ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាង ស្រី​ណូ ត្រៀម​ប្រាប់​ដល់​កូន​ ក្នុង​ករណី​មាន​គេ​រិះគន់​កូន​គ្មាន​ឪពុក

10 ខែ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​​ស៊ី​ អ្នកនាង វ៉ាង ស្រី​ណូ បាន​ត្រៀម​នូវ​ហេតុផល​មួយ​ចំនួន​ដើម្បី​ប្រាប់ និង​ពន្យល់​ដល់​កូនស្រី​របស់​ខ្លួន​​ដែល​នឹង​ចាប់កំណើត​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ក្នុង​ករណី​ដែល​មាន​គេ​សួរនាំ ឬ​រិះគន់​មក​លើ​កូន​របស់​នាង​ដែល​កើតមក​គ្មាន​ឪពុក​នឹង​គេ ។ ក្នុង​បទ​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ក្នុងស្រុក​មួយ…

អតីត​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​​ស៊ី​ អ្នកនាង វ៉ាង ស្រី​ណូ បាន​ត្រៀម​នូវ​ហេតុផល​មួយ​ចំនួន​ដើម្បី​ប្រាប់ និង​ពន្យល់​ដល់​កូនស្រី​របស់​ខ្លួន​​ដែល​នឹង​ចាប់កំណើត​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ក្នុង​ករណី​ដែល​មាន​គេ​សួរនាំ ឬ​រិះគន់​មក​លើ​កូន​របស់​នាង​ដែល​កើតមក​គ្មាន​ឪពុក​នឹង
​គេ ។

ក្នុង​បទ​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ក្នុងស្រុក​មួយ វ៉ាង ស្រី​ណូ បាន​អះអាង​ថា ក្នុង​ករណី​ចាំបាច់​ប្រសិនបើ​មាន​គេ​សួរ​ពី​ឪពុក​គាត់ (​កូន​របស់​នាង​) ​នៅឯណា ឬ​ជា​កូន​អត់​ឪពុក នាង​នឹង​ឲ្យ​គាត់​ឆ្លើយ​ថា គាត់​គ្មាន​ឪពុក ប៉ុន្តែ​ជា​កូន​មួយ​ដែល​ពិសេស និង​មាន​ម្តាយ​ខ្លាំង ដែល​អាច​ធ្វើ​ជា​ម្តាយ​ផង និង​ឪពុក​ផង ជា​ពិសេស​ មាន​សមត្ថភាព​អាច​ផ្តល់​ការ​សិក្សា និង​ការ​អប់រំ​ដ៏​ល្អ​មួយ​សម្រាប់​គាត់ និង​ឲ្យ​គាត់​ក្លាយជា​ក្មេង​ល្អ​ម្នាក់​ក្នុង​សង្គម ។

នាង​បញ្ជាក់​ថា មុន​នាង​ដើរ​ដល់​ចំណុច​នេះ​ នៅ​ក្នុង​ការ​សម្រេច​យក​កូន​គឺ​នាង​បាន​ត្រៀម​គ្រប់គ្រាន់ សម្រាប់​ដើមទុន​នៅ​ក្នុង​ជីវិត​កូន​របស់​នាង ហើយ​អ្វី​ដែល​នាង​បាន​ប៉ងប្រាថ្នា​បំផុត​ សម្រាប់​កូន​គឺ​ការ​អប់រំ​ទាំង​នៅ​ក្នុងផ្ទះ និង​នៅ​សាលា ខ​ណៈ​ពេល​ដែល​នាង​គ្រង​នឹង​ឲ្យ​កូន​ចេញ​ទៅ​សិក្សា​នៅ​អា​មេ​រិ​ក​នៅ​ពេល​បាន​អាយុ​៥​ឆ្នាំ​ ។

យ៉ាងណា​ បើ​តាម វ៉ាង ស្រី​ណូ នាង​ស្នើ​ឲ្យ​មហាជន​មួយ​ចំនួន​ដែល​បាន​មើលងាយ កូន​នាង​ដែល​គ្មាន​ឪពុក​ហៅ គួរ​ស​សើរ​គាត់​ជា​កូន​ពិសេស​ដែល​មាន​ម្តាយ​ខ្លាំង​ដែល​អាច​ធ្វើ​ជា​ឪពុក​ផង និង​ម្តាយ​ផង ។

នាង​បញ្ជាក់​ថា កូន​ខ្លះ​ដែល​មាន​ឪពុក​ម្តាយ​ត្រឹមត្រូវ​ក៏​មិន​ប្រាកដ​ថា គាត់​អាច​ក្លាយជា​មនុស្ស​ល្អ និង​ត្រឹមត្រូវ​បាន​ដែរ ហើយ​កូន​ខ្លះ​ក៏​ត្រូវ​កំព្រា​ឪពុក​ ឬ​ម្តាយ​ដូច​គ្នា ដោយសារ​ការ​ចុះ​ចោល​គ្នា និង​លេង​លះ​គ្នា ព្រមទាំង​បញ្ហា​មួយ​ចំនួន​ទៀត ។

យ៉ាងណា ​ចំពោះ​បញ្ហា​ខាងលើ​នេះ​ នាង​បាន​ត្រៀម​ចិត្ត​ទទួលយក​រួច​ហើយ នៅ​មុន​ពេល​ដែល​នាង​សម្រេច​យក​កូន ក្នុង​ពេល​ដែល​តាម​គម្រោង​នាង​ក៏​មិន​យក​កូន​តែ​មួយ​នេះ​ដែរ ពោល​អាច​នឹង​យក​មួយ​បន្ថែម​ទៀត​ផង​ដែរ ។

ជា​ការ​កត់សម្គាល់​ថ្មី​ៗ​នេះ វ៉ាង ស្រី​ណូ បាន​ធ្វើ​ឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ បន្ទាប់​ពី​គេ​បានឃើញ​រូប​នាង​បង្ហាញ​រូបថត​ពរ​ពោះ​ជិត​គ្រប់​ខែ​ទាំង​ប្រកាស​ក្តែ​ង​ៗ​ថា​ នៅ Single និង​គ្មាន​ដំណឹង​ពី​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ឡើយ ខ​ណៈ​ពេល​ដែល​នាង​បាន​ប្រកាស​ក្តែ​ង​ៗ​ថា ការ​ពរ​ពោះ​របស់​នាង​នា​ពេល​នេះ​គឺ កើតឡើង​ដោយសារ​ការ​ចាក់​មេជី​វិត ​។

តារា​ស្រី​រូប​នេះ​បញ្ជាក់ថា នាង​យក​កូន​តាម​បែប​វិទ្យាសាស្ត្រ​(​ចាក់​មេជី​វិត​) ដែល​ពេល​នេះ​អាយុប្រមាណ​៨​ខែ ។ នាង​ថា ក្នុង​ការ​ពរ​ពោះ​នេះ​ នាង​ពិតជា​មានសំណាង​ព្រោះ​មិន​ចាញ់ សុខ​ភាពរឹងមាំ អាច​ធ្វើ​ដំណើរ​ហោះហើរ​បាន​គ្រប់​ប្រទេស ទាំង​អាស៊ី អឺរ៉ុប អា​មេរិក ហើយ​ពេល​នាង​មាន​ផ្ទៃពោះ​គឺ​នាង​រីករាយ មិន​បាក់ទឹកចិត្ត​ដូច​ម្តាយ​ពរ​ពោះ​មួយ​ចំនួន​ឡើយ ពោល​នាង​នៅ​អាច​ធ្វើការ​រកស៊ី​បាន​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ