ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​ផ្លោង​មីស៊ីល​ដាក់​ប្រទេ​ស​ស៊ីរី​ស្លា.ប់​១៦​នាក់​, រ.បួស​៣៦​នាក់

1 អាទិត្យ មុន

ទី​ក្រុង​​ដាម៉ាស់៖ បន្ទាប់​ពី​វាយ​ប្រហារ​ទល់​នឹង​ពួក​ហាម៉ាស់, ហ៊ូទី និង​ហេស្បូឡា​មិន​ទាន់​អស់​ចិត្ត​ ឥឡូវ​នេះ អ៊ីស្រាអែល​វាយ​រាល​ដាល​ទៅ​ដល់​ប្រទេស​ស៊ីរី​ថែម​ទៀត​។ ថ្មី​ៗ​នេះ ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​មួយ​ប្រាវ​ទៅ​លើ​ទី​តាំង​មួយ​ចំនួន​របស់​យុទ្ធ​ជន​ដែល​ប្រឆាំង​នឹង​អ៊ីស្រាអែល​នៅ​ស៊ីរី​បាន​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​យ៉ាង​តិច​១៦​នាក់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​ស៊ីរី​។ ទោះ​ជា​យ៉ាង​ណា​ក្ដី…

ទី​ក្រុង​​ដាម៉ាស់៖ បន្ទាប់​ពី​វាយ​ប្រហារ​ទល់​នឹង​ពួក​ហាម៉ាស់, ហ៊ូទី និង​ហេស្បូឡា​មិន​ទាន់​អស់​ចិត្ត​ ឥឡូវ​នេះ អ៊ីស្រាអែល​វាយ​រាល​ដាល​ទៅ​ដល់​ប្រទេស​ស៊ីរី​ថែម​ទៀត​។ ថ្មី​ៗ​នេះ ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​មួយ​ប្រាវ​ទៅ​លើ​ទី​តាំង​មួយ​ចំនួន​របស់​យុទ្ធ​ជន​ដែល​ប្រឆាំង​នឹង​អ៊ីស្រាអែល​នៅ​ស៊ីរី​បាន​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​យ៉ាង​តិច​១៦​នាក់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​ស៊ីរី​។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ៊ីស្រាអែល​មិន​បាន​ប្រកាស​ទទួល​ស្គាល់​ថា​នេះ​ជា​ស្នា​ដៃ​របស់​ខ្លួន​ទេ​។

ស៊ីរី​ចាត់​ទុក​ថា​នេះ​ជា​ការ​វាយ​ប្រហារ​ដែល​សម្លាប់​មនុស្ស​ច្រើន​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​មួយ​ប្រាវរបស់​អ៊ីស្រា​អែល​​កាល​ពី​ខែ​មេសា​ទៅ​លើ​ស្ថាន​កុង​ស៊ុល​អ៊ីរ៉ង់​ប្រចាំ​នៅ​ទី​ក្រុ​ងដាម៉ាស់​ ប្រទេស​ស៊ីរី បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ជា​ច្រើន​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​បាន​ដក​ស្រង់​សម្ដី​របស់​​មន្ត្រីយោធា​ស៊ីរី​មក​ចុះ​ផ្សាយ​ថា​​អ៊ីស្រាអែល​បាញ់​​ជា​ច្រើន​គ្រាប់​ចូល​ទឹក​ដី​ស៊ីរី​នៅ​ម៉ោង​១១:២០​យប់​មិញ​។ ពួក​គេ​បាញ់​សំដៅ​​ទី​តាំង​យោធា​​​នៅ​​ភាគ​កណ្ដាល​។ ប៉ុន្តែ​ប្រភព​នោះ​មិន​បាន​បរិយាយ​លម្អិត​ទេ​​។​

ប្រភព​​នេះ​ប្រាប់​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ស៊ីរី​អាច​បាញ់​ទម្លាក់​មីស៊ីល​របស់​អ៊ីស្រាអែល​បាន​ជា​ច្រើន​គ្រាប់​​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សាណា (SANA) របស់​ស៊ីរី​បាន​ដក​ស្រង់​សម្ដី​របស់​​មន្ត្រី​សុខា​ភិបាល​មក​ចុះ​ផ្សាយ​ថា​មនុស្ស​​​៣៦​នាក់​រង​របួស​ដោយ​សារ​គ្រាប់​មីស៊ីល​របស់​អ៊ីស្រាអែល​។ នៅ​ក្នុង​ចំណោម​នោះ ៦​នាក់​រង​របួស​ធ្ងន់​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​​បន្ទាន់​។

​មន្ត្រីស៊ើប​ការណ៍​សម្ងាត់​២​រូប​ប្រចាំ​តំបន់​កើត​ហេតុ​ខាង​លើ​​​បង្ហើប​ឱ្យ​ដឹង​​ថា​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​អាវុធ​គីមី​ដ៏​សំខាន់​​មួយ​​របស់​យោធា​​​ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​ម៉ាស៊ី​យ៉ាស់ (Masyaf) ​នៃ​ខេត្ត​ហាម៉ា (Hama) រង​ការ​បាញ់​ប្រហារ​ជា​ច្រើន​គ្រាប់​។ គេ​ជឿ​ជាក់​ថា​ទី​នេះ​ជា​កន្លែង​ជ្រក​កោន​នៃ​ក្រុម​អ្នក​ជំនាញ​យោធា​របស់​អ៊ីរ៉ង់​ដែល​កំពុង​សិក្សាស្រាវ​ជ្រាវ​អំពី​ការ​ផលិត​អាវុធ​។

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​យោធា​ប្រចាំ​តំបន់​​នោះដែល​​​គាំទ្រ​​​រដ្ឋាភិបាល​ស៊ីរី និង​អ៊ីរ៉ង់​ថ្លែង​​ថា​នោះ​មិន​​មែន​ជា​​ទីតាំង​ស្រាវ​ជ្រាវ​អាវុធ​គី​មី​ទេ​។ ក្រសួង​ការ​បរទេស​ស៊ីរី​ប្រកាស​ថ្កោលទោស​ការ​វាយ​ប្រហារ​នេះ​ និង​ចាត់​ទុក​ថា​នេះ​​ជាអំពើ​ឈ្លាន​ពាន​ដ៏​គ​ឃ្លើន​។ ក្រៅ​ពី​អ្នក​ស្លាប់​១៦​នាក់ និង​របួស​៣៦​នាក់​នោះ​ គ្រាប់​មីស៊ីល​​ក៏​បាន​បំផ្លិច​បំផ្លាញ​អគារ​ ឬ​ផ្ទះ​របស់​អ្នក​ស្រុក​អស់​​១​​ចំនួន​ផង​ដែរ​។ ​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​សូម​ថ្កោល​ទោស​​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​​ការ​វាយ​ប្រហារ​នេះ​​។ ក្រ​សួង​​ចាត់​ទុក​ថា​នេះ​ជា​អំពើ​​​ឧក្រិដ្ឋ​កម្ម​​ទៅ​លើ​ប្រទេស​ស៊ីរី​​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ស៊ីរី​​ឱ្យ​ដឹង​ថា​ការ​វាយ​ប្រហារ​នោះ​ក៏​បង្ក​ជា​អគ្គិ​ភ័យ​ឆាប​ឆេះ​អគារ​២​កន្លែង​ផង​ដែរ​​។

​​គួរ​កត់​សម្គាល់​ថា​ជា​ច្រើន​ខែ​ឆ្នាំ​មក​ហើយ អ៊ីស្រាអែល​តែង​តែ​សម្រួច​មាត់​វាយ​​ប្រហារ​ទី​តាំង​មួយ​ចំនួន​នៅ​ប្រទេស​ស៊ីរី​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​កន្លែង​លាក់​បំពួន​ពួក​អ៊ីរ៉ង់ ឬ​ពួក​ចលនា​ប្រដាប់​អាវុធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។ ពួកគេ​ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​របប​ដឹក​នាំ​របស់​លោក​អាល់​អាសាត​នៅ​ប្រទេស​ស៊ីរី​កាល​ពី​អំឡុង​ពេល​ផ្ទុះ​សង្គ្រាម​ស៊ីវិល​។ ​ក្រោយ​ព្រឹត្តិ​ការណ៍​វាយ​ប្រហារ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣ អ៊ីស្រាអែល​រឹត​តែ​បង្កើន​ការ​វាយ​ប្រ​ហារ​ទៅ​លើ​ទីតាំង​នានា​នៅ​ប្រទេស​ស៊ីរី​ថែម​ទៀត​៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ