ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! កូនប្រុស​ទី​២​របស់​នាយ ក្រឹម កំពុង​សង្គ្រោះ​បន្ទាន់

9 ខែ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បំ​ណ្តា​ញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​គេ​បានឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​ត្រូវ​បាន​តារា​កំប្លែង​នាយ ក្រឹម បង្ហោះ បង្ហាញ​ពី​ការ​ចុះ​ទៅ​ព​និត្យ​មើល​ដោយ​ផ្ទាល់​របស់​លោក​ដែល​កូនប្រុស​ទី​២​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ ដោយសារ​ជំងឺលើសឈាម ។ ជាមួយនឹង​រូបភាព​ទាំង​អស់នោះ នាយ…

មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បំ​ណ្តា​ញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​គេ​បានឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​ត្រូវ​បាន​តារា​កំប្លែង​នាយ ក្រឹម បង្ហោះ បង្ហាញ​ពី​ការ​ចុះ​ទៅ​ព​និត្យ​មើល​ដោយ​ផ្ទាល់​របស់​លោក​ដែល​កូនប្រុស​ទី​២​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ ដោយសារ​ជំងឺលើសឈាម ។

ជាមួយនឹង​រូបភាព​ទាំង​អស់នោះ នាយ ក្រឹម មិន​បាន​ធ្វើការ​អធិប្បាយ​អ្វី​ច្រើន​ឡើយ ​អំពី​ស្ថានភាព​កូន​របស់​លោក​នា​ពេល​នេះ ដោយ​លោក​គ្រាន់តែ​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រយ៉ា​ង​ខ្លី​ថា ប៉ា​នឹងមើលថែ​កូនរ​ហូត សូម​ទេវតា​ជួយ​ថែរក្សា​កូនប្រុស​ខ្ញុំបាទ​ផង ។

យ៉ាងណា​ បើ​តាម​ការ​បង្ហោះ​រៀបរាប់​លើ​បណ្តាញ​សង្គម​ពី​ភរិយា​នាយ ក្រឹម គឺ​អ្នក​នាង លាភ បានអោយ​ដឹង​ថា អស់​រយះ​កាល​ជាង​កន្លះ​ខែ​មក​ហើយ ដែល​កូនប្រុស​ទី​ពី របស់​បង​ក្រឹម ឈ្មោះ​អ៊ូ ប៉ុន​មុន្នី​ទិ​ទ្យា មានមុខ​ងារ​ជា នាយទាហាន នៅ​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង់ កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន NPMEC (UN) បាន​មាន​ជំងឺឡើង​ឈាម​ដល់​ទៅ​២៥បុក​ចូល​ខួរក្បាល ដែល​គេ​ហៅ​ហា​ជំងឺ​ស្ទូ​ប ត្រូវ​ស​ង្គ្រោះ​បន្ទាន់​ICU នៅ​មន្ទី​ពេទ្យ​លោកសង្ឃ ។

អ្នក​នាង​បញ្ជាក់​ថា មក​ទល់​ពេល​នេះ គាត់​ត្រូវ​បានសមាគម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​យុវជន​សម្តេច​តេ​ជោ TYDA បានជួយ​សង្គ្រោះ និង​ពិនិត្យ​ព្យា​ល​បាល តាម​ការ​យកចិត្តទុកដាក់​ពី សម្តេច​បវរ​ធិ​បតី ហ៊ុន​ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត 🙏🏽🙏🏽🙏🏽​។

នាង​ខ្ញុំ​សូម​ក្តី​អនុគ្រោះ​ពី មន្ទី​ពេទ្យ និង​លោកគ្រូ​ពេទ្យ​ទាំងអស់​ផង​ចុះ ដែល​រូប​នាង​ខ្ញុំ​បាន​ផុស​រូបភាព​ណាមួយ​ដែរ​មិន​សមរម្យ សូម​ខាង​មន្ទី​ពេទ្យ​លោកសង្ឃ និង​លោកគ្រូ​ពេទ្យ​ទាំងអស់​មានការ​អ​ធ្យា​ស្រ​យ័​ដល់​រូប​នាង​ខ្ញុំ​ផង​ចុះ ហើយក៍​សុំ​អគុណ​ដល់​លោកគ្រូ​ពេទ្យ​ទាំងអស់​ដែរ​បាន​ជួយ​ដល់​អ្នកជំងឺ​មិន​ថា​យប់​ម៉ោង​ថ្មើ​ណា​ទេ មិន​សំរាក យកចិត្តទុកដាក់​ខ្លាំង​បំផុត សូម​អគុណ​។​🙏🏽🙏🏽🙏🏽

នាង​ខ្ញុំ​សូម​ជូនពរ បួងសួង​ដល់​ទេវតា សូម​ជួយ​តា​ថែរក្សា កូនចៅ​អោយ​បាន​ឆាប់​ជា​សះស្បើយ មាន​សុខភាព​ល្អ​ដូច​ដើម​វិញ 🙏🏽🙏🏽🙏🏽​កុំ​គិត​ច្រើន​លោក​ពុក បង​ពិតជា​គិត​ច្រើន អ៊ូ ប៉ុណ្ណា​រ៉ាត់ ទេវតា​និង​ជួយ​តាម​ថែ​ក្សា​🙏🏽🙏🏽🙏🏽 ។

យ៉ាងណា​ក្រោយ​ឃើញ​ការ​បង្ហោះ​ខាងលើ​នេះ​គេ​បានឃើញ​មហាជន ជា​ពិសេស​មិត្ត​ក្នុង​សិ​ល្បះ​ជា​ច្រើន​បាន​ចូល​ទៅ​ខំ​មិន ដោយ​ម្នាក់​ៗ​បាន​ជូនពរ​អោយ​កូនប្រុស​នាយ ក្រឹម ឆាប់​បានជា​សះស្បើយ​ឡើង​វិញ​នា​ពេល​ឆាប់​ៗ​នេះ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ