ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៤ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម រំពឹង​សម្រេច​បាន​កំណើន​ជាង​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ត្រូវ​បាន​រំពឹង​ថា សម្រេច​បាន​កំណើន​ជាង​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ឯកឧត្តម NGUYEN…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ត្រូវ​បាន​រំពឹង​ថា សម្រេច​បាន​កំណើន​ជាង​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

ឯកឧត្តម NGUYEN HUY TANG ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ក្នុង​ពិធី​អបអរសាទរ​ខួប​៧៩​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នា​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ យ៉ាង​ដូច្នេះ​ថា ៖ «​ប្រការ​គួរ​ឲ្យ​សប្បាយ​រីករាយ​នោះ គឺ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី នៃ​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​វៀតណាម​) បន្ត​កើន​ឡើងជា​វិជ្ជមាន ក្នុង​នោះ​នៅ​ក្នុង​ឆ្នាំ​២០២៣ ទទួល​បាន ៨,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្នុង​រយៈពេល ៨​ខែ​ដំបូង នៃ​ឆ្នាំ​២០២៤​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ជិត ៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​រំពឹង​ថា នៅ​ឆ្នាំ​២០២៤ នឹង​សម្រេច​បាន​កំណើន​ជាង ១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ជា​ថ្មី​ម្តងទៀត កិច្ច​សហប្រតិបត្តិការ​គ្នា លើ​វិស័យ​ដទៃ​ៗ​ទៀត ក៏​មានកា​រវិ​វត្ត​រីក​ចម្រើន​ជា​បន្តបន្ទាប់​ផង​ដែរ​» ។

ឯកឧត្តម​ទូត បាន​បន្ត​ថា ៖ «​យើងខ្ញុំ​ជឿជាក់​ថា ទំនាក់ទំនង​រវាង វៀតណាម និង​កម្ពុជា ជា​តាម​ស្មារតី​ភាព​ជា​ប្រទេស​ជិតខាង​ដ៏​ល្អ មិត្តភាព​ជា​ប្រពៃណី សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ឋិតថេរ​ជា​យូរអង្វែង នឹង​បោះ​ជំហាន​ឈាន​ទៅ​មុខ ឲ្យ​កាន់តែ​រីក​ចម្រើន យ៉ាង​ខ្លាំងក្លា ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ ដោយ​រួមចំណែក​យ៉ាង​សកម្ម ដើម្បី​សហគមន៍​អាស៊ាន ដើម្បី​សន្តិភាព ស្ថេ​រ​ភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់ និង​ពិភពលោក​» ។

ឯកឧត្តម បាន​លើក​ឡើង​ទៀត​ថា សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សូម​ចូលរួម​អបអរសាទរ​ចំពោះ​សមិទ្ធិ​ផល​ដ៏​ធំធេង ដែល​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​បាន​លើ​គ្រប់​វិស័យ​ក្នុង​រយៈពេល ៤៥​ឆ្នាំ​កន្លង​មកនេះ ចាប់តាំងពី​កម្ពុជា​បាន​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត (៧ មក​រា ១៩៧៩) ដល់​បច្ចុប្បន្ន​។ ប្រទេស​កម្ពុជា បាន​ពុះពារ​រាល់​ការ​លំបាក​ឧបសគ្គ និង​កំពុង​បោះ​ជំហាន​ឈាន​ឡើង​ឥត​ឈប់​ឈរ ហើយ​បាន​ចូល​ជា សមាជិក​ពេញ​សិទ្ធិ នៃ​អង្គការ​អន្តរជាតិ​ជា​ច្រើន និង​ចូលរួម​យ៉ាង សកម្ម​ទៅ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព នៃ​អង្គការសហប្រជាជាតិ ដោយ​មានគំនិត​ផ្តួច ផ្តើម​ជា​ច្រើន ដែល​បាន​រួមចំណែក​យ៉ាង​សកម្ម ដល់​បញ្ហា​រួម​នៅ​ក្នុង​តំបន់​និង​នៅ លើ​ពិភពលោក ។

ឯកអគ្គរដ្ឋទូត បាន​បន្ថែម​ថា ៖ «​យើងខ្ញុំ​ក៏​សូម ចូលរួម​អបអរសាទរ​យ៉ាង​ក្លៀវក្លា ចំពោះ​លទ្ធផល ដែល​ប្រទេស​កម្ពុជា សម្រេច​បាន​ក្នុង​ដំណើរការ អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ចតុកោណ ឆ្លងកាត់​៤​ដំណាក់កាល និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ចាប់ពី​ខែសីហា ឆ្នាំ​២០២៣ ដល់​បច្ចុប្បន្ន ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​អភិវឌ្ឍន៍​ខ្លាំង​ខ្លា​» ។

ឯកឧត្តម គូសបញ្ជាក់​ថា ៖ យើងខ្ញុំ​ជឿជាក់​ថា ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​ប្រកបដោយ​សុភ​វិនិច្ឆយ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ព្រឹទ្ធសភា រដ្ឋសភា ជា​ពិសេស ការ​សម្របសម្រួល​ប្រកបដោយ​មាន​ប្រសិទ្ធភាព នៃ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ​ប្រទេស​កម្ពុជា នឹង​ឈាន​ចូល​សម័យកាល​រីក​ចម្រើន​ថ្មី​មួយ ឆ្ពោះទៅ​សម្រេច​ដោយ​ជោគជ័យ នូវ​គោលដៅ គឺ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ អត្តភាព និង​កិត្យានុភាព​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​លើកកម្ពស់​នៅ​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ ដោយ​ឥត​ឈប់​ឈរ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​អះអាង​ថា វៀតណាម និង​កម្ពុជា គឺជា​ប្រ​ទស​ភូមិ​ផង​របង​ជាមួយ​គ្នា ដោយ​មាន​ចំណង​សាមគ្គីភាព ផ្សា​ភ្ជាប់​គ្នា តាំងពី​យូរយារ​មក​ហើយ បាន​កៀក​ស្នា ក្នុង​ការ​ជំនះ​ពុះពារ​លើ​រាល់​ការ​លំបាក​រាប់​មិន​អស់ ដើម្បី​ដណ្តើម​នូវ​ឯករាជ្យ​ជ​ជាតិ កសាង ការពារ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​។ ទំនាក់ទំនង​ទាំងនេះ ត្រូវ​បាន​កសាង​ឡើង ដោយ​កម្លាំង​បញ្ញា សាច់​ស្រស់​ឈាម​ស្រស់ របស់​ថ្នាក់ដឹកនាំ វីរបុរស វីរនារី យុទ្ធ​ជន​ពលី និង​កុលបុត្រ​កុលធីតា​ដ៏​ឆ្នើម​ជា​ច្រើន​ជំនាន់ នៃ​ប្រជាជាតិ​ទាំង​ពីរ ។

ឯកឧត្តម​បន្ថែម​ទៀត​ថា សព្វ​ថ្ងៃនេះ ទោះបីជា​ស្ថានភាព​ពិភពលោក និង​តំបន់ មានការ​ប្រែប្រួល​យ៉ាងណា​ក៏​ដោយ ប្រទេស​ទាំង​ពីរ នៅ​តែ​រក្សា​បាន នូវ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​សម្រេច​បាន​សមិទ្ធិ​ផល​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​វិស័យ​ផ្សេង​ៗ ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​ថ្នាក់​ជាន់ខ្ពស់ ជា​ពិសេស​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​វៀតណាម​របស់​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី យួន សុ​ដា​រី ប្រធាន នៃ​រដ្ឋសភា និង​សម្តេច​មហា​បវរ​ធីប​តី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ខែធ្នូ ឆ្នាំ​២០២៣ ដំណើរ​ទស្សនកិច្ច ជា​ផ្លូវ​រដ្ឋ ទៅ​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​របស់​ប្រធាន​រដ្ឋ​វៀតណាម ឯកឧត្តម To Lam នៅ​ខែកក្កដា ឆ្នាំ​២០២៤ កន្លង​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ