ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​បែ.ក​ថ្នាំ​យក​សាំង​ដុ.ត​ផ្ទះ​ឪពុក​ឆេះ​ហ្មត់​ទាំង​ព្រលឹម​អុរ ​

2 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា ជា​មនុស្ស​បែក​ថ្នាំ​ផង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​យក​សាំង​ចាក់​ដុត​ផ្ទះ​ឪពុក​របស់​ខ្លួន​បណ្ដាល​ឲ្យ​ឆេះ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី៣១ សីហា នៅ​ចំណុច​ភូមិ​អូរ​ល្មួ​ន ឃុំ​ផ្លូវ​មាស…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា ជា​មនុស្ស​បែក​ថ្នាំ​ផង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​យក​សាំង​ចាក់​ដុត​ផ្ទះ​ឪពុក​របស់​ខ្លួន​បណ្ដាល​ឲ្យ​ឆេះ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី៣១ សីហា នៅ​ចំណុច​ភូមិ​អូរ​ល្មួ​ន ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ដែល​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​២​ម៉ឺន​ដុល្លា​រអា​មេ​រិ​ក​។

ប្រភព​ព័​ត៌មានបាន​ឲ្យ​ដឹង​ថា ជន​បែក​ថ្នាំ​ដែល​ដុត​ផ្ទះ​ឪពុក​ខ្លួនឯង​នោះ​ ឈ្មោះ អ៊ុ​ក កូ​រ៉ា ភេទប្រុស​អាយុ​៣០​ឆ្នាំ មាន​ប្រពន្ធ​ និង​កូន​០២​នាក់​។ ជន​នេះ ​បាន​យក​សាំង​ចាក់​ដុត​ផ្ទះ​ឪពុក​របស់​ខ្លួន​ឈ្មោះ អ៊ុ​ក គា ខណៈ​ដែល​គាត់​ទើប​ចេញពីផ្ទះ​ផុត​បន្តិច​ ។

របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​នោះ​ មាន​ទំហំ​៦៥​ម៉​x២០​ម៉ ធ្វើ​ពី​ឈើ ប្រក់​ស័​ង្ក​កសី និង សរសេរ​បេតុង​ ។ ជន​ដៃដល់​បាន​យក​សាំង​ដែល​ប្រពន្ធ​លក់​ខាង​មុខ​ផ្ទះ យក​ទៅ​ចាក់​ស្រោច​ផ្ទះ​រួច​ដុត​កម្ទេច​តែ​ម្ដង ក្រោយ​ពេល​បណ្ដេញ​កូន​ៗ និង​ប្រពន្ធ​ឲ្យ​ចាក​ចេញពីផ្ទះ ហើយ​ឪពុក​ចេញ​ផុត​ពី​ផ្ទះ​បន្តិច ដើម្បី​ទៅ​ទិញ​ថ្នាំ​បាញ់​ស្មៅ​។

នាយ​ប៉ុ​ស្តិ៍​​រដ្ឋបាល​ផ្លូវ​មាស លោក និ​ន សា​រ៉េ​ន បាន​ប្រាប់​ថា ជន​ដៃដល់​ជា​មនុស្ស​ញៀន​ថ្នាំ មាន​ប្រពន្ធ​និង​មានកូន​០២​នាក់​ទៅ​ហើយ​។ ជន​នេះ​ និង​ប្រពន្ធ​ស្នាក់​នៅផ្ទះ​ឪពុក​។ លោកនាយ​ប៉ុ​ស្តិ៍​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ឪពុក​គាត់​បាន​ចេញពីផ្ទះ​ទៅ​ផ្សារ ដើម្បី​រក​ទិញ​ថ្នាំ​បាញ់​ស្មៅ លុះ​ចេញ​ផុត​បន្តិច ​ស្រាប់តែ​ជន​នេះ​យក​សាំង​ចាក់​ដុត​ផ្ទះ​ឆេះ​ខ្ទេច​តែ​ម្ដង ​។

ប៉ុន្តែ​ត្រង់​ចំណុច​នេះ លោក​មេ​ប៉ុ​ស្ដិ៍បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ និង​ក្រោយ​ពេល​ឪពុក​ចេញពីផ្ទះ​ផុត ជន​នេះ​ បាន​បណ្ដេញ​ប្រពន្ធ​កូន​ខ្លួន​ឲ្យ​ចេញពីផ្ទះ រួច​ចាក់សោ​​ជាប់​ពី​ខាងក្នុង​។ ពេល​ចាក់សោ​​ជាប់ ជន​នេះ ​បាន​យក​សាំង​ដែល​ប្រពន្ធ​ខ្លួ​ន​លក់ ចាក់​ស្រោច​ក្នុង​ផ្ទះរួច​ដុត​តែ​ម្ដង​។

លោក​ថា ដំបូង​ជន​នេះ​ មាន​បំណង​ចង់​ធ្វើ​អត្តឃាត​ខ្លួន​ជាមួ​យ​អគ្គិ​ភ័យ​នៅ​ក្នុងផ្ទះ តែ​ទំនង​បែប​ក្ដៅ​ខ្លាំង​ពេក ​ទ្រាំ​មិន​បាន​ក៏​បើកទ្វារ​រត់​ចេញ​ក្រៅ​ ។ គ្រាហ៍​នោះ​ មាន​ប្រជាពលរដ្ឋ​ផង និង​កម្លាំង​របស់​លោក​ផង បាន​ចុះ​ជួយ​អន្តរា​គម​ន៍​ តែ​មិន​អាច​ជួយ​បាន​ឡើយ ដោយសារ​អគ្គិភ័យ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ពេក ទើប​ឆេះ​ផ្ទះ​នេះ​អស់ទាំង​ស្រុង​តែ​ម្ដង ​។

លោក និ​ន សា​រ៉េ​ន បាន​បញ្ជាក់​ថា ជន​ដៃដល់​មិន​បាន​រត់គេច​ខ្លួន​ទេ ក្រោយ​ដុត​ផ្ទះ​ឪពុក​ចោល​។ ពេល​កម្លាំង​របស់​លោក​ចុះ​ទៅ​ដល់ ឃើញ​ជន​បែក​ថ្នាំ​នេះ​ក្រាប​នៅ​ក្បែរ​ចំហៀង​ផ្ទះ ហើយ​ត្រូវ​កម្លាំង​របស់​លោក​ចាប់ខ្លួន​តែ​ម្ដង ​។

បើ​តាម​ការ​រៀងរាប់​របស់​ម្ចាស់ផ្ទះ ក្រៅពី​ផ្ទះ​មួយ​ខ្នង​ដ៏​ធំ​ត្រូវ​អគ្គិ​ភ័យ​ឆេះ​អស់ នៅ​មានទ្រព្យ​សម្បត្តិ​ស្ទើរ​ទាំងអស់​បាន​ក្លាយជា​ផេះ​។ បើ​តាម​ម្ចាស់ផ្ទះ ការ​ខួច​ខាត​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​០២​ម៉ឺន​ដុល្លា​រអា​មេ​រិ​ក​។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ​កូនប្រុស​​​ដៃដល់​ដុត​ផ្ទះ​ឪពុក​របស់​ខ្លួន​ឆេះ​ហ្មត់​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ ដែល​ពេល​នេះ​កំពុង​សួរនាំ ចាត់ការ​តាម​នីតិវិធី​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ