ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​ចុះ​ចេ​ញ​ពី​តំណែង​ដើម្បី​ទៅ​កាន់​តួ​នាទី​ថ្មី

3 ខែ មុន

ទី​ក្រុង​កៀវ៖ នៅ​ទី​បំផុត រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​ លោក​ឌី​មីត្រូ ឃូឡេបា (Dmytro Kuleba) បាន​ប្រគល់​លិខិត​លា​លែង​ពី​តំណែង​ជូន​ទៅ​​រដ្ឋ​សភា​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ដទៃ​ទៀត​​នៅ​ល្ងាច​ថ្ងៃ​ពុធ​​​​​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​ដ៏​ធំ​មួយ​របស់​លោក​ហ្សេឡិន​ស្គី​។ ខាង​លើ​នេះ​​ជា​ការ​អះ​អាង​របស់​អ្នក​នាំ​ពាក្យរដ្ឋ​សភា​​​។ លោក​ឃូឡេបា​​​ធ្លាប់​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​ចាប់​តាំង​ពី​ឆ្នាំ​២០០០​​រហូត​មក​ដល់​ថ្ងៃ​លា​លែង​​ពី​តំណែង​។…


ទី​ក្រុង​កៀវ៖ នៅ​ទី​បំផុត រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​ លោក​ឌី​មីត្រូ ឃូឡេបា (Dmytro Kuleba) បាន​ប្រគល់​លិខិត​លា​លែង​ពី​តំណែង​ជូន​ទៅ​​រដ្ឋ​សភា​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ដទៃ​ទៀត​​នៅ​ល្ងាច​ថ្ងៃ​ពុធ​​​​​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​ដ៏​ធំ​មួយ​របស់​លោក​ហ្សេឡិន​ស្គី​។ ខាង​លើ​នេះ​​ជា​ការ​អះ​អាង​របស់​អ្នក​នាំ​ពាក្យរដ្ឋ​សភា​​​។
 
លោក​ឃូឡេបា​​​ធ្លាប់​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​ចាប់​តាំង​ពី​ឆ្នាំ​២០០០​​រហូត​មក​ដល់​ថ្ងៃ​លា​លែង​​ពី​តំណែង​។ លោក​ជា​កម្លាំង​ចល​ករ​ដ៏​សំខាន់​​ដែល​​ជួយ​ឱ្យ​អ៊ុយ​ក្រែន​ទទួ​លបាន​​អាវុធ​ពី​ក្រុម​សម្ព័ន្ធ​មិត្ត​ និង​ក៏​ជា​អ្នក​ខិត​ខំ​បញ្ចុះ​បញ្ចូល​ឱ្យ​ក្រុម​ប្រទេស​ជា​ដៃ​គូ​បន្ធូរ​បន្ថយ​លក្ខ​ខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់​អាវុធ​ជំនួយ​ទាំង​នោះ​ដើម្បី​ឱ្យ​អ៊ុយ​ក្រែន​អាច​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​។​

កាល​ពី​​រដូវ​ផ្កា​រីក​ឆ្នាំ​២០២៣ លោក​បានស្នើ​សុំ​ឱ្យ​សម្ព័ន្ធ​មិត្ត​បញ្ជូន​ប្រព័ន្ធ​​​​មីស៊ីល​ការ​ពារ​​​ដែន​អាកាស​ម៉ាក​ប៉ាទ្រីយ៉ូត​​(Patriot)​។ លោក​ថា​បើ​ពួក​គេ​មិន​​​ផ្ដល់​ជូន​ឱ្យ​បាន​ឆាប់​រហ័ស​ទេ​ អ៊ុយ​ក្រែន​នឹង​ជួប​គ្រោះ​ថ្នាក់​​ធំ​ជា​មិន​ខាន​​។ អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​បាន​បង្ហោះ​រូប​ថត​​លិខិត​ដែល​សរ​សេរ​ជា​អក្សរ​ដៃ​របស់​លោក​ឃូឡេបា​ចុះ​ថ្ងៃ​ទី​៤ ខែ​កញ្ញា​នេះ​តែ​ម្ដង​។ នៅ​ក្នុង​លិខិត​នោះ លោក​ឃូឡេបា​ស្នើ​សុំ​ឱ្យ​ក្រុម​អ្នក​តំណាង​រាស្ត្រ​ទទួល​យក​លិខិត​របស់​លោក​ដែល​​លា​លែង​ពី​តំណែង​​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​។​

មួយ​ថ្ងៃ​មុ​ន​នេះ មន្ត្រី​ជាន់​ខ្ពស់​អ៊ុយ​ក្រែន​​ជា​ច្រើន​រូប​ក៏​បាន​ប្រគល់​លិខិត​លា​លែង​ពី​តំណែង​​​​ផង​ដែរ​។ នៅ​ក្នុង​ចំណោម​នោះ​មាន​ប្រធាន​គ្រប់​គ្រង​គ្រឿង​សព្វា​វុធ​អ៊ុយ​ក្រែន​ លោក​អូឡិច​សាន់​ដឺ កាមីស៊ីន (Oleksandr Kamyshin), រដ្ឋ​មន្ត្រី​យុត្តិ​ធម៌ និង​ឧប​នាយក​រដ្ឋ​មន្ត្រី​ម្នាក់​ដែល​ជួយ​បញ្ចុះ​បញ្ចូល​ឱ្យ​សហ​ភាព​អឺរ៉ុប​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមាជិក​របស់​ខ្លួន​។​ អ្នក​ដែល​លា​លែង​ពី​តំណែង​នៅ​សប្ដាហ៍​នេះ​នឹង​ទៅ​កាន់​តួ​នាទី​ផ្សេង​​​​នៅ​ក្នុង​ជួរ​រដ្ឋា​ភិបាល​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

​ប្រធានា​ធិបតី​អ៊ុយ​ក្រែន លោក​ហ្សេឡិន​ស្គី​ គូស​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា​មូល​​ហេតុ​ដែល​លោក​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រីដើម្បី​ពង្រឹង​ការ​ដឹក​នាំ​​​ និង​សម្រេច​លទ្ធ​ផល​​ទៅ​តាម​ការ​ចង់​បាន​របស់​ប្រទេស​ជាតិ​។ ​លោក​ថ្លែង​បន្ត​ទៀត​ថា​អ៊ុយ​ក្រែន​​​ត្រូវ​តែ​ធ្វើការ​​ឲ្យ​បាន​ស៊ី​សង្វាក់​គ្នា​រវាង​រដ្ឋា​ភិ​បាល​ថ្នាក់​ជាតិ និង​មន្ត្រី​​ថ្នាក់​​មូល​ដ្ឋាន​។ ​​អ៊ុយ​ក្រែន​​កំពុង​​ត្រៀម​ខ្លួន​ទប់​ទល់​​នឹង​លទ្ធ​ភាព​នៃ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​​​រដូវ​រងា​​ឆ្នាំ​នេះ និង​ដើម​ឆ្នាំ​ក្រោយ​​។ ដូច្នេះ ​អ៊ុយ​ក្រែន​​ចាំ​បាច់​ត្រូវ​តែ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ