ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​! ព្យុះ​យ៉ា​ជី ស​.​ម្លា​.​ប់​មនុស្ស​៦៤​នាក់​ហើយ នៅ​វៀតណាម

3 អាទិត្យ មុន
  • ភ្នំពេញ

គណៈកម្មការ​ទន្លេមេគង្គ បាន​ប្រកាស​ថា ព្យុះ​យ៉ា​ជី (Yagi) បាន​ថមថយ​ឥទ្ធិពល ហើយ​ក្រោយ​ពេល​ដែល​បោកបក់​ភាគ​ខាងជើង​ប្រទេស​វៀតណាម ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រទេស​វៀតណាម កម្ពុជា ឡាវ…

គណៈកម្មការ​ទន្លេមេគង្គ បាន​ប្រកាស​ថា ព្យុះ​យ៉ា​ជី (Yagi) បាន​ថមថយ​ឥទ្ធិពល ហើយ​ក្រោយ​ពេល​ដែល​បោកបក់​ភាគ​ខាងជើង​ប្រទេស​វៀតណាម ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រទេស​វៀតណាម កម្ពុជា ឡាវ និង ថៃ គួរ​បន្ត​លើកកំពស់​ការ​ប្រុង​ប្រយ័ត្ន​។

ប្រភព​ដដែល បាន​អះអាង​ថា ក្រោយ​ពេល​ដែល​បោកបក់​ចំ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ព្យុះ​នេះ​បាន​វិវត្តន៍​ទៅ​ជា​វិសំ​ពា​ធ ហើយ​ល្បឿន និង​កម្លាំង​បោកបក់​របស់​វា​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម ពី​១០ ទៅ ១៥​គីឡូម៉ែត្រ នៅ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​បាតុភូត​នេះ នឹង​អាច​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​តំបន់​អាង​ទន្លេមេគង្គ នៅ​ក្នុងថ្ងៃនេះ និង​ថ្ងៃ​ទី ១០ ខែកញ្ញា ឆ្នាំ​២០២៤ ។

នៅ​កម្ពុជា ខេត្ត​ដែល​នឹង​អាច​រង​ឥទ្ធិពល​នៃ​ព្យុះ​នេះ គឺ​មាន​ដូច​ជា កំពង់ចាម កំពង់ធំ ក្រចេះ មណ្ឌល​គី​រី និង រតនៈគីរី ប៉ុន្តែ​ខេត្តស្ទឹងត្រែង អាច​នឹង​ទទួល​ឥទ្ធិពល​របប​ទឹក​ខ្លាំង​ពី​ឡាវ និង​ថៃ ព្រោះ​ព្យុះ​នេះ អាច​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តាម​បណ្តា​ខេត្ត ដែល​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ។

ព្យុះ​នេះ កា​.​ច​សា​.​ហា​.​វ​ខ្លាំង ដោយ​វាស​.​ម្លា​.​ប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៦៤ នាក់ នៅ​ភាគ​ខាងជើង​វៀតណាម និង​បាន​បំផ្លាញ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ជា​ច្រើន​ដោយ​រួម​តាំង​បា​.​ក់​ស្ពាន​មួយ​កន្លែង​ដែល​បណ្តាល​ឲ្យ​មនុស្ស ១៣ នាក់ ដែល​កំពុង​តែ​ធ្វើ​ដំណើរ​បាត់​ខ្លួន ។

តាម​សេចក្តីរាយការណ៍​របស់​កាសែត VN Express បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​បាន​ស្លា​.​ប់​ទាំងអស់​ដែល​បង្ក​ឡើង​ដោយ​ព្យុះ​យ៉ា​ជី​នេះ នៅ​ក្នុង​នោះ ៤៩ នាក់ ស្លាប់​.​ដោយសារ​ការ​បា​.​ក់​ដី និង​មួយ​ចំនួន​ទៀត ដោយ​ទឹកជំនន់​ភ្លាម​ៗ និង​ហេតុការណ៍​បា​.​ក់​ស្ពាន​ធ្លា​.​ក់​ចូល​ទន្លេ ។

ប្រភព​ដដែល បាន​អះអាង នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនោះ មាន​ជន​រង​គ្រោះ​តែ​បី​នាក់​ប៉ុណ្ណោះ ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​បាន​ជួយ​សង្គ្រោះ ខណៈ​អ្នក​ផ្សេង​ទៀត នៅ​មិន​ទាន់​មាន​ព័ត៌មាន ។

ព្យុះ​យ៉ា​ជី បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់​ខ្យល់ ហើយ​រថយន្ត​ដែល​កំពុង​បើកបរ​នៅ​លើ​ស្ពាន​បាន​បា​.​ក់​ធ្លា​.​ក់​ទៅ​ក្នុង​ទន្លេ​ក្រហម ។

ស្ពាន​ដែល​បា​.​ក់​នេះ​មានឈ្មោះ​ថា «​ស្ពាន ផុង ចៅ (Phong Chau)» ដែល​លាតសន្ធឹង​លើ​ដង​ទន្លេ​ក្រហម តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣២C ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ