ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន២​គ្រឿង​បុ.ក​គ្នា ស្រាប់តែ​១​គ្រឿង​ទៀត​មកដល់ ​បា.ញ់ស្រោច ​ស្លា.ប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់

2 អាទិត្យ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងរវាង​រថយន្ត ford ranger បុក​ជាមួយ​រថយន្ត Merserdes C550 ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​មក​ដល់​បាន​ចុះ​បាញ់​ស្រោច​ទៅ​លើ​​រថយន្ត Merserdes…

​រាជធានីភ្នំពេញ ៖ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងរវាង​រថយន្ត ford ranger បុក​ជាមួយ​រថយន្ត Merserdes C550 ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​មក​ដល់​បាន​ចុះ​បាញ់​ស្រោច​ទៅ​លើ​​រថយន្ត Merserdes បណ្តាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​ម្នាក់​និង​ស្លាប់​ម្នាក់​ ចំណែក​បក្សពួក​ក្រុម​ខ្មាន់កាំភ្លើង​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ ដោយ​ឃាត់​មនុស្ស​ម្នាក់​ជា​គ្នីគ្នា​ជិះ​ក្នុង​រថយន្ត​Merserdes យក​ទៅ​ជាមួយ​ផង​ដែរ ។

​ហេតុការណ៍ខាងលើនេះ បាន​បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់ផ្អើល​កើតឡើងកាលពី​​វេលា​ម៉ោង​៩យប់ ថ្ងៃ​ទី​២៨ ខែសីហា ​ឆ្នាំ​២០២៤ តាម​បណ្ដោយ​ផ្លូវ​១០៤ ភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​។​ 

ជន​រង​គ្រោះ​ដែល​ស្លាប់​ជា​ជនជាតិ​ខ្មែរ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ស្លាប់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ហៅ​ពេទ្យ​លោកសង្ឃ  ​។​ ​ដោយឡែក​ជនជាតិ​ចិន​ម្នាក់​ទៀត​រង​របួស​ភ្លៅ​ខាងឆ្វេង​។​

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក Merserdes C550 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BF-8168 ជិះ​គ្នា​៣​នាក់ ជនជាតិ​ចិន​២​នាក់​ និង​ខ្មែរ​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១០៤​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់ចំណុច​កើតហេតុ​ ក៍​ស្រាប់​តែ​មាន​​បុរស​មួយ​ក្រុម​ទៀត​បាន​បើករថយន្ត​ម៉ាក ford ranger ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BV -5779 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ហើយ​រេ​ចង្កូត​ទៅ​បុក​និង​រថយន្ត​Merserdes យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រួច​ហើយ ។

​តាម​ប្រភពព័ត៌មាន​បាន​ឱ្យដឹងបន្តថា ពេលនោះ​ស្រាប់តែ​​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិចស៊ី​ស បាន​បើក​មក​ពីក្រោយ​រថយន្ត Merserdes រួច​ក៍បាន​ដក​កាំភ្លើង​វែង​ខ្លី​បាញ់​ស្រោច​ទៅ​លើ​ខាង​រថយន្ត Merserdes បណ្តាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​២​នាក់ ក្នុង​នោះ​ខ្មែរ​ម្នាក់​និង​ជនជាតិ​ចិន​ម្នាក់   ហើយ​ក្រុម​ខ្មាន់កាំភ្លើង​ទាំងនោះ បាន​ចាប់​បុរស​ជនជាតិ​ចិន​ម្នាក់​ដាក់​ចូល​ក្នុង​រថយន្ត បើក​គេច​ចេញ​ទៅ​បាត់​តែ​ម្តង ​។​ 

ពាក់ព័ន្ធ​ករណី​នេះ​ផង​ដែរ ​បន្តិច​ក្រោយមក​ក៍​មាន​កម្លាំង​មូលដ្ឋាន​និង​ខណ្ឌ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ក៍​ប្រទះ​ឃើញ​បុរស​២​នាក់​កំពុង​រង​របួស​ដោយសារ​គ្រាប់កាំភ្លើង​បាន​ទាក់ទង​ហៅ​រថយន្ត​សា​មុ​យ​អោយមក​ដឹក​យក​ទៅ​សង្គ្រោះ​និង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ហៅ​ពេទ្យ​លោកសង្ឃ ។ ពេល​ទៅ​ដល់​មន្ទីរពេទ្យ ​បុរស​ជា​ជនជាតិ​ខ្មែរ​បាន​​ស្លាប់បាត់ទៅហើយ​  ​នៅ​សល់​តែ​បុរស​ជនជាតិ​ចិន រង​​របួស​ភ្លៅ​ខាងឆ្វេង ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​ផង​ដែរ   ។​ 

​ក្រោយពេលកើតហេតុ ក៍​មាន​វត្តមាន​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​គ្រប់​អង្គភាព និង​វត្តមាន​របស់​លោក សុខ ពេញ​វុ​ធ អភិ​បា​លេ​រង​ខណ្ឌ​ក្រុង បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា ដើម្បី​ឱ្យ​ថា​ជា​​ករណី​​អ្វី​អោយពិត​​ប្រាកដ  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ