ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្សាន្តអារម្មណ៍

12 ឆ្នាំ មុន

ខ្លាចបែកថ្លើម
នារីម្នាក់ខឹងម្តាយស្តីបន្តោសបន្តិចបន្តួច ក៏សម្រេចចិត្តទៅលោតទឹកសម្លា.ប់ខ្លួននៅស្ពានជ្រោយចង្វា ហើយក៏បានហៅអ្នករត់ម៉ូតូឌុប ៖
-នារី ៖ ពូជូនខ្ញុំទៅស្ពានជ្រោយចង្វាបន្តិច ។ ពូយកថ្លៃប៉ុន្មាន?
-ពូម៉ូតូឌុបឆ្លើយ ៖ បាទ, ៣០០០រៀល ។ ពូម៉ូតូឌុបឆ្ងល់ក្នុងចិត្ត ហេតុអីបានជានារីម្នាក់នេះទៅណាមិនទៅ បែរជាទៅស្ពានជ្រោយចង្វាទៅវិញ? រួមក៏ចេះតែបន្តដំណើរទៅមុខទៀត។
ពេលដល់ពាក់កណ្តាលផ្លូវ នារីនោះឃើញហាងមួយលក់សម្ភារសម្រាប់ហែលទឹក ក៏អោយពូម៉ូតូឌុបឈប់ទិញពោះវៀនកង់ឡានមួយ។ ពេលនេះធ្វើអោយពូម៉ូតូឌុបកាន់តែឆ្ងល់ខ្លាំងឡើងៗ ទ្រាំមិនបានក៏សួរ ៖

ខ្លាចបែកថ្លើម
នារីម្នាក់ខឹងម្តាយស្តីបន្តោសបន្តិចបន្តួច ក៏សម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា ហើយក៏បានហៅអ្នករត់ម៉ូតូឌុប ៖
-នារី ៖ ពូជូនខ្ញុំទៅស្ពានជ្រោយចង្វាបន្តិច ។ ពូយកថ្លៃប៉ុន្មាន?
-ពូម៉ូតូឌុបឆ្លើយ ៖ បាទ, ៣០០០រៀល ។ ពូម៉ូតូឌុបឆ្ងល់ក្នុងចិត្ត ហេតុអីបានជានារីម្នាក់នេះទៅណាមិនទៅ បែរជាទៅស្ពានជ្រោយចង្វាទៅវិញ? រួមក៏ចេះតែបន្តដំណើរទៅមុខទៀត។
ពេលដល់ពាក់កណ្តាលផ្លូវ នារីនោះឃើញហាងមួយលក់សម្ភារសម្រាប់ហែលទឹក ក៏អោយពូម៉ូតូឌុបឈប់ទិញពោះវៀនកង់ឡានមួយ។ ពេលនេះធ្វើអោយពូម៉ូតូឌុបកាន់តែឆ្ងល់ខ្លាំងឡើងៗ ទ្រាំមិនបានក៏សួរ ៖
-រួចចុះក្មួយស្រីទៅស្ពានជ្រោយចង្វាធ្វើអី ?
-នារីឆ្លើយ ៖ ទៅសម្លាប់ខ្លួន ។
ពូសួរ ៖ ចុះបើទៅសម្លាប់ខ្លួន ម៉េចចាំទិញពោះវៀនកង់ឡាន ?
នារីឆ្លើយ ៖ ខ្លាចធ្លាក់ទៅបែកថ្លើម ។
ពូម៉ូតូឌុបហួសចិត្តទះទ្រូង ហើយនិយាយថា ងាប់ហើយ ! ទៅសម្លាប់ខ្លួន ខ្លាចបែកថ្លើម !

ត្រូវរង្វាន់
គូស្វាមីភរិយានៅជនបទទើបរៀបការថ្មីថ្មោង ថ្ងៃមួយក្នុងកម្មវិធីប្រឡងចម្រៀងតាមទូរទស្សន៍ មាន​ការ​ចាប់​ឆ្នោត​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​ដែល​ប្រើ​ប្រាស់​សំឡី​អនាយម័យ ។ ពេលភ្នាក់ងារប្រកាសឈ្មោះ និងលេខទូរស័ព្ទ ប៉ះចំឈ្មោះ និងលេខទូរស័ព្ទប្រពន្ធ និង​បាន​ប្រាប់​ពីថ្ងៃ​អោយ​មក​បើក​រង្វាន់​នៅ​សប្តាហ៍​ក្រោយ​ក្នុង​កម្ម​វិធី​នេះ​ដដែល​។ លុះដល់ថ្ងៃទៅទទួលរង្វាន់ ប្រពន្ធមានធុរៈ ក៏អោយប្តីទៅបើកជំនួស។ គាត់នឹកថា ម្តងនេះបានចូលទូរទស្សន៍ហើយខ្ញុំ ! cheer ! ។
-ពិធីការិនីសួរ ៖ តើលោកពូធ្វើយ៉ាងម៉េចបានត្រូវរង្វាន់ពីសំឡីអនាម័យ ?
-គាត់ភ័យផង អរផង រួចឆ្លើយ ៖ វិធីងាយៗ… លោកអ្នកគ្រាន់តែជាវសំឡីអនាម័យមកប្រើដូចរូបខ្ញុំ នឹងត្រូវរង្វាន់មិនខាន ហើយក៏ភ្ញាក់ខ្លួនលាន់មាត់ អុញ…! ។ ពេល​នោះ​អ្នកចូលរួមទស្សនាក្នុងកម្មវិធី បានទះដៃយ៉ាងទ្រហឹងពេញស្ទីតឌីយ៉ូ ។
ចំណែកប្រពន្ធនៅផ្ទះកំពុងហូបបាយ ពេលមើលឃើញលោកប្តីនិយាយបែបនេះ សើចអួលបាយ អួលទឹក តែម្តង ៕

ជាប់គុក10ថ្ងៃ
បូលិសម្នាក់កំពុងបំពេញតួនាទីក្នុងពិធីតាំងពិព័រណ៍ដ៏សំខាន់មួយ ពេលនោះស្រាប់តែគាត់មានអាការៈមិនស្រួលពោះសោះ គាត់មិនដឹងធ្វើយ៉ាងម៉េច ហើយក៏បង្ខំចិត្តរត់ចូលទៅបន្ធូរ ភាពតានតឹងក្នុងបន្ទប់ទឹកពិសេសរបស់លោកប្រធានាធិបតី។ ពីរបីថ្ងៃក្រោយមក ស្រាប់តែគេ មកចាប់ខ្លួនគាត់ ដោយជាប់ចោទពីបទចូលបន្ទប់ទឹកនោះតែម្តង។ គ្រាន់តែចូលបន្ទប់ទឹកសោះ ក៏ជាប់គុកដែរ !