ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សា,.ក.ស.ព​​.មាន.​ស្នា.ម.​រ.បួ.ស​អណ្ដែត​ទឹកស្ទឹង​សង្កែ​ក្បែរ​ស្ពាន​ដងទង់​​

4 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ សា.ក.ស.ព​បុរស​ម្នាក់​ដែល​គេ​ពិនិត្យ​ឃើញ​មាន​ស្នាម​របួស​លើ​រាង​កាយ​ផង ត្រូវ​គេ​សង្ស័យ​ថា អាច​ជា​ជនជាតិ​ចិន ត្រូវ​គេ​ប្រទះ​ឃើញ​អណ្ដែត​ក្នុង​ទឹកស្ទឹង​សង្កែ ក្បែរ​ស្ពាន​ដងទង់ កាលពី​រសៀល​ថ្ងៃ​ទី២៩ សីហា ស្ថិត​ក្នុងភូមិ​ស្រែ​ស្ដៅ ឃុំ​មាន​ជ័យ…

ខេត្តបាត់ដំបង​៖ សា.ក.ស.ព​បុរស​ម្នាក់​ដែល​គេ​ពិនិត្យ​ឃើញ​មាន​ស្នាម​របួស​លើ​រាង​កាយ​ផង ត្រូវ​គេ​សង្ស័យ​ថា អាច​ជា​ជនជាតិ​ចិន ត្រូវ​គេ​ប្រទះ​ឃើញ​អណ្ដែត​ក្នុង​ទឹកស្ទឹង​សង្កែ ក្បែរ​ស្ពាន​ដងទង់ កាលពី​រសៀល​ថ្ងៃ​ទី២៩ សីហា ស្ថិត​ក្នុងភូមិ​ស្រែ​ស្ដៅ ឃុំ​មាន​ជ័យ ស្រុក​សំឡូត ដែល​គេ​សង្ស័យ​ថា អាច​ជា​អំពើ​ឃាតកម្ម ដែល​ត្រូវ​ឃាតក​រសម្លាប់​នៅ​កន្លែង​ផ្សេង រួច​ដឹក​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹកស្ទឹង​ខាងលើ​។

គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទេ រ​ហូត​ដល់​ពេល​នេះ បើ​ទោះជា​ក្រុម​មន្ត្រី​បច្ចេក​ទេស និងមន្ត្រី​ជំនាញនៃ​ស្នងការ​ខេត្ត បាន​និង​កំពុង​ពិ​និ​​​ត្យ​សាកសព​នៅ​កន្លែង​កើតហេតុ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ សីហា​ នេះ​ក្ដី ​។ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទំនងជា​ជន​ជាតិ​ចិន ស្លៀកខោ​ជើងវែង ពាក់អាវ​យឺត​ដៃ​ខ្លី និងមាន​ស្នាម​របួស​ច្រើន​កន្លែង​លើ​ខ្លួន លើ​ដៃ ត្រង់​.ក ហើយ​ទំនង​បាក់ឆ្អឹង​ថ្គាម​ផង​ ។

សមត្ថកិច្ច​ដែល​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុបាន​ផ្ដល់​ព័​ត៌​មាន​ថា បើ​តាម​ការ​ពិនិត្យ​កន្លែង​ឃើញ​សាកសព គេ​រក​មិនឃើញ​ស្លាកស្នាម ដែល​គូរ​ឲ្យ​សង្ស័យ​ថា ជា​កន្លែង​កើតហេតុ​ទេ ​។ គេ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតករសម្លាប់​នៅ​កន្លែង​ផ្សេង រួច​ដឹក​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ស្ទឹង​សង្កែ ត្រង់​ចំណុច​ខាងលើ ហើយ​ក៏​គេ​មិន​ទាន់​ដឹង​ពី​ប្រភពនៃ​កន្លែង​កើតហេតុ​ដំបូង​ដែរ​ ។

អធិការ​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម បាន​ប្រាប់​ថា យើង​គ្រាន់តែ​សង្ស័យ​ទេ​ថា សាកសព​អណ្ដែត​ទឹក​នោះ​អាច​ជា​ជនជាតិ​ចិន ដោយ​យោង​លើ​ភិនភាគ ម្យ៉ាង​ពុំ​ទាន់​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​ផង​។ ចំពោះ​ការ​ស្លាប់​អណ្ដែត​ទឹក​នេះ លោក​អធិការ​បាន​បញ្ជាក់​ថា យើង​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​បែប​ណា​ទេ ចំពោះ​ករណី​នេះ ព្រោះ​ពេល​នេះ ​មន្ត្រី​បច្ចេកទេស និងមន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​ចុះ​ពិនិត្យ​ហើយ​ ។

ដោយឡែក ​លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ ក៏​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​ចំពោះ​សាកសព ដែល​គេ​សង្ស័យ​ជា​ជនជាតិ​ចិន​ខាងលើ​នេះ​ដែរ​ ។ លោក លឹ​ម ពុ​ទ្ធី​ឡា បាន​និយាយ​ថា លោក​មិន​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ទេ តែ​មាន​លោកស្នងការ​រង​ជំនួយការ ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​កន្លែង​កើតហេតុ​ហើយ តែ​លទ្ធផល​បែប​ណា ទាល់តែ​ខាង​ប​ច្ចេស​ត្រួត​ពិនិត្យ ​និង​វាយតម្លៃ​​សិន ​។

សូម​រំលឹក​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ក៏​មាន​ករណី​ឃាតកម្ម​បិត​មុខ​បែប​នេះ កើតឡើង​នៅ​ក្បែរ​ស្ពាន​ដង​ទង់​នេះ​មួយ​ករណី​ផង​ដែរ​ ។ កាលនោះ​អ្នកដំណើរ​បាន​ប្រទះ​ឃើញ​សាកសព​ត្រូវ​គេ​ដុត​ឆេះ​រោល​ខ្លោច​ទាំង​ព្រឹក នៅ​ក្បែរ​ក្បាលស្ពាន​ខាងជើង ដែល​គេ​អះអាង​ថា ក្រុម​ឃាតករបាន​ដឹក​សាក​សព​ដែល​គេ​សង្ស័យ​ថា ជា​ជនជាតិ​ចិន​ដែរ យក​ទៅ​ទម្លាក់​ចោល​ក្បែរ​ក្បាលស្ពាន​នោះ រួច​ក្រុម​ឃាតករបាន​ចាក់​សាំង​ដុត​បំផ្លាញ​សាកសព​ចោល ក្នុង​ចេតនា​បំផ្លាញ​ភស្ដុ​តាង​ ។

ប៉ុន្តែ​សាកសព​គ្រាន់តែ​ឆេះ​រោល​ខ្លោច និង​នៅ​ផ្នែក​ខាង​ខ្នង​គេ​ឃើញ​មាន​ស្នាម​សាក់​រូប​នាង​គង់​ស៊ី​អ៊ី​ម ហើយ​ថែម​ទាំង​ដៃ​ជាប់​ខ្នោះ​ផង​។ គ្មាន​អ្នក​ស្កាល់​អត្តសញ្ញាណ​សាកសព​នោះ​ទេ​។ ដោយ​យោង​លើ​ភិនភាគ​ខាងលើ​នេះ ទើប​គេ​សន្និដ្ឋាន​ថា សាកសព​ត្រូវ​ភ្លើង​ឆេះ​រោល និង មាន​ខ្នោះ​ជាប់ដៃ​ផង​នោះ ជា​ជនជាតិ​ចិន ដែល​ត្រូវ​គេ​សម្លាប់​នៅ​កន្លែង​ផ្សេង រួច​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្បាលស្ពាន​ខាងលើ និង​​បំផ្លាញ​សាកសព​ ។

រហូត​មក​ដល់​ពេល​នេះ សំណុំរឿង​នេះ​ នៅ​តែង​ងិ​ត​ឈឹង​គ្មាន​តម្រុយ​ដដែល​។ ហើយ​ពេល​នេះ​សំណុំរឿង​ស្រ​ដៀង​គ្នា​នេះ​បាន​កើត​ឡើងជា​ថ្មី នៅ​លើ​ទឹកដី​«​ស្ពាន​ដងទង់​»​ដដែល​។ យ៉ាងណា​ក្ដី ជុំវិញ​ករណី​សាកសព​អណ្ដែត​ទឹកស្ទឹង​សង្កែ ក្បែរ​ស្ពាន​ដងទង់​ជា​ថ្មី​ខាងលើ​នេះ ពេល​នេះ​កម្លាំង​សមត្ថកិច្ច បាន​និង​កំពុង​ចុះ​ត្រូ​ត​ពិនិត្យ​ហើយ​ ។

​បើ​តាម​រយៈ​ការ​ពិនិត្យ និង​យោង​លើ​ភិនភាគ គេ​សង្ស័យ​ថា ជន​រង​គ្រោះជា​ជនជាតិ​ចិន ដែល​ត្រូវ​ក្រុម​ឃាតករ​សម្លាប់​នៅ​កន្លែង​ផ្សេង រួច​ដឹក​យក​មក​ទម្លាក់​ចោល​ក្នុង​ស្ទឹង​ត្រង់​ចំណុច​ខាងលើ ដើម្បី​បំបាត់ដាន តែ​គេ​មិន​ទាន់​ដឹង​ពី​ប្រភព​នៃ​កន្លែង​កើតហេតុ​ទេ ព្រោះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស៊ើប​អង្កេត ដើម្បី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ តើ​សាកសព​ជន​រង​គ្រោះ​ជា​ជនជាតិ​អ្វី​ឲ្យ​ពិតប្រាកដ ? ហើយ​ស្លាប់​ដោយសារ​អ្វី ? ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ