ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញកម្ពុជា ផលិតពូជស្រូវថ្មីៗជាច្រើន

3 ខែ មុន
  • ភ្នំពេញ

អ្នក​វិទ្យាសាស្ត្រ​ក្សេ​ត​សាស្ត្រ​កម្ពុជា ជា​ពិសេស គឺ​អ្នក​ដែល​បម្រើ​ការ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ផលិត និង​បន្សុទ្ធ​ពូជស្រូវ​នៅ​ក្នុងស្រុក​ជា​ច្រើន ប៉ុន្តែ​មក​ដល់​ពេល​នេះ កសិករ​កម្ពុជា​ភាគច្រើន​នៅ​ពុំ​ទាន់​បាន​ប្រើប្រាស់…

អ្នក​វិទ្យាសាស្ត្រ​ក្សេ​ត​សាស្ត្រ​កម្ពុជា ជា​ពិសេស គឺ​អ្នក​ដែល​បម្រើ​ការ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ផលិត និង​បន្សុទ្ធ​ពូជស្រូវ​នៅ​ក្នុងស្រុក​ជា​ច្រើន ប៉ុន្តែ​មក​ដល់​ពេល​នេះ កសិករ​កម្ពុជា​ភាគច្រើន​នៅ​ពុំ​ទាន់​បាន​ប្រើប្រាស់ និង​ដាំ​ដុះ​នូវ​ពូជស្រូវ​ទាំងនោះ​ទេ ដោយ​ប្រើប្រាស់​តែ​ពូជស្រូវ​នាំ​ចូល ​។

ពូជស្រូវ​ដែល​បន្សុទ្ធ​ឡើង វិទ្យាស្ថាន​មាន​ច្រើន​ហើយ​ថ្មី​ៗ​នេះ​ពូជ​សុទ្ធ តែ​មាន​លក្ខណៈ​ពិសេស ដូច​ជា ក្លិនក្រអូប គុណភាព​អង្ករ​ល្អ វែង​រលូន និង​បាយ​ទន់​ឆ្ងាញ់​ពិសា គឺ​ពូជ​ចំប៉ីស​៧០ និង​ពូជស្រូវ​សែន​ក្រអូប​០១​ជាដើម ។ ពូជស្រូវ​ទាំង​ពីរ​នេះ​ត្រូវ​បាន​ក្រសួង​លើកទឹកចិត្ត​ប្រជា​កសិករ​អោយធ្វើ​ការ​ដាំ​ដុះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​កសិករ​ដែល​កំពុង​តែ​ដាំ​ដុះ គឺ​អាច​មិន​ច្រើន​នោះ​ទេ ។

លោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា ក្រសួង​មិន​មាន​តួរ​លេខ​ច្បាស់លាស់​លើ​ចំនួន​ប្រជា​កសិករ និង​ទំហំ​ដី​កសិកម្ម ដែល​ធ្វើការ​ដាំ​ដុះ​ដោយ​ពូជស្រូវ នៅ​ក្នុងស្រុក​នៅឡើយ​ទេ ។ លោក​បាន​ប្រាប់​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ដោយ​ខ្លី​ថា «​យើង​មិន​មាន​តួលេខ​ទេ ដោយ​កន្លង​មក​កសិករ​ភាគច្រើន​ដាំ​ពូជស្រូវ​នាំ​ចូល​» ។

លោក ទី និ​ត ជា​កសិករ​ប្រជាពលរដ្ឋ​ម្នាក់​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា លោក​ធ្លាប់​ឭ​ពូជស្រូវ​ផ្សេង​ៗ​ដូ​ជ​ជា ចំប៉ីសរ​៧០ និង​ពូជស្រូវ​មួយ​ចំនួន​ទៀត ប៉ុន្តែ​មិន​ដែល​ដឹង​ថា តើ​ពូជ​នឹង​គេ​ទៅ​យក​ពី​ណា​មក​។ លោក​បាន​បន្ត​ថា តាម​បទ​ពិសោធន៍​កន្លង​មក ពូជស្រូវ ដែល​បង្កបង្កើន​ផល គឺ​លោក​រក្សា​ទុក​ពី​ទិន្នផល​ដែល​ប្រមូល​កន្លង​មក ហើយ​នៅ​ពេល​ខ្វះខាត គឺ​ទៅ​ទិញ​តាម​ផ្សារ ។

លោក​បាន​បន្ត​ថា «​ពេល​ឭ​គេ​ផ្សព្វផ្សាយ​ចង់​សាក ចង់បាន​ស្រូវពូជ​ល្អ​យក​មក​ព្រួស​នឹង​គេ​ដែរ ប៉ុន្តែ​មិនដឹង​ទៅ​រក​ឯណា ។ ចឹ​ង​មាន​ស្អី​ធ្វើ​នឹង បើ​មិន​ចឹ​ង​ទេ ខែ​ច្រូត​ច្បាស់​ជា​ច្រូតស្មៅ​ហើយ »​។

ថ្មី​ៗ​នេះ ដូច​ជា ពូជ​សែន​ក្រអូប​០១ គឺជា​ពូជស្រូវ​ស្រាល មិន​ប្រកាន់​រដូវ​ដែល​បន្សុទ្ធ និង​បញ្ចេញ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ។ ពូជ​នេះ​ផ្ដល់​ទិន្នផល​ខ្ពស់ និង​ជា​ពិសេស វា​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ ។ ពូជស្រូវ​សែន​ក្រអូប​០១ ជា​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ដែល​ធ្វើ​ឱ្យ​ពូជ​នេះ អាច​ចេញ​ផ្កា​បាន​គ្រប់ពេលវេលា​នៅ​ពេល​ដែល​លក្ខខណ្ឌ​ដាំ​ដុះ​អំណោយផល ។ ហេតុនេះ​ហើយ ពូជស្រូវ​នេះ​អាច​ដាំ​ដុះ​បាន​ទាំង​នៅ​ដើមរដូវ​វស្សា​ក្នុង​រដូវ​ស្សា ចុងរដូវ​វស្សា ស្រូវប្រដេញទឹក និង​លក្ខខណ្ឌ​ប្រាំង​ស្រោចស្រព​ក៏​បាន ។

យោង​តាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានអោយ​ដឹង​ថា ក្នុង​រយៈពេល​៨​ខែ​ដំបូង​ឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស​ប្រមាណ​ជា​៤១២.០២៣ តោន និង​រក​ប្រាក់​ចំនូល​បាន​ប្រមាណ​ជា​៣០៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

ប្រភព​ដដែល​បន្ត​ថា ក្រុមហ៊ុន​ចំនួន​៥៣ បាន​ធ្វើការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចំនួន ៦៤ ក្នុង​នោះ​ប្រទេស​ចិន ជាទី​ផ្សារ​អង្ករ​ធំ​ជាងគេ មាន​រហូត​ដល់ ៧៧.៧៩២​តោន និង​ទទួល​បាន​ចំណូល​ជាង​៤៨​លាន​ដុល្លារ​អា​មេ​រិ​ក តាម​ពីក្រោយ​ដោយ​សហគមន៍​អឺរ៉ុប​ចំនួន​២០៨.២០៧​តោន និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​៨៣.០៩៥​តោន ។

ប្រភព​បន្ត​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​លើ​អង្ក​ដូច​ជា អង្ក​ប្រណិត អង្ក​ស និង​អង្ក​សរីរាង្គ ដោយឡែក​រយៈពេល​៨​ខែ​នេះ​ក៏​បានការ​នាំ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​ជិតខាង​កម្ពុជា ចំនួន​ជាង ៣,៣​លាន​តោន និង​រក​ចំណូល​បាន​៩១៨​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ