ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិទិន​ឈប់​សម្រាក​ឆ្នាំ​២០២៥ មន្ត្រីរាជការ កម្មករនិយោជិត​មាន​ពេល​ឈប់​សម្រាក​រយៈពេល​២២​ថ្ងៃ

9 ខែ មុន

រាជធានី​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០២៥​ខាង​មុខ​នេះ មន្ត្រីរាជការ កម្មករនិយោជិត​មាន​រយៈពេល​ឈប់​សម្រាក​រយៈពេល​២២​ថ្ងៃ​។ នេះ​បើ​តាម​អនុក្រឹត្យ​ស្តី​ពី​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជការ​និយោជិត កម្មករ ប្រចាំឆ្នាំ​២០២៥​។ ប្រតិទិន​ឈប់​សម្រាក​ដែល​ចុះ​ស​ហត្ថលេខា​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​…

រាជធានី​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០២៥​ខាង​មុខ​នេះ មន្ត្រីរាជការ កម្មករនិយោជិត​មាន​រយៈពេល​ឈប់​សម្រាក​រយៈពេល​២២​ថ្ងៃ​។ នេះ​បើ​តាម​អនុក្រឹត្យ​ស្តី​ពី​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជការ​និយោជិត កម្មករ ប្រចាំឆ្នាំ​២០២៥​។

ប្រតិទិន​ឈប់​សម្រាក​ដែល​ចុះ​ស​ហត្ថលេខា​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៥​បាន​កំណត់​ថ្ងៃ​ឈប់​សម្រាក​ការងារ​មាន​ថ្ងៃ​ទី​១​មក​រា ទិវា​ចូល​ឆ្នាំ​សកល សម្រាក​១ ថ្ងៃ ។ ​ថ្ងៃ​ទី​៧​មក​រា ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ សម្រាក​១​ថ្ងៃ​។ ថ្ងៃ​ទី​៨ មីនា ទិវា​អន្តរជាតិ​នារី សម្រាក​១ ថ្ងៃ ។

ថ្ងៃ​ទី​១៤,១៥,១៦ មេ​សា ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ឆ្នាំម្សាញ់ សម្រាក​៣ ថ្ងៃ​។ ថ្ងៃ​ទី​១ ឧសភា ទិវា​ពលកម្ម​អន្តរជាតិ សម្រាក​១ ថ្ងៃ ។ ថ្ងៃ​ទី​១១​ឧសភា ពិ​ធិ​បុណ្យ​វិសាខបូជា សម្រាក​១​ថ្ងៃ​។ ថ្ងៃ ១៤​ឧសភា ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាក​១​ថ្ងៃ​។ ថ្ងៃ​ទី​១៥​ឧសភា ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​សម្រាក​១​ថ្ងៃ​ ។​

ថ្ងៃ​១៨ មិថុនា ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​សម្តេចព្រះ​មហាក្សត្រី នរោត្តម​មុនិ​មា​ថ សីហ​នុ ព្រះ​វ​រាជមាតា​ជាតិខ្មែរ សម្រាក​១​ថ្ងៃ​។ ថ្ងៃ​ទី​២១,២២,២៣ កញ្ញា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សម្រាក​៣​ថ្ងៃ​។ ថ្ងៃ​ទី​២៤ កញ្ញា ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ សម្រាក​១​ថ្ងៃ ។ ថ្ងៃ​ទី​១៥ តុលា ទិវា​ប្រារព្ធ​ពិធី​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វ​រាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ សម្រាក​១​ថ្ងៃ​។

ថ្ងៃ​៤,៥,៦ វិច្ឆិកា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក សម្រាក​៣​ថ្ងៃ​។ ថ្ងៃ​ទី​៩ វិច្ឆិកា ពិធីបុណ្យ​ឯករាជ​ជាតិ សម្រាក ១​ថ្ងៃ​។ ថ្ងៃ​ទី​២៩ ធ្នូ ទិវា​សន្តិភាព​នៅ​កម្ពុជា សម្រាក​១​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ