ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាកដំរីចំនួន​៣​ ត្រូវ​បានដំឡើង​នៅ​ខាង​ត្បូង​​បឹង​កន្សែង ​ត្រៀមស្វាគមន៍ភ្ញៀវ​ទេសចរ

3 ខែ មុន
  • រតនគិរី

​ខេត្តរតនគិរី ​៖ រូបសំណាក​សត្វ​ដំ​រី​​ចំនួន​៣ រួម​មាន​ដំរី​ឈ្មោល​មួយ ដំរី​ញី​មួយ​ និង​កូន​ដំរី​មួយ​ ត្រូវ​បាន​រដ្ឋបាល​ខេត្តរតនគិរី ​បាន​រៀបចំ​លើកដាក់​នៅទីតាំង​ខាងត្បូង​មាត់បឹង​កន្សែង​ ដើម្បី​ត្រៀម​ស្វា​គមន៍​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ​ ។…

​ខេត្តរតនគិរី ​៖ រូបសំណាក​សត្វ​ដំ​រី​​ចំនួន​៣ រួម​មាន​ដំរី​ឈ្មោល​មួយ ដំរី​ញី​មួយ​ និង​កូន​ដំរី​មួយ​ ត្រូវ​បាន​រដ្ឋបាល​ខេត្តរតនគិរី ​បាន​រៀបចំ​លើកដាក់​នៅទីតាំង​ខាងត្បូង​មាត់បឹង​កន្សែង​ ដើម្បី​ត្រៀម​ស្វា​គមន៍​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ​ ។

ការ​រៀបចំ​លើក​រូបសំណាក​ដាក់​គ្រួសារ​ដំរី​នេះ​ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី០​៩ ខែកញ្ញា ឆ្នាំ​២០២៤ ក្រោម​វត្តមាន​ឯកឧត្តម ណាប់ ប៊ុ​ន​ហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន អភិបាលខេត្ត និង​លោក​ជំទាវ ព្រមទាំង​ឯកឧត្តម ជា​អភិបាលរង​ខេត្ត និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ផង​ដែរ​ ។ សូម​បញ្ជាក់​ថា នៅ​សម័យ​បុរាណ​ដំរី​ ត្រូវ​បាន​បង្វឹក​ឱ្យធ្វើ​សង្គ្រាម ព្រោះ​វា​មាន​កម្លាំង​ខ្លាំង​ដែល​អាច​កំចាត់​ឧបសគ្គ​នានា​ងាយស្រួល​ជាង​សត្វ​ផ្សេង​ ។ ហេតុនេះ​ បើ​មាន​តាំង​រូប​ដំរី​នោះ​ ជា​និមិត្តសញ្ញា​តំណាង​ឱ្យ​សន្តិភាព​។

គេ​ជឿ​ថា ​តាំង​ដំរី​នៅ​ក្នុងផ្ទះ​អាច​ហៅ​សំណាងល្អ និង​ផ្ដល់​ភាព​ត្រជាក់ត្រជុំ​ចូល​គ្រួសារ​ ។ បើ​តាំងនៅ​មុខ​ផ្ទះ ឬទី​សាធារណៈ អាច​ហៅ​ថាមពល​វិជ្ជមាន បង្កើន​អំណាច​ដល់​ម្ចាស់​ ។ បើ​តាំងនៅ​តុ​ធ្វើការ​អាច​ការពារ​សំណាងអាក្រក់ និង​បន្ថែម​ភាព​រីក​ចម្រើន​នៅ​ក្នុង​អាជីព ​។ រូប​បដិមា​ដំរី​ទាំងអស់​មិន​ថា ​ធំ​ឬ​តូច សុទ្ធតែ​ជា​និមិត្តរូប​នៃ​ការ​ការពារ សំណាងល្អ និង​ប្រាជ្ញា​ឈ្លាសវៃ​ ។

​សូម​រលឹក​ថា រមណីយ​ដ្ឋា​ន​បឹង​កន្សែង​ ស្ថិត​នៅ​ចំ​កណ្ដាល​បេះដូង​នៃ​ក្រុង​បា​លុង​ខេត្តរតនគិរី បាន​ក្លាយជា​កន្លែង​ដែល​មាន​បរិស្ថាន​ស្អាត រមណីយដ្ឋាន​ស្អាត សោ​ភណ្ឌ​ភាព​ស្រស់បំព្រង​ប្រកប​ដោយ​​ភាព​ទាក់ទាញ បន្ទាប់​ពី​ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន អភិបាលខេត្ត​បាន​ដាក់​ចេញ​គម្រោង​រៀបចំ​កែ​លំអ​ជុំវិញ​បរិវេណ​រមណី​យដ្ឋា​ន​បឹង​ដ៏​ស្រស់​ស្អាត​នេះ​ ឡើង​វិញ​រួម​មាន​៖ កែ​លំអ​ហេដ្ឋារចនា​សម្ព័ន្ធ​ជុំវិញ​បរិវេណ​មាត់បឹង រៀបចំ​សួនច្បារ និង​បំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ សាងសង់​រូបសំណាក​គ្រួសារ​ដំរី រូបសំណាក​សត្វ​អក​ញី​ឈ្មោល​មួយគូ ដែល​ជា​សត្វ​បក្សី រំលេច​ក្នុង​បទ​ចម្រៀង​អ​ធិ​រាជា​សម្លេង​មាស (​អក​បឹង​កន្សែង​) កា​រៀបចំ​ដាក់​ឧបករណ៍​ហាត់ប្រាណ និង​ឧបករណ៍​សម្រាប់​ក្មេង​ជិះ​លេង​តាម​មាត់បឹង ការ​សាងសង់​បង្គន់​អនាម័យ​សាធារណៈ​ជាដើម​។

និយាយ​រួម បច្ចុប្បន្ន​នេះ បឹង​កន្សែង​បាន​ក្លាយជា​កន្លែង​ដែល​មាន​បរិស្ថាន​ស្អាត រមណីយដ្ឋាន​ស្អាត សោ​ភណ្ឌ​ភាព​ស្រស់បំព្រង ប្រកបដោយ​ភាព​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ ទាំង​ថ្ងៃ​ធម្មតា ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​មាន​ថ្ងៃ​ពិធីបុណ្យ​ទាន​ជាដើម​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ