ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ!លោកមេឃុំ​អើយ…​សង្ស័យ​….ឱ្យគេទេដឹង?

3 ខែ មុន
  • តាកែវ

ខេត្តតាកែវ​ ៖ ​យោង​តាម​លិខិត​បំភ្លឺ​មួយ​ច្បាប់​របស់​រដ្ឋបាល​ឃុំ​អង្កាញ់ ​ស្រុក​ទ្រាំង ​ខេត្តតាកែវ​ ចុះ​ថ្ងៃ​ទី​៣​ខែកញ្ញា​ ឆ្នាំ​២០២៤ ​ស្ដី​ពី​ការ​ចុះ​ផ្សាយ​ព័​ត៌មាន​របស់​កាសែត​កោះសន្តិភាព​ ដោយ​ដាក់​ចំណងជើង​ថា​ មាន​ប៉ូ​លិ​ស​ថ្នាក់​វរ​សេនី​យ៍​ទោ​ម្នាក់…

ខេត្តតាកែវ​ ៖ ​យោង​តាម​លិខិត​បំភ្លឺ​មួយ​ច្បាប់​របស់​រដ្ឋបាល​ឃុំ​អង្កាញ់ ​ស្រុក​ទ្រាំង ​ខេត្តតាកែវ​ ចុះ​ថ្ងៃ​ទី​៣​ខែកញ្ញា​ ឆ្នាំ​២០២៤ ​ស្ដី​ពី​ការ​ចុះ​ផ្សាយ​ព័​ត៌មាន​របស់​កាសែត​កោះសន្តិភាព​ ដោយ​ដាក់​ចំណងជើង​ថា​ មាន​ប៉ូ​លិ​ស​ថ្នាក់​វរ​សេនី​យ៍​ទោ​ម្នាក់ ​បាន​រកស៊ី​ដឹក​ប្រហុក​មក​ពី​ស្រុ​យូ​ន​ចូល​មក​ស្តុ​ប​ទុក​នៅ​ឃុំ​អង្កាញ់ ​ស្រុក​ទ្រាំង​ ក្នុង​១​ខែ​ៗ​ពី​៣០​ ទៅ​៣៥​តោន ​រួច​កាង​​ បើសិនជា​អ្នក​ណា​មិន​ទិញ​ប្រហុក​របស់​ខ្លូ​ន​ហើយ ​ទៅ​ទិញ​ប្រហុក​អ្នក​ផ្សេង​ រូបគេ​នឹង​​ចាប់​ប្រហុក​នោះ​ភ្លាម​ ។

​ជុំវិញ​ករណី​ខាងលើ​ កាសែត​កោះសន្តិភាព​សូម​ច្រានចោល​ទាំងស្រុង​​ចំពោះ​លិខិត​បំភ្លឺ​របស់​រដ្ឋបាល​ឃុំ​អង្កាញ់ ​ដោយ​គ្មាន​ឯកសា​រភស្តុ​តាង​ និង​អត្ថ​បទ​ដែល​បញ្ចា​ក់ថា​ អង្គភាព​សារ​ព័​ត៌មាន​កោះសន្តិភាព​បាន​ចេញផ្សាយ​មិន​ដឹង​ផ្សាយពី​ឆ្នាំ​ចែត្រ​ណា​មកផង ដើម្បី​ចែក​ជូន​មហាជន ​ក៏​ដូច​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ពាក់​ព័ន្ធ​​គ្រប់​ជាន់ថ្នាក់​ក្នុង​បំណបង​លាង​គូទ​ឱ្យ​អ្នក​ដែល​ផ្ទុះ…ហេ! ហេ! ​។

គួ​រំលឹក​​ផង​ដែរ​ថា ​កន្លង​មក ​ក្នុង​អាណ​ត្តិ​លោក​អ៊ូច ភា​ ជា​អភិបាលខេត្ត​តាកែវ​ មាន​ប្រហុក​រុយ​មិន​រោម​ដឹក​ចូល​ពី​ប្រទេស​វៀតណាម​ទាំង​តោន​ៗ​ក្នុង​១​ថ្ងៃៗ​យក​មក​ចាក់​ស្តុ​ប​ទុក​នៅ​ក្នុង​ឃុំ​អង្កាញ់​ និង​បន្ត​ចែកចាយ​ដឹក​​យក​ទៅ​លក់​ស្ទើ​រគ្រប់​ខេត្ត​ទូ​ទាំង​ប្រទេស​ ជា​ពិសេស​ ខេត្តកំពង់ធំ​ និង​ខេត្តសៀមរាប​ ។

ពលរដ្ឋ​នៅ​ស្រុក​ទ្រាំង​​បានអោយ​ដឹង​ទៀត​ថា ​ក្រុម​អ្នក​រកស៊ី​នាំ​ប្រហុ​ក​ ​គឺ​ត្រូវ​គ្នា​ជា​ប្រ​ព័​ន្ធក្រោយ​មន្ត្រី​ជំនាញ​ចាប់​បាន​១​ដង្ហើម​ចង្រឹ​ត ​រួច​ក៏​ដោះ​លែង​ទៅ​ដោយ​គ្មាន​ការ​ចូល​រូ​ម​ពី​មន្ត្រី​សាខា​(​ក ប ប​)​ខេត្តតាកែវ ​ដើម្បី​ត្រួតពិនិត្យ​ថែម​ទៀត​ផង​ សុទ្ធតែ​ប្រហុក​រុយ​មិនហ៊ាន​រោម​ដែល​សង្ស័យ​ប្រហុក​មាន​ដាក់​គីមី​មកពី​ស្រុក​​វៀត​ណាម ​។

ប្រភព​ព័​ត៌​មាន​ពី​មន្ត្រីរាជការ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា ​លោក​វរ​សេនី​យ៍ទោ​ម្នាក់ ​និង​អាង​ឪពុក​​ជា​អ្នកមាន​មុខ​មាន​មាត់​ប្រចាំ​ស្រុក​កោះអណ្តែត ​ទើប​ហ៊ាន​ចេញ​មុខ​រកស៊ី​ដឹក​ជញ្ជូន​ និង​កាង​ប្រហុក​រុយ​មិន​រោម​បែប​នេះ ​ដុះ​ស្លែ​មក​ហើយ ​។

ពាក់​ព​ន្ធ័​ករណី​ខាងលើ ​អ្នក​យក​ព័​ត៌​​មាន​កោះសន្តិភាព​បាន​ទូរ​សព្ទ័​ទៅ​លោក​ឈួ​ន ផា​ន់​នី ​ចៅហ្វាយស្រុក​ទ្រាំង​ សុំ​ការ​បំភ្លឺ​រឿងរ៉ាវ​ខាងលើ ​លោក​បាន​ទទួល​ ប៉ុន្តែគ្រាន់​តែ​ដឹងថា ​កាសែត​កោះសន្តិភាព​សុំ​កា​របំភ្លឺ​ពី​រឿង​ប្រហុក​ និង​រឿង​រដ្ឋបាល​ឃុំ​អង្កាញ់​ចេញ​លិខិត​បំភ្លឺដូចក្រោក​ពី​យល់​សុបិន្តលោក​ឆ្លើយ​ថា «ខ្ញុំ​​និយាយ​មិន​ចេញ​ទេ ​ហើយ​ក៏​បិទ​ទូ​រស​ព្ទ​ភ្លាម​ៗទៅ…ហេ! ហេ!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ