ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ហ្វី​លី​ពី​ន នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​កងទ័ព

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​នៃ​ជំនួប​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការ​កងទ័ព​ហ្វី​លី​ពី​ន បាន​សម្ដែង…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​នៃ​ជំនួប​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការ​កងទ័ព​ហ្វី​លី​ពី​ន បាន​សម្ដែង នូវ​មោ​ទ​ភាព​ជា​ខ្លាំង​ចំពោះ​សម្ដេច​ធិ​បតី ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព នៃ​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ដ៏​ល្អ​ប្រសើរ​រវាង​កងទ័ព​ហ្វី​លី​ពី​ន​-​កម្ពុជា ការ​លើក​ឡើង​នេះ នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៤ ។

ឯកឧត្តម Brawner បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ដ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត តាម​រយៈ​ការ​អនុវត្ត​យន្តការ ដែល​មាន​ស្រាប់ និង​ការ​ដាក់​ចេញ នូវ​ផែនការ​សកម្មភាព​សម្រាប់​កិច្ចសហការ ថ្មី​ៗ​បន្ថែម​ទៀត ។

សម្ដេច​ធិ​បតី បាន​សម្តែង​ភាព​រីករាយ ចំពោះ​ការ​រីក​ចម្រើន នៃ​កិច្ច​សហប្រតិបត្តិការ​វាង​កងទ័ព​កម្ពុជា​-​ហ្វី​លី​ពី​ន និង​បាន​ថ្លែងអំណរគុណ ហ្វី​លី​ពី​ន ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​កងទ័ព​កម្ពុជា នា​ពេល​កន្លង​មក ព្រមទាំង​បាន​លើកទឹកចិត្ត​ឱ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ដោយ​ផ្តោត​ជា​សំខាន់​លើ​ការ​បណ្ដុះបណ្ដាល ការ​ពង្រឹងសមត្ថភាព ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​សិក្សា និង​លំ​ហាត់​រួម​គ្នា ។

សម្តេច​ធិ​បតី ក៏​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់ នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ​គម្រាមកំហែង មិន​ប្រពៃណី ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ