ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កងទ័ពជើងទឹក​អូស្ត្រាលី​​ ចូល​ចត​​កំពង់​ផែ​ស្វយ័ត​អន្តរជាតិក្រុងព្រះសីហនុ​ដោយ​សុវត្ថិ​ភាព

3 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាវា​កងទ័ពជើងទឹក​អូស្ត្រាលី​១​គ្រឿងបាន​ចូល​ចត​ដល់​កំពង់​ផែ​ស្វយ័ត​អន្តរជាតិ ក្រុងព្រះសីហនុ ដោយ​សុវត្ថិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៤ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល៣​ថ្ងៃ​។ នា​ឱកាស​នៃ​ការ​ចូល​ចត​នាវា​កង​ទ​ព័​ជើង​ទឹក​អូស្ត្រាលី លោក​វរ​នា​វី​ឯក​…

ខេត្តព្រះសីហនុ ៖ នាវា​កងទ័ពជើងទឹក​អូស្ត្រាលី​១​គ្រឿងបាន​ចូល​ចត​ដល់​កំពង់​ផែ​ស្វយ័ត​អន្តរជាតិ ក្រុងព្រះសីហនុ ដោយ​សុវត្ថិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៤ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល៣​ថ្ងៃ​។

នា​ឱកាស​នៃ​ការ​ចូល​ចត​នាវា​កង​ទ​ព័​ជើង​ទឹក​អូស្ត្រាលី លោក​វរ​នា​វី​ឯក​ មាន សា​វឿ​ន នាយសេនា​ធិការរង​មូលដ្ឋាន​សមុទ្រ​រាម បាន​ដឹកនាំ នាយ​នា​វី អញ្ជើញ​ទទួល​ស្វាគមន៍​ប្រតិភូ​នាវា​កងទ័ពជើង​ទឹក​អូស្ត្រាលី ដោយ​ក្តី​សោមនស្ស​និង​កក់ក្តៅ​ក្រៃ​លែង​។​នាវា​ដឹកនាំ​ដោយ​លោក​វរ​នា​វី​ទោ Ben Dalton ជា​មេបញ្ជាការ​នាវា  យោង​តាម​របាយការណ៍​អគ្គ​ស្ថានទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​គោលបំណង​នៃ​ការ​ចូល​ចត​ដេ​ី​ម្បី​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០២-០៤ ខែកញ្ញា ឆ្នាំ​២០២៤ ក្នុង​គោលបំណង​ពង្រឹង ពង្រីក​កិច្ច​សហប្រតិបត្តិការ​ល្អ បង្កើន​ទំនាក់ទំនង និង​រឹតចំណង​មិត្តភាព សាមគ្គីភាព រវាង​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​អូស្ត្រាលី​) ឱ្យ​កាន់តែ​ល្អ​ប្រ​សើរឡើង​​បន្ថែម​ទៀត​។

ក្នុង​ឱកាស​ទទួល​ស្វាគមន៍​នាវា​ជើង​ទឹក​អូស្ត្រាលី​នា​ឱកាស​នោះ​លោក​វរ​នា​វី​ឯក មាន សា​វឿ​ន នាយសេនាធិការរង​មូលដ្ឋាន​សមុទ្រ​រាម បាន​សម្ដែង​ស្វាគមន៍​រាក់ទាក់​យ៉ាង​កក់ក្តៅ ចំពោះ​នាវា​កងទ័ពជើងទឹក​ប្រទេស​អូស្ត្រាលី ដែល​បាន​មក​ចូល​ចត​ដល់​កំពង់​ផែ​ដោយ​សុវត្ថិភាព និង​សូម​ឲ្យ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នាវា​កងទ័ពជើងទឹក​អូស្ត្រាលី នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៣​ថ្ងៃនេះ ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​និង​សុខ​សុវត្ថិភាព​។​

នាវា​បាន​នាំ​មក​នូវ​យោធិន​សរុប​ចំនួន ១៩៣​នាក់​ក្នុង​នោះ នាយ​នា​វី ៣២​រូប នាវិក ១៥៨​រូប និង​យានិក​០៣​នាក់ (​អ្នកបើកបរ​ឧទ្ធម្ភាគចក្រ​)លក្ខណៈ​បច្ចេកទេស​នាវា​។ ​ នាវា​មានឈ្មោះ HMASPerth-FFH157(Anzac Class FFH) មា​បណ្ដោយ ១១៨​ម៉ែត្រ​, ទទឹង​១៤,៨​ម៉ែត្រ​, កម្ពស់​៣២,៤៧​ម៉ែត្រ​, ជម្រៅ​ទឹក ៦,៤​ម៉ែត្រ​, ទម្ងន់​ផ្ទុក​៣៩០០​តោន​, ល្បឿន​៣២kts និង​ឧទ្ធម្ភាគចក្រ​ចំនួន​១​គ្រឿង ប្រភេទ​MH60-R Seahawk​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​អូស្ត្រាលី នឹង​មាន​ពិធីជប់លៀង​ផ្លូវការ នៅ​ល្ងាច​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៤​។គណៈប្រតិភូ​នាវា នឹង​ចូល​ជួប​សំដែង​ការ​គួរសម​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ជាមួយ​មេ​បញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម​ ។

ក្នុង​សកម្មភាព​របស់​ប្រតិភូ​នាវា​នៅ​ថ្ងៃ​ទី​៣​ខែកញ្ញា​ឆ្នាំ ២០២៤ រួម​មានដំណើរ​ទេសចរណ៍​  និង​ការ​បង្ហាញ​អំពី​ប្រតិបត្តិការ ទូក​តូច​បច្ចេកទេស​ពន្លត់អគ្គីភ័យ​និង​អាហារ​ថ្ងៃត្រង់​នៅ​លើ​ទូក​ជូន​ដល់​នាយ​នា​វី នារី នៃ​កងទ័ពជើងទឹក​កម្ពុជា​ចំនួន ៨​រូប និង​មានការ​ប្រកួត​បាល់ទះ មិត្តភាព​រវាង​នាយ​នា​វី កងទ័ពជើងទឹក​កម្ពុជា និង​នាវិក​នាវា Perth នៅ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ