ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​៦នាក់ជា​អ្នករក្សា​ទុក​គ្រឿ.ង​.ញៀ.ន​ជិត​៤០០​គីឡូក្រាម​ទៅ​តុលាការ​

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៤ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ប្រុស-​ស្រី​ចំនួន​៦នាក់​ ជា​ជន ជាតិ​ខ្មែរ ដែល​ជា​អ្នករក្សា​ទុក​ថ្នាំ​ញៀន​ប្រមាណ​ជិត​៤០០គីឡូ​ក្រាម…

រាជធានី​ភ្នំពេញ ៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៤ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ប្រុស-​ស្រី​ចំនួន​៦នាក់​ ជា​ជន ជាតិ​ខ្មែរ ដែល​ជា​អ្នករក្សា​ទុក​ថ្នាំ​ញៀន​ប្រមាណ​ជិត​៤០០គីឡូ​ក្រាម ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​ពី​បាន​បង្ហាញ​លទ្ធផល​ស្នាដៃ​បង្ក្រាបករណី​ជួញដូរ​គ្រឿងញៀន​យ៉ាង​ធំ​សន្ធឹក​សន្ធប់​មួយ​នេះ ។

​ប្រតិបត្ដិការ​ខាងលើ អនុវត្ត​តាម​បទបញ្ជា​រប​ស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឧត្តមសេនីយ៍ឯក ប៊ុ​ន ប៉ា​ម៉ា​រី​លុ​ច អគ្គស្នងការ​រង​ទទួល​ដឹកនាំ មន្ទីរ​ប្រឆាំង​បទល្មើស​​គ្រឿងញៀន និង​ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​សហការ​ដឹកនាំ​មន្ទីរ​ប្រឆាំង​​គ្រឿង ញៀន និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​។

​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៤) សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជ ធានី​ភ្នំពេញ កាល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត រហូត​ឈាន​ទៅ​បង្ក្រាប​ករណី​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ស្ថិត​នៅ​៣​គោលដៅ និង​មាន​ទីតាំង​ខុស​គ្នា ។

ទីតាំង​ទី​១.​ស្ថិត​នៅ​ចំណុច បុរី​ផុង​ស៊ុ​យ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ
ទីតាំង​ទី​២.​ស្ថិត​នៅ​ចំណុច ផ្ទះ​លេខ WG ផ្លូវ​លេខ​៦ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញទីតាំង​ទី​៣.​ស្ថិត​នៅ​ចំណុច បុរី​លឹ​ម​ឈាង​ហាក់ ហ្គ្រី​ន​ហូ​ម ផ្ទះ​លេខ​១៦D ផ្លូវ​លេខ​២A ភូមិ​កំ​រៀង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។
លទ្ធផល ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​ចំនួន​៦ នាក់ ស្រី​២ នាក់ និង​ប្រុស​៤ នាក់ ក្នុង​នោះ​មាន ៖


១.​ឈ្មោះ ប៊ុ​ន ម៉ា​ឡែ​ន ភេទ​ស្រី អាយុ​៥១ ឆ្នាំ
២.​ឈ្មោះ សេង គី​ម ភេទ​ស្រី អាយុ​២៦ ឆ្នាំ
៣.​ឈ្មោះ រី សុខ​លិ ភេទ​ប្រុស អាយុ​២៣ ឆ្នាំ
៤.​ឈ្មោះ ដាំ ប្រុស​ពៅ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ
៥.​ឈ្មោះ ជួន ចំរើន ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ
៦.​ឈ្មោះ អេ​ង គី​ម​សាយ ភេទ​ប្រុស អាយុ​២៤ ឆ្នាំ ។


វត្ថុ​តាង​ចាប់​យក ៖


.​សារធាតុ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ២៥៤ ២៩២.៤០ ក្រាម
.​សារធាតុ​ញៀន​ប្រភេទ កេ​ត​តា​មីន (Ketamine) ១២៧ ៦០៦. ៨០​ក្រាម
.​សារធាតុ​ញៀន ហេ​រ៉ូ​អ៊ី​ន (Heroine) ៧៧០០ ក្រាម
.​សរុប​សារធាតុ​ញៀន​ទាំងអស់​មាន​ចំនួន ៣៨៩ ៥៩៩.២០​ក្រាម (​ស្មើ​ជិត​៤០០ គីឡូក្រាម​) ។
.​រថយន្ត​ម៉ាក Pruise ១​គ្រឿង ។

ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ទៅ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ