិច្ចសម្ភាសន៏បកស្រាយរបស់លោកជំទាវរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ដែលបានពន្យល់យ៉ាងក្បោះក្បាយ អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៏កម្ពុជា-ឡាវ-វៀតណាម(CLV.DTA) ដើម្បីរួមគ្នាបន្សាបចរន្តប្រឆាំង និងត្រូវចូលរួមឲ្យបានគ្រប់ៗគ្នាគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ពន្ធ័តាមព្រំដែន ស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ។
លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទើបប្រកាសចូលកាន់មុខតំណែងនោះ លើកឡើងថា ថ្ងៃនេះ ជាថ្ងៃដ៏នក្ខត្តឫក្ស ប្រសើរថ្លៃថ្លាបំផុត ខ្ញុំបាទសូមសម្តែង នូវការដឹងគុណ ប្រកបដោយមនោសញ្ចេតនា រីករាយយ៉ាងក្រៃលែង ចំពោះវត្តមានលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក អ៊ុត ជំនិត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ប៉ាង លីដា អភិបាលរងខណ្ឌ តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មី របស់ខ្ញុំបាទនាថ្ងៃនេះ ។
ក្នុងស្មារតីនេះ ដើម្បីបន្តនិរន្តរភាពការងារ និងជាសក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងមហាផ្ទៃ ខ្ញុំបាទនឹងខិតខំបំពេញការងារដោយយកចិត្តទុកដាក់ និងការទទួល ខុសត្រូវខ្ពស់ ខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត និងបញ្ញាស្មារតី ដើម្បីបំពេញការងារ ជូនរាជរដ្ឋាភិបាល បម្រើប្រជាពលរដ្ឋឱ្យកាន់តែសកម្មថែមទៀត និងសូមធ្វើការប្តេជ្ញាចិត្ត ដូចខាងក្រោម ៖
ទី១. គោរពតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។
ទី២. ប្តេជ្ញា អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចាត់តាំង និងដឹកនាំរបស់គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីចូលរួមអនុវត្តគោល នយោបាយ និងយុទ្ធសាស្ត្រការងារជាអាទិភាពរបស់រាជរដ្ឋាភិបាល និងគោលនយោបាយ ស្តីពី «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ។
ទី៣. ប្តេជ្ញា ចូលរួមសហការអនុវត្តការងារក្នុងរដ្ឋបាលខណ្ឌ ដោយបន្តរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង របស់គណៈអភិបាល និងមន្ត្រីក្រោមឱវាទរដ្ឋបាលខណ្ឌ ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍គ្រឹះ សម្រាប់មន្ត្រីសាធារណៈ ។
ទី៤.ប្តេជ្ញា ចូលរួមគ្រប់សកម្មភាព ជាមួយអង្គការចាត់តាំងយុវជនគ្រប់លំដាប់ថ្នាក់ ដើម្បីប្រមូលផ្តុំ យុវជនគ្រប់ទិសទីជាមហាកម្លាំងសាមគ្គីក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា ជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ៕
ចែករំលែកព័តមាននេះ