ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ស្ពឺ​ព្រមាន​ដក​តំណែង ប្រធាន​​មន្ទីរ និងអង្គភាព​ពាក់ព័ន្ធ​មួយចំនួន​ដែល​ខិលខូច​

2 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ព្រមាន​ដក​តំណែង ប្រធាន​​មន្ទីរ អនុប្រធាន អភិបាលក្រុង…

ខេត្តកំពង់ស្ពឺ​ ៖ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ព្រមាន​ដក​តំណែង ប្រធាន​​មន្ទីរ អនុប្រធាន អភិបាលក្រុង ស្រុក មន្ត្រី​ខិលខូច​មួយ​ចំនួន​ ដែល​ចាត់​ទុក​លោក​ជា​តុក្កតា និង​ជា​ទីងមោង ដែល​ទ​ង្វើ​រ​របស់​អស់លោក​ប្រព្រឹត្ត​កន្លង​មក ​។

ឯកឧត្តម​អភិបាលខេត្ត​ព្រមាន​បែប​នេះ​ គ្រា​ដែល​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​គណ​បញ្ជាការ​ឯកភាព​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ ២០២៤​នេះ និង​មានការ អញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី លោក​លោកស្រី ប្រធាន​អនុប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​មន្ត្រីរាជការ​ចូលរួម​ប្រមាណ​ជិត​៤០០​នាក់​នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់
ស្ពឺ​។

ក្នុង​ឱកាស​នោះ ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​ បាន​សង្កត់ធ្ងន់​ថា​÷ សូមកុំ​យក​ឯកឧត្តម មក​ធ្វើ​ជា​តុក្កតា ឬ​ទីងមោង​សម្រាប់​លេងសើច​ឲ្យ​សោះ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត និង​អស់លោក លោកស្រី​អនុប្រធាន​មន្ទីរ លោក លោកស្រី​ប្រធាន​ការិយាល័យ មួយ​ចំនួន​ទៀត ត្រូវ​ពិនិត្យ​មើល​នូវ​រាល់​ឯកសារ​ឡើង​វិញ​មុន​នឹង​ដាក់​ជូន​ឯកឧត្តម​បណ្ឌិត ពិនិត្យ​សម្រេច មិនមែន​ធ្វើ​ម្ដង​ហើយ​ម្ដងទៀត ស្រេច​តែ​និង​ចិត្ត​នោះ​ទេ​។

ឯកឧត្តម​បណ្ឌិត មាន​ប្រសាសន៍​បន្ត​ថា​ ៖ ចំពោះ​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​រិ​ទ្ធ​បន្តឹង​ច្បាប់​ចរាចរណ៍​ធ្វើ​ឱ្យ​ភូមិ​នីមួយ​ៗ​ឃុំ​សង្កាត់​នីមួយ​ៗ​ជា​តំបន់​ស​គ្មាន​ចរាចរណ៍​គ្រឿងញៀន​និង​ប្រើប្រាស់​គ្រឿងញៀន លុប​បំបាត់​ក្មេង​ទំនើង​ជាដើម ​។

ក្នុង​នាម ​អាជ្ញាធរ​នៃ​រដ្ឋបាល​ខេត្ត​លោក​នឹង​ដាក់​វិធានការ​យ៉ាង​តឹង​រឹង​ចំពោះ​ជន​អគតិ​មួយ​ចំនួន​ដែល​ញុះញង់​បង្កចលាចល​ធ្វើ​ឲ្យ​វឹកវរ​ខូច​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ខេត្ត​ត្រូវ​តែ​លុប​បំបាត់​ឲ្យ​ទាន់​ពេលវេលា និង​ប្រើ​រូបភាព​ផ្សេង​ៗ​ត្រូវ​តែ​ការពារ​ឲ្យ​បាន​។​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភ​បំពាន ការ​កាន់កាប់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដូច​ជា​ដីធ្លី ប្រ​ទ្បា​យ​បឹងបួ រ​អូរ​ព្រែក​ត្រូវ​តែ​សិក្សា​ស្រាវជ្រាវ​ដើម្បី​វែកមុខ​យក​មក​ព្រមាន​ក្នុង​ករណី​មិន​រាងចាល និង​ត្រូវ​ដក​ចោល​ជា​ពិសេស​មន្ទីរ​ពាក់ព័ន្ធ​ដូច​ជា​÷ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន មន្ទីរ​អភិវឌ្ឍន៍ជនបទ និង​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់​និង​សុរិយោដី​ខេត្តកំពង់ស្ពឺ​។

ឯកឧត្តម​បន្ត​ទៀត​ថា​ បើ​យោង​តាម​ប្រសាសន៍​របស់​សម្ដេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ត្រូវ​ដាក់​ចេញ​គោលការណ៍​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជួន​ប្រជាពលរដ្ឋ​ណា ដែល​ពុំ​មាន​ដី​ពិតប្រាកដ​ដូចនេះ​សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ការពារ​ដី​របស់​រដ្ឋ​ដើម្បី​ផ្ដល់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​ដី​ពិតប្រាកដ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ