រាជធានីភ្នំពេញ ៖ មានករណីផ្ទុះជម្លោះរវាងអ្នកលក់ប្រហិត និងអ្នករត់រ៉ឺម៉កកង់បី បង្កជាហិង្សាវាយប្រតាយប្រតប់គ្នាដណ្ដើមកន្លែងលក់ដូរ បណ្ដាលឲ្យភាគីទាំងពីរអ្នករងរបួសទាំងសងខាង ។
ហេតុការណ៍ខាងលើនេះ បង្កអោយមានការផ្អើលដល់សមត្ថកិច្ចចុះជួយអន្ដរាយគមន៍ភ្លាមៗ កាលពីវេលាម៉ោង៨ និង៤០យប់នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដាលផ្លូវ២០០២ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអ្នកលក់ដូរនៅទីតាំងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ បុរសជារត់រ៉ឺម៉កកង់បីបានចតរ៉ឺម៉កកង់បីនៅនឹងចិញ្ចើមផ្លូវតាមបណ្ដោយផ្លូវ២០០២ ដែលកំពុងរង់ចាំមូយ ខណៈនោះភាគីលក់ប្រហិតបានមកដល់ក៏បាននិយាយថាទីនេះជាកន្លែងលក់ដូររបស់គាត់ទេ «ម៉េចក៏យករម៉កកង់បីមកដាក់កន្លែងលក់ដូរគេចឹង» ។ រួចក៏យកម៉ូតូដែលលក់ប្រហិតមកដាក់ពីមុខរ៉ឺម៉កកង់បី រួចក៏បង្ករជាជម្លោះហិង្សារតែម្ដង ។
តាមប្រភពដដែលបានបន្តថា ភាគីខាងអ្នកលក់ប្រហិតយកត្បាល និងអង្រែ ចំណែកខាងរ៉ឺម៉កកង់បីចូលយកដែកទីបក្នុងរ៉ឺម៉ក បានវាយតបគ្នារងរបួសបែកក្បាលរៀងៗខ្លួន បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរនៅក្បែរគ្នាបានមកជួយឃាត់ដែរ ស្រាបតែអ្នកលក់ប្រហិតវាយមួយត្បាលអង្រែពកក្បាលបែកទៀតផង ។ ក៏បានទំនាក់ទំនងទៅខាងសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខជួយអន្ដរាយគមន៍ និងបានអោយទភាគីទាំងសងខាងទៅមន្ទីពេទ្យលេងរបួស។
ក្នុងករណីនេះដែរ ភាគីទាំងពីរមិនបានប្ដឹងផ្ដល់គ្នានោះទេក៏បានសម្រេចចិត្តបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង ៕
ចែករំលែកព័តមាននេះ