ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន ! មុន​បា​.​ញ់​លុយ​ធ្វើបុណ្យ​តាម​ហ្វេ​ស​ប៊ុ​កត្រូវ​មើល​ឱ្យ​ច្បាស់ ប្រយ័ត្ន​ប៉ះ​ចំ​ជន​បោកប្រាស់

3 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ សង្គមមនុស្ស​បច្ចុប្បន្ន ពោរពេញ​ទៅ​ដោយ​ការ​សម្តែង និង​ការ​កុហក​បោកប្រាស់ ដើម្បី​តែ​ផលប្រយោជន៍​បុគ្គល ឬ​ក្រុម​ពេល​ខ្លះ សូ​ម្បី​តែ​សកម្មភាព​សប្បុរសធម៌ ដែល​ទាក់​ទៅ​នឹង​រឿងរ៉ាវ​កម្សត់​ទាក់ចិត្ត​មហាជន​នោះ​ក៏​ត្រូវ​បាន​ជន​ឆ្លៀតឱកាស​មួយ​ចំនួន យក​មក​កាលៃ…

ខេត្តតាកែវ ៖ សង្គមមនុស្ស​បច្ចុប្បន្ន ពោរពេញ​ទៅ​ដោយ​ការ​សម្តែង និង​ការ​កុហក​បោកប្រាស់ ដើម្បី​តែ​ផលប្រយោជន៍​បុគ្គល ឬ​ក្រុម​ពេល​ខ្លះ សូ​ម្បី​តែ​សកម្មភាព​សប្បុរសធម៌ ដែល​ទាក់​ទៅ​នឹង​រឿងរ៉ាវ​កម្សត់​ទាក់ចិត្ត​មហាជន​នោះ​ក៏​ត្រូវ​បាន​ជន​ឆ្លៀតឱកាស​មួយ​ចំនួន យក​មក​កាលៃ ធ្វើ​ជា​មុខរបរ​រកស៊ី​ទាញ​យក​ផល​ចំណេញ និយាយ​ឱ្យ​ចំ​ព្រោះតែ​លុយ មិន​ខ្លាច​បុណ្យ​បាប​សូ​ម្បី​សោះតែ​ម្តង ។

ជាក់ស្តែង​ថ្មី​ៗ​រឿងរ៉ាវ​ស្រ​ដៀង​គ្នា​នេះ​បាន​កើតឡើង​ទៅ​លើ​ទី​អារាម​មួយ​កន្លែង នៅ​ខេត្តតាកែវ ដែល​មានឈ្មោះ​ថា​វត្ត​ផ្ចឹក​ជ្រុំ ដោយសារ​ព្រះ​វិហារ​របស់​វត្ត​មួយ​ភាគ​ធំ ត្រូវ​បាន​បំ​ផ្លិ​ញ​បំផ្លាញ​ដោយ​អគ្គិភ័យ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ ២០២៤ នោះ លោកគ្រូ​ចៅអធិការ ព្រះ​នាម ច​យ ពៅ បាន​បង្ហោះ​សារ​អំពាវនាវ​រក​ជំនួយ​តាម​ហ្វេ​ស​ប៊ុ​ក ។

ការ​បង្ហោះ​របស់​ចៅអធិការ​វត្ត​ផ្ចឹក​ជ្រុំ ត្រូវ​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​សប្បុរសជន និង​ពុទ្ធិ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ​ដោយ​បាន​នាំ​គ្នា​ចូលរួម​បរិច្ចាគ​ជា​ថវិកា​តាម​ស​ន្ធា​ជ្រះថ្លា​រៀង​ៗ​ខ្លួន​ទាំង​ផ្ទាល់ និង​ភាគច្រើន​បា​.​ញ់​តាម​QR Code ។

ដោយ​មើលឃើញ​ថា សារ​បង្ហោះ​របស់​ព្រះ​ចៅអធិការ​វត្ត​ផ្ចឹក​ជ្រុំ ដែល​មាន​ភាព​កម្សត់​ចាក់​ដោត និង​អន្ទង​ចិត្ត​សប្បុរសជន​មាន​សន្ទុះ​កាន់តែ ច្រើន​នោះ ស្រាប់តែ​ក្រុម​ជន​ឆ្លៀតឱកាស​បាន​ចម្លង​យក​ខ្លឹមសារ និង​រូបភាព​របស់​លោកគ្រូ​ចៅអធិការ ទៅ​បង្កើត​ជា​ផេ​ក​ក្លែងក្លាយ ហើយ​បង្ហោះ​សារ​ដូច​គ្នា​នេះ ដើម្បី​ប្រមូល​ជំនួយ​ពី​សប្បុរសជន ចូល​ទៅ​ក្នុង​ហៅ​ប៉ៅ​ផ្ទាល់ខ្លួន​តាម​រយៈ​ការ​បន្លំ​ដាក់ QR Code របស់​ពួក​គេ ។

សកម្ម​ទាំងនេះ ជន​រង​គ្រោះ​មិនមែន​តែ​អ្នក​ដែល​បាន​បា​.​ញ់​លុយ​ទៅ​អោយ​ក្រុម​ឆ្លៀតឱកាស​ទាំងនោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា គឺជា​ការ​រង​គ្រោះ​ផ្ទួន​ៗ​សម្រាប់​វត្ត​វត្ត​ផ្ចឹក​ជ្រុំ ព្រោះ​ចៅអធិការ​ក៏​បង្ហោះ​សុំ​ជំនួយ ហើយ​ក្រុម​ឆ្លៀតឱកាស​ក៏​បង្ហោះ​សារ​បន្ត​នៅ​ពេល​ដែល​ផេ​ក​ក្លែងក្លាយ​ត្រូវ​បាន​ទម្លាយ មហាជន​ដែល​ដឹង​លឺ​អាច​នឹង​ខ្លាចរអារ​លែង​ហ៊ាន​ធ្វើបុណ្យ ទាំង​ផេ​ក​ពិត ទាំង​ផេ​ក​ក្លែងក្លាយ ព្រោះតែ​ពួក​គាត់​ខ្លាចរអា ដោយ​បែងចែក​មិន​ដាច់​មួយ​ណា​ពិត​មួយ​ណា​ក្លែងក្លាយ ។ ដោយ​ពុំ​អាច​ទ្រាំ​បាន នៅ​ថ្ងៃនេះ លោកគ្រូ​ចៅអធិការ ច​យ ពៅ បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក និង​បង្ហោះ​វី​ដេ​អូ​បកអាក្រាត ជនខិលខូច និង​អំពាវនាវ សូម​សប្បុរសជន មេត្តា​កុំ​ចា​.​ញ់​បោក ជនខិលខូច​ទាំងនោះ ។

ក្រៅពី​មាន​ជន​បោក​ប្រាក់​តាម​ហ្វេ​ស​បុក​ហើយ​នោះ លោកគ្រូ​ចៅអធិការ​ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា មាន​ជន​បោកប្រាស់​ម្នាក់​នៅ​ខាងក្រៅ​ហ្វេ​សបុ​កបាន​ស៊ីដាច់​ថវិកា​សប្បុរសជន ដែល​បាន​ចូលរួម​ជួសជុល​ព្រះ​វិហារ​ចំនួន​៦៥០​ដុល្លារ និង​លុយ​ខ្មែរ​២​លាន​រៀល រត់គេច​ខ្លួន​បាត់​ស្រមោល​ថែម​ទៀត​ផង ។

សូម​ជម្រាប​ថា ព្រះ​វិហារ​នៅ​ក្នុង​វត្ត​ផ្ចឹក​ជ្រុំ ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ត្រូវ​បាន​រង​ការ​បំផ្លាញ​មួយ​ភាគ​ធំ ដោយ​អគ្គិភ័យ​ឆាបឆេះ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៤ ហើយ​សម្រាប់​សប្បុរសជន ដែល​ចង់​ចូលរួម​បរិច្ចាគ​អាច​ទំនាក់ទំនង ទៅ​កាន់​លេខ​ទូរស័ព្ទ​ដៃ​របស់​លោកគ្រូ​ចៅអធិកា ច​យ ពៅ ដោយ​ផ្ទាល់​តាម​លេខ 012 93 95 14 និង 090 93 95 14៕ ដោយ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

កែសម្រួលដោយ