រាជធានីភ្នំពេញ ៖ ក្រុមការងារប្រតិកម្មរហ័សនៃមន្ទីរប្រឆាំង គ្រឿងញៀន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ នេះ បានចេញសេចក្តីបំភ្លឺថា ប៉ុន្មានថ្ងៃចុងក្រោយនេះមានសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហោះវីដេអូឃ្លីប(វីដេអូកាម៉េ រាសុវត្ថិភាព)តាមហ្វេសប៊ុក និង Tiktok ស្តីពី «យុវជនម្នាក់អង្គុ យលើម៉ូតូចាំយកអីវ៉ាន់សុខៗ ស្រាប់តែមានកម្លាំងមួយក្រុមឆ្មក់ ចុះចាប់ឆៅៗ នៅម្តុំឈូកវ៉ា ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេ ញ » ។ វីដេអូឃ្លីបនេះត្រូវបានបង្ហោះចែកចាយតៗ គ្នា ដោយ មានការបញ្ចេញមតិយោបល់មួយចំនួន ធ្វើឱ្យមានការយល់ច្រឡំ ប៉ះពាល់ដល់កិត្តិយសសមត្ថកិច្ចជំនាញ ដែលកំពុងបន្តការស៊ើប អង្កេតបទល្មើសជាក់ស្តែង ស្រាវជ្រាវរកចាប់មុខសញ្ញាមេខ្លោង ពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន ។
ជុំវិញការផ្សព្វផ្សាយវីដេអូនេះ ក្រុមប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំង គ្រឿងញៀន សូមធ្វើការបំភ្លឺដល់សាធារណជនមេត្តាជ្រាបថា សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តការស៊ើប អង្កេតបទល្មើសជាក់ស្តែង ស្រាវជ្រាវតាមរកចាប់ខ្លួនឧក្រិដ្ឋជន ជាមេខ្លោងពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ដែលត្រូវ សមត្ថកិច្ចជំនាញយើងបង្ក្រាបបាន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៤ ។
លុះនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅម៉ោង ប្រហែល៩ យប់ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវ រកឃើញគោលដៅមុខសញ្ញា មេខ្លោងកំពុងលាក់ខ្លួន នៅម្តុំផ្សារឈូកវ៉ា ២ ក្នុងខណ្ឌពោធិ៍សែនជ័យ ក៏បានចុះប្រតិបត្តិការបន្ទាន់ ។ ពេលចុះដល់គោលដៅគាប់ជួនយុវជន មានភិនភាគស្រដៀងគ្នា នឹងមុខសញ្ញា មេខ្លោង ជួញដូរគ្រឿងញៀន ដែលកំពុងអង្គុយលើម៉ូតូ ក៏សមត្ថកិច្ចជំនាញយើងបានឃាត់សួរនាំ ។ បន្ទាប់ពីពិនិត្យភិនភាគ និងអត្តសញ្ញាណទើបដឹងថា យុវជននោះ មិនមែនជាមុខសញ្ញាមេខ្លោងគ្រឿងញៀនទេ កម្លាំងជំនាញរបស់ យើងក៏បានអនុញ្ញាតឱ្យរូបគេត្រឡប់ទៅវិញ ហើយកម្លាំងសមត្ថ កិច្ច ក៏បានសុំការអធ្យាស្រ័យផងដែរ ។
មន្ទីរប្រឆាំងគ្រឿងញៀនសំណូមពរយ៉ាងទទូច ដល់សារព័ត៌មាន និង អ្នកលេងបណ្តាញសង្គមដែលបានបង្ហោះវីដេអូឃ្លីបនេះ មេ ត្តាកុំបង្ហោះចែកចាយបន្តទៀត ព្រោះបង្កឱ្យមានការភ័ន្តច្រឡំ មក លើសមត្ថកិច្ចជំនាញ ដែលបានខិតខំតស៊ូបង្ក្រាបបទល្មើស គ្រឿងញៀន និងបន្តការស្រាវជ្រាវរកមុខសញ្ញា មេខ្លោង និង មុខ សញ្ញាពាក់ព័ន្ធ ។
មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណ ចំពោះបណ្តាសារព័ត៌មាន និងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែល តែងតែសហការ គាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់ រាល់ កិច្ចការរបស់មន្ទីរប្រឆាំងគ្រឿងញៀន ។ ជាមួយគ្នានេះមន្ទីរ ប្រឆាំ ងគ្រឿងញៀនក៏សំណូមពរ ដល់បងប្អូនជាអ្នកសារព័ត៌មាន មុន នឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ ពាក់ព័ន្ធ នឹងមន្ទីរប្រឆាំងគ្រឿងញៀន ហើយពុំទាន់ប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយនោះ អាចធ្វើ ការទាក់ទងមកលេខ Hotline របស់មន្ទីរប្រឆាំងគ្រឿងញៀន ចំនួន៥ ខ្សែ ៖
-670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ
-093 456 888 (Smart)
-011 248 888 (Cellcard)-015 222 226 (Smart)
-066 661 661 (Metfone)
ដើម្បីជៀងវាងផ្សាយមិនច្បាស់អាចបង្កឱ្យប៉ះពាល់ ដល់កិត្តិយ សរបស់ស្ថាប័នអនុវត្តន៍ច្បាប់ ដែលបាន និងកំពុងខិតខំបំពេញ ការងារទាំងយប់ទាំងថ្ងៃ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សង្គម ៕

ចែករំលែកព័តមាននេះ