ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ទីតាំងលួច​បើក​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ និង​ហៅ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា

3 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​០៥ ខែកញ្ញា​នេះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឈឿ​ន គឹ​ម​ឈុ​ន អធិការ​នគរបាល​ស្រុក…

បន្ទាយ​មាន​ជ័យ ៖ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​០៥ ខែកញ្ញា​នេះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឈឿ​ន គឹ​ម​ឈុ​ន អធិការ​នគរបាល​ស្រុក បាន​ចុះ​បង្ក្រាប​ទីតាំង​លួច​បើក​ជល់​មាន់ តាម​ប្រព័ន្ធ​អន​ឡាញ​១​កន្លែង នៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ក្រោយ​ពី​ទទួល​បាន​សេចក្តី​រាយ​ការ​ពី​ប្រជាពលរដ្ឋ ។

លោក វរសេនីយ៍ទោ ឈឿ​ន គឺ​ម​ឈុ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក បានឱ្យ​ដឹង​ថា ៖ ដើម្បី​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ពិសេស​លុប​បំបាត់​រាល់​ល្បែ​.​ង​ស៊ីសង តាម​ប្រព័ន្ធ​អន​ឡាញ ។ លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ចុះ​បង្ក្រាប​ការ​លួច​បើក​បន​ល្បែ​.​ង​ជល់​មាន់​តាម​អន​ឡាញ ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ អេ​ង សុភាព ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ខណៈ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ដល់ទី​តាំង​ពុំ​មាន​អ្នកលេង ឬ​ទូរទស្សន៍​អន​ឡាញ​ទេ​ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​ហៅ​ម្ចាស់​ទីតាំង​ណែនាំ និង​កិច្ចសន្យា​បញ្ឈប់​ការ​បើក​ទីតាំង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ ។

លោក​អធិការ​ក៏​បាន​បញ្ជាក់​ថា ៖ អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្ត កម្លាំង​អធិការ​នគរបាល​ស្រុក និង​ធ្វើការ​ចុះ​ស្រាវជ្រាវ ជា​ពិសេស​មិន​ឱ្យ​មាន​លួច​បើក​ទីតាំង​ល្បែ​.​ង​អន​ឡាញ គ្រប់​ប្រភេទ​នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​ថ្មពួក​ឡើយ ។ និង​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ សូម​រាយការណ៍​មក​សមត្ថកិច្ច បើ​ដឹង​ថា មានការ​លួចលាក់​បើក​ទីតាំង​ល្បែ​.​ង​អន​ឡាញ​គ្រប់​ប្រភេទ ដើម្បី​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ឱ្យ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ