ប្រទេសកម្ពុជាកាលពីថ្ងៃទី១៦ មិថុនា បានបញ្ជូនកងទាហានរបស់ខ្លួនមួយក្រុមមានទាហាន៤៧នាក់ ទៅកាន់ប្រទេសថៃ ដើម្បីចូលរួមក្នុងសមយុទ្ធយោធាឈ្មោះ AYARA GUA-RDIAN 2011 ជាសមយុទ្ធពហុជាតិថែរក្សាសន្តិភាពមួយដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៣ មិថុនា ទៅថ្ងៃទី១ កក្កដា ។
លោកប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីថ្លែងថា ការចូលរួមក្នុងសមយុទ្ធ យោធាអន្តរជាតិនេះនឹងអាចឱ្យកងទ័ពកម្ពុជាពង្រឹងសមត្ថភាពរបស់ខ្លួន ហើយបន្តពង្រីកបច្ចេកវិទ្យាយោធា ។ លោកគូសបញ្ជាក់ថា សមយុទ្ធរក្សាសន្តិភាពនៅថៃនេះទាក់ទិនតែសកម្មភាពមនុស្សធម៌ក្នុងក្របខណ្ឌរបស់អ.ស.បប៉ុណ្ណោះ ដែលពុំទាក់ទិនជាមួយនឹងបញ្ហាព្រំដែននោះទេ៕
ចែករំលែកព័តមាននេះ