ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ធុន​យក្ស​ជា​ច្រើន​គ្រឿង​ដឹក​ទំនិញ​មក​ផ្ទេរ​នៅ​ច្រករបៀង​ធ្លក ​សង្ស័យ​ជា​ទំនិញគេចពន្ធ មានអ្នកទៅប្រមូល​លុយ…គេថាចៃគយ

3 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ មាន​រថយន្ត​យី​ឌុ​ប​ប្រភេទ​វ៉េ​អង​ជា​ច្រើន​គ្រឿង ដឹក​ទំនិញ​យក​ទៅ​ផ្ទេរ​នៅ​លើ​ផ្លូវ ជិត​ព្រំដែន​នៃ​ប៉ុ​ស្តិ៍​​ច្រករបៀង​ធ្លក ​សង្ស័យ​ជា​ទំនិញគេចពន្ធ​ហើយ​អ្វី​ដែល​មហាជន​ហួសចិត្ត​នោះ គេ​ឃើញ​សមត្ថកិច្ច​នគ​បាល​វរ​ការពារ​ព្រំដែន​ប៉ុ​ស្តិ៍​ធ្លក​ថ្មី​បើកដៃ​ឲ្យ​រថយន្ត​វៀតណាម​បើក​ឆ្លង​ដែន​ចូល​មក​ដី​ខ្មែរ​ផ្ទេរ​ទំនិញ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​វិញ​យ៉ាង​រលូន​គ្មាន​ឃើញ​សមត្ថកិច្ច​ណា​មក​រំខាន​ឡើយ​ ។ ករណី​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣…

ខេត្តស្វាយរៀង​ ៖ មាន​រថយន្ត​យី​ឌុ​ប​ប្រភេទ​វ៉េ​អង​ជា​ច្រើន​គ្រឿង ដឹក​ទំនិញ​យក​ទៅ​ផ្ទេរ​នៅ​លើ​ផ្លូវ ជិត​ព្រំដែន​នៃ​ប៉ុ​ស្តិ៍​​ច្រករបៀង​ធ្លក ​សង្ស័យ​ជា​ទំនិញគេចពន្ធ​ហើយ​អ្វី​ដែល​មហាជន​ហួសចិត្ត​នោះ គេ​ឃើញ​សមត្ថកិច្ច​នគ​បាល​វរ​ការពារ​ព្រំដែន​ប៉ុ​ស្តិ៍​ធ្លក​ថ្មី​បើកដៃ​ឲ្យ​រថយន្ត​វៀតណាម​បើក​ឆ្លង​ដែន​ចូល​មក​ដី​ខ្មែរ​ផ្ទេរ​ទំនិញ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​វិញ​យ៉ាង​រលូន​គ្មាន​ឃើញ​សមត្ថកិច្ច​ណា​មក​រំខាន​ឡើយ​ ។

ករណី​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣ ​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៤ ​កញ្ញា​ ២០២៤ ​នៅ​ចំណុច​លើ​ផ្លូវលំ​ជិត​១០០​ខ្នង ក្បែ​រប៉ុ​ស្តិ៍​ព្រំដែន​ច្រករបៀង​ធ្លក​ថ្មី ស្ថិត​នៅភូមិ​ធ្លក​ថ្មី​ ឃុំ​ត្នោត ​ស្រុក​កំពង់​រោ​ទ៌​ ។ ​

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ធ្លក​ថ្មី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា មាន​រថយន្ត​ធុន​យក្ស​ធំ​ៗ​ដឹក​ទំនិញ​មក​តាម​ផ្លូវលំ​ដែល​រាជរដ្ឋាភិបាល​សាងសង់ សម្រាប់​ឲ្យ​ជន​សោធន​និ​វត្ស​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​១០០​ខ្នង ​ដែល​រាជរដ្ឋាភិបាល​បាន​សាងសង់​ជូន​នៅ​ក្រ​វ៉ា​ត់​ព្រំដែន ​ប៉ុន្តែ​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ​​ផ្លូវ​ទើបតែ​សាងសង់​រួច​ថ្មី​ៗ ក៏​ត្រូវ​ពួក​ឈ្មួញ​បើកបរ​រថយន្តធុន​យី​ឌុ​ប​ប្រភេទ​វ៉េ​អង​ដឹក​ទំនិញ​ធ្ងន់​ៗ​ប្រមាណ​៤០​តោន​ទៅ​៥០​តោន​រាល់ថ្ងៃ ហើយ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ បើ​គ្មាន​សមត្ថកិច្ច​អាជ្ញាធរ​ទប់ស្កាត់​ទេ ពិតជា​រលាយផ្លូវ​នេះ​មិន​ខាន​។

ប្រភព​បន្ត​ថា ទំនិញ​ទាំងនោះ ​សង្ស័យ​ជា​ទំនិញគេចពន្ធ ដោយពេល​រថយន្ត​ខាង​ខ្មែរ​ដឹក​មក​ដល់​ព្រំដែន​ភ្លាម​គេ​ឃើញ​រថយន្ត​វៀតណាម​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម ​ចូល​មក​តាម​ច្រករ​បៀ​ងធ្លកមក​ផ្ទេរ​ទំនិញ​នៅ​ខាង​ដី​ខ្មែរ រួច​ដឹក​ទំនិញ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ ។

ប្រភព​បន្ត​ទៀត​ថា ទំនិញ​ទាំងនោះ គឺ​ដូច​ជា​បាល់​ក្រណាត់ ​ឬ​សំលៀក​បំពាក់​និង​គ្រឿង​អ​លិច​ត្រូ​​និ​ច ជា​ទំនិញគេចពន្ធ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​គយ​ ឬ​មន្ត្រី​ជំនាញ​ណា​មក​ពិនិត្យ​ទេ ឡានដឹកមកដល់ ឡានវៀតណាមចូលមកផ្ទេរចេញភ្លាម ឃើញ​តែ​សមត្ថកិច្ច​នគរ​បាល​វរ​ការពារ​ព្រំដែន​ប៉ុ​ស្តិ៍​ធ្លក​ថ្មី​បើករថយន្ត​ និង​ជិះ​ម៉ូតូ​ឆ្វែល​មើល​គួរសមជាមួយ​ឈ្មួញ រួច​បើកផ្លូវ​ឲ្យ​ទៅ​យ៉ាង​រលូន ​។

ទាក់ទិន​ករណី​នេះ​ដែរ​ មិន​អាច​ទំនាក់ទំនង​រក​ការ​បំភ្លឺ​ពី​លោក​វរសេនីយ៍​ យ៉​ន សុផល ប្រធាន​វរ​ការពារ​ព្រំដែន​លេខ​៦០៩​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៤​ក​ញ្ញ​២០២៤​នេះ ទូរ​សព្ទ័​មិន​ចូល​ ។

ចំណែក​លោក​ប្រធាន​សាខា​គយ ​និង​រដ្ឋាករ​ខេត្តស្វាយរៀង​បាន​ទេ មក​ដល់​ម៉ោង​៥​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​៤​កញ្ញា ​ ​ក៏​ប៉ុន្តែ​មហាជន​លើក​ឡើង​ថា គេ​ឃើញ​មាន មនុស្ស​ស្លៀកពាក់​ស៊ី​វិល​ម្នាក់​មក​យក​លុយ​ពី​ឈ្មួញ សមត្ថកិច្ច​បង្ហើប​ថា សង្ស័យ​ចៃ​គយ​ ។

ព័ត៌មាន​បន្ត​មានផ្សាយ​ជូននៅលើ​កាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ