ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិនិយោគ​ចិន​គ្រោង​បោះទុន​ជាង​៥០​លាន​ដុល្លារ​សាងសង់​រោងចក្រ​ផលិត​ឆ្នាំង​ចំអិន​ភី​ហ្សា

2 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ អ្នក​វិនិយោគ​មក​ពី​ខេត្ត​ជឺ​ជាំ​ងនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ទម្លាក់​ទុន​វិនិ យោគ​នូវ​ទឹកប្រាក់​ជាង៥០​លាន​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​ផលិត​ឆ្នាំង​ចំអិន​ភី​ហ្សា​នៅ​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ នេះ​បើ​យោង​តាម​ជំនួប​រវាង​អ្នក​វិនិយោគ​ចិន និង​អភិបាលខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី​២៩…

ខេត្តកំពង់ស្ពឺ​ ៖ អ្នក​វិនិយោគ​មក​ពី​ខេត្ត​ជឺ​ជាំ​ងនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ទម្លាក់​ទុន​វិនិ យោគ​នូវ​ទឹកប្រាក់​ជាង៥០​លាន​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​ផលិត​ឆ្នាំង​ចំអិន​ភី​ហ្សា​នៅ​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ នេះ​បើ​យោង​តាម​ជំនួប​រវាង​អ្នក​វិនិយោគ​ចិន និង​អភិបាលខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤​នេះ ​។

ឯកឧត្តម ជាម ច​ន្ទ័​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺបានឱ្យ​ដឹង​ថា អ្នក​វិនិយោគនៃ​ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន លោក XIA RUZHONG បាន​សម្រេច​ទម្លាក់​ទុន​ដ៏​ច្រើន​នេះ​នៅ​ក្នុង​កំពង់ស្ពឺ ក្រោយ​ពេល​ដែល​លោក​បាន​ចុះ​សិក្សា​ស្វែង​យល់​ពី​ឱកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​វៀតណាម​ចំនួន ៨​លើក និង​ប្រទេស​ថៃ​ចំនួន​២​លើក​ ។

ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បានឱ្យ​ដឹង​បន្ត​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ទី​មួយ និង​ចុង​ក្រោយ ដែល​លោក​XIA RUZHONG បាន​មក​ដល់ និង​យល់​ពី​ឱកាស​វិនិយោគ ហើយ​ការ​សម្រេចចិត្ត​ធ្វើ​ឡើង​ត្រឹមតែ ៣​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​មក​ដល់​ប្រទេស​កម្ពុជា​ ។ ឯកឧត្តម​ថា ក្រោយមក​ដល់​អ្នក​វិនិយោគ​រូប​នេះ និង​ក្រុមការងារ​បាន​សម្រេច​ទម្លាក់​ទុន និង​ជ្រើស​យក​ស្រុក​សំរោង​ទង​ជា​ស្រុក​គោលដៅ និង​តាំង​រោងចក្រ​ផលិត​។

ឯកឧត្តម ជាម ច​ន្ទ័​សោភ័ណ អភិបាលខេត្ត ក៏​បាន​បង្ហាញ​ពី​សក្តានុពល​ខេត្តកំពង់ស្ពឺ និង​ឱកាស​វិនិយោគ​សម្រាប់​ក្រុមហ៊ុន​ ដែល​មាន​បំណង​ចង់​ដាក់​ទុន​រកស៊ី​នៅ​ក្នុង​ខេត្ត​នេះ​។ នៅ​ឆមាស​ទី​មួយ​ក្នុង​ឆ្នាំ​២០២៤ ខេត្តកំពង់ស្ពឺ មាន​រោងចក្រ​ចំនួន​៣០​ត្រូវ​បាន​បើកទ្វារ​ដំណើរ និង​មាន​រោងចក្រ​ជា​ច្រើន​ផ្សេង​ទៀត​កំពុង​សាងសង់​។​

បច្ចុប្បន្ន ​ខេត្ត​មាន​រោងចក្រ​ប្រមាណ​៤២៣​កន្លែង និង​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រមាណ​ជិត​១០០០​កន្លែង មាន​កម្មករ កម្មការិនី​ជាង​២​សែន​នាក់​កំពុងធ្វើការ ហើយ​ក្នុង​ចំណោម​រង​ចក្រ​ទាំងនោះ ​អ្នក​វិនិយោគ​ប្រមាណ​ជា​៩០%​ជា​ជនជាតិ​ចិន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ