ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​សម្តែង​ជើង​ចាស់ ​ចាន់​រិ​ទ្ធ មេធា​នី អំពាវនាវ​ដល់​បណ្តា​ផលិតកម្ម​ជួយ​ហៅ​លោក​ថត​ផង

9 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីត​តារា​សម្តែង​ជើង​ចាស់ ​លោក ចាន់​រិ​ទ្ធ មេធា​នី បាន​លើកដៃ​អំពាវនាវ​ដល់​ម្ចាស់​ផលិតកម្ម​នានា​ជួយ​ហៅ​លោក​ឲ្យ​បាន​ថត​ជា​ថ្មី​ឡើង​វិញ​ផង ដើម្បី​លោក​មាន​ប្រាក់​ជួយ​ដោះស្រាយ​ជីវភាព​ដែល​កំពុង​ជួប​ការ​លំបាក​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ។ ដ្បិតកំពុង​រស់នៅ​តែ​ម្នាក់ឯង​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ…

រាជធានីភ្នំពេញ ៖ អតីត​តារា​សម្តែង​ជើង​ចាស់ ​លោក ចាន់​រិ​ទ្ធ មេធា​នី បាន​លើកដៃ​អំពាវនាវ​ដល់​ម្ចាស់​ផលិតកម្ម​នានា​ជួយ​ហៅ​លោក​ឲ្យ​បាន​ថត​ជា​ថ្មី​ឡើង​វិញ​ផង ដើម្បី​លោក​មាន​ប្រាក់​ជួយ​ដោះស្រាយ​ជីវភាព​ដែល​កំពុង​ជួប​ការ​លំបាក​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ។

ដ្បិតកំពុង​រស់នៅ​តែ​ម្នាក់ឯង​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ​លោក ចាន់​រិ​ទ្ធិ មេធា​នី កំពុង​ផ្ញើ​វាសនា​រក​ប្រាក់​តាម​រយៈ​ការ​រត់​កង់​បីដ៏​ចាស់​មួយ​គ្រឿង តែ​មិនសូវ​កាក់កប និង​រក​ព្រឹក​ខ្វះ​ល្ងាច ស្ទើរ​ដាច់​​បាយ​ម្តង​ៗ ។

ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នា​ពេល​នេះ ​តារា​សម្តែង​ជើង​ចាស់​​បាន​ស្នើ​សុំ​ដល់​ម្ចាស់​ផលិតកម្ម​នានា​មេត្តា​ជួយ​​ហៅ​លោក​ថត​ផង ទោះ​ថត​ដាក់​បណ្តាញ​សង្គម រឿង​ខ្លី ហើយ​សម្តែង​ជា​តួ​អ្វី​ក៏​ដោយ ដើម្បី​លោក​អាច​មាន​លទ្ធភាព​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។

លោក ចាន់​រិ​ទ្ធិ មេធា​នី បាន​អះអាង​ថា បច្ចុប្បន្ន​ លោក​មាន​តែ​របរ​រត់​កង់​បី​ដែល​ជា​មុខរបរ​ខ្នាត​តូច​សម្រាប់​រក​ទទួលទាន សម្រាប់​អាហារ​បី​ពេល និង​ដោះស្រាយ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ ។

លោក​ថា ទោះ​កំពុង​មាន​ជំងឺ​ទឹក​ផ្អែម និង​ជំងឺ​មួយ​ចំនួន​ទៀត ប៉ុន្តែ​លោក​នៅ​តែ​ខិតខំ​ដោយ​ខ្លួនឯង​ទាំងឈឺទាំងជា ដើម្បី​ដោះស្រាយ​ជីវភាព ដ្បិតបច្ចុប្បន្ន​ លោក​រស់នៅ​តែ​ម្នាក់ឯង​គត់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ។

លោក​បញ្ជាក់​ថា រយៈពេល​២​ទៅ​៣​ថ្ងៃនេះ​ លោក​មិន​បាន​រត់​កង់​បី​ឡើយ ដោយសារ​កង់​បី​ខូច​ទាមទារ​ការ​ជួសជុល​អស់​លុយ​ច្រើន ទើប​ប៉ុន្មាន​ថ្ងៃនេះ​លោក​មិន​អាច​រក​ថវិកា​បាន​សម្រាប់​អាហារ​បី​ពេល​នោះ​ឡើយ ។

លោក​បន្ត​ថា ដោយសារ​គាត់​លុយ​នេះ​ហើយ ពេល​ខ្លះ ​ឃ្លាន​ពេក​លោក​បាន​សុំ​ជឿ​នំ​បញ្ចុក​ដែល​អ្នកលក់​ស្គាល់គ្នា​ហូប​សិន ហើយ​ពេល​យប់​រៀង​ហេវ ហើយ​គ្មាន​អង្ករ​ក្នុង​បន្ទប់​នោះ​ លោក​ក៏​ដាច់​ចិត្ត​ទៅ​ជឿ​មី​គេ​មួយ​កញ្ចប់ ​ក្បែរ​បន្ទប់​ជាមួយ​គ្នា​យក​មក​បរិភោគ ដើម្បី​ព្រឹក​ចាំ​រក​ដំណោះស្រាយ​បន្ត​ទៀត ។

លោក​បន្ថែម បច្ចុប្បន្ន​ លោករ​កមួយ​ជំ​ហាន​គិត​មួយ​ជំ​ហាន​​ប៉ុណ្ណោះ ហើយ​បើ​ទោះបីជា​លោក​មាន​មាឌធំ​ក៏​ពិតមែន ប៉ុន្តែ​លោក​មិន​មាន​កម្លាំងកំហែង​ឡើយ ខ​ណៈ​ពេល​ដែល​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ដូច​ជា​លោក​ប្រាកដជា​ដឹង​ពី​អាកា​រះ​មួយ​នេះ​។

យ៉ាងណា​ សម្រាប់​ប្រិ​យ​មិត្ត​សប្បុរសជន​ដែល​មាន​បំណង​ចង់​ជួយ​ដល់​អតីត​តារា​សម្តែង​លោក ចាន់​រិ​ទ្ធ មេធា​នី ដែល​កំពុង​តែ​មាន​ជីវភាព​ក្រលំបាក និង​កំពុង​ហ៊ុមព័ន្ធ​ដោយ​ជំងឺ​ប្រចាំ​កាយ​ផង​នោះ ​អាច​ទាក់ទង​មក​លេខ​លោក​ដោយ​ផ្ទាល់​គឺ​០១២ ៥៦៧ ៥៣៣ ។

គួរ​បញ្ជាក់​ថា លោក ចាន់​រិ​ទ្ធ មេធា​នី គឺជា​អ​តីត​តារា​សម្ដែង​ដ៏​ល្បីល្បាញ​មួយ​រូប ក្នុង​ចំណោម​កំពូល​តារា​ជើង​ខ្លាំង​ដែល​មាន​ដូច​ជា លោក​ទេព រិ​ន​ដា​រ៉ូ , លោកខៃ ប្រសិទ្ធ, លោក​យស បូ​វណ្ណៈ, លោកឧត្ដមបូ​ទី ។ ល​។ ​កាលពី​អំឡុង​ទស​វត្ស​ឆ្នាំ ៨០-៩០  ។

បើ​និយាយ​ពី​រូបសម្បត្តិ​របស់​លោក ចាន់​​រិ​ទ្ធ ​មេធា​នី គឺជា​តារា​ប្រុស​ដែល​មាន​រូបរាង​សង្ហា​មិន​ចាញ់​តារា​ប្រុស​រួម​ជំនាន់​នោះ​ឡើយ ហើយ​ទស្សនិកជន​ភាគច្រើន តែងតែ​ចាត់​ទុក​រូប​លោក​មាន​មុខមាត់​ដូច​ទៅ​នឹង​តារា​បូ​លី​វូ​ត​ឥណ្ឌា​ ៕  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ