ខេត្តកំពង់ស្ពឺ ៖ ក្រុមចោរកាច់កម៉ូតូយ៉ាងសកម្មនៅក្នុងស្រុកគងពិសីចំនួន៧នាក់ត្រូវបានកម្លាំងនគរបាលធ្វើការស្រាវជ្រាវបង្ក្រាបបាន ដកហូតវត្ថុតាងមួយចំនួនផងដែរ។ ដោយទទួលបានបទបញ្ជានិងចង្អុលការពីលោក ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងជំនាញព្រហ្មទណ្ឌខេត្ដ និងបានកិច្ចសហការដឹកនាំសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ។
កំលាំងជំនាញបានបើកប្រតិបត្ដិការស្រាវជ្រាវរហូតកំណត់មុខសញ្ញា ជាក្រុមចោរលួចដ៏សកម្មនៅក្នុងភូមិសស្ដ្រខេត្ដកំពង់ស្ពឺ និងបណ្ដារាជធានី ខេត្តមួយចំនួនទៀតជាក់ស្ដែងប្រតិបត្ដិការខាងលេីបានបញ្ចប់នៅល្ងាចថ្ងៃទី២៩ ខែសីហា ខែ២០២៤។
នគរបាលបាននិយាយឱ្យដឹងថា÷ជាលទ្ធផលសមត្ថកិច្ចនគរបាលឃាត់មុខសញ្ញាសរុបចំនួន៧នាក់ ទី១ឈ្មោះ ឡាយ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី ទី២ឈ្មោះ ហេង ហេម ហៅ រតនា ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិបឹងទំលាប់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ទី៣ឈ្មោះ ឡុង ធូ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី ទី៤ឈ្មោះ ម៉ន សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ទី៥ឈ្មោះ ហាក់ រិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ទី៦)ឈ្មោះ យ៉ាន់ អ៊ុក ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ និងទី៧)ឈ្មោះ ឆាន ទីគា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ។
នគរបាលបានបន្តថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យដកហូតសម្ភារៈវត្ថុតាងរួមមាន÷ ម៉ូតូចំនួន៤គ្រឿង , ស្លាកលេខម៉ូតូ ចំនួន៤ ម៉ូតូប្រភេទផាសស្អាប់១គ្រឿង ដែកឆ្នៃប្រភេទកន្ទុយអន្ទង់អក្សរL ចំនួន១ គ្រាប់សំរាប់កឹបស្លាកលេខម៉ូតូចំនួន៧គូ សោរឆ្នៃសំរាប់ចាក់ម៉ូតូចំនួន៤ ទូរស័ព្ទចំនួន៨គ្រឿង មួកក្រណាត់ពាក់ធ្វើសកម្មភាព ចំនួន ០១ ។
នគរបាលបានបញ្ជាក់បន្ថែមថា មុនឈានដល់ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៧នាក់ខាងលើ គឺផ្ដេីមចេញពីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះម្នាក់កាលពីថៃ្ងទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយជនសង្ស័យបានយកម៉ូតូដែលលួចបានទៅទុកនៅផ្ទះឈ្មោះ ឡាយ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី បច្ចុប្បន្នម៉ូតូខាងលេី សមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះវិញហើយដេីម្បីប្រេីប្រាស់។
បច្ចុប្បន្នមុខសញ្ញាចោរលួចទាំង៧ខាងលើរួមជាមួយវត្ថុតាង សមត្ថកិច្ចនគរបាលបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅស្ថាប័ន អយ្យការចំណាត់ការបន្ដតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ